Home ព័ត៌មានអន្តរជាតិ មកស្គាល់កាំជ្រួច Organic Firework គ្មានសំឡេងខ្លាំង និងពុំប៉ះពាល់បរិស្ថាន

មកស្គាល់កាំជ្រួច Organic Firework គ្មានសំឡេងខ្លាំង និងពុំប៉ះពាល់បរិស្ថាន

69
0

កាំជ្រួចបា.ញ់ក្នុងកម្មវិធីផ្សេងៗបានជួយបង្កើនបរិយាកាសឱ្យកាន់តែរីករាយ និងអធិកអធមជាមួយពន្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាតនៅលើមេឃ ហើយធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍រំភើបជានិច្ច ។ បើទោះជាមានមតិខ្លះនិយាយថា ការដុតកាំជ្រួច គឺជាការដុតលុយចោល ប៉ុន្តែម្ចាស់កម្មវិធីពេញចិត្តនឹងការចំណាយប្រាក់ទិញកាំជ្រួចដើម្បីឱ្យមនុស្សម្នាសប្បាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb1W0bEb2bKnDIaVV9GI5BLdMd-y_GrzsCvOA2SfDgu88GVRT9yt8paWE8x19MJBjgTJLTQ81pEB1NAS6phA2IYLLLF1bwchruBZfTy4xr4asdO4EuSDQMcTLElmNf1pW9z1t9AozUvJFDTuK9w87SJZ-EP3KvbdX3vvbjTTI9KFSmBQDN3IIxqNguz8f0/s1024/image_2024-11-20_10-28-28.png

ប៉ុន្តែយើងតែងតែឮសំឡេងខ្លាំងៗពេលបាញ់កាំជ្រួច និងប៉ះពាល់ដល់អ្នកចូលចិត្តរស់នៅស្ងប់ស្ងាត់ ឬធ្វើឱ្យសត្វចិញ្ចឹមមួយចំនួនភ័យខ្លាចរត់បាត់ស្រមោល ពេលឮសំឡេងកាំជ្រួចម្តងៗ ។ ក្រៅពីនេះ មនុស្សមួយចំនួនធ្លាប់ឈរក្បែរបរិវេណបាញ់កាំជ្រួច ពួកគេតែងតែទទួលសារធាតុពុលចេញពីកាំជ្រួចបណ្តាលឱ្យប៉ះពាល់ស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAeW5cSNVaOV3IcveQhLuux0fMB5oViCK_uagbg-ll3m-siIy72d_gOiKRRvX2cd-TPV1NhduW9fV0EVhVTudxVGnEY_iLe4EV9esCBxMWQ3eYHAmgVGK0gqWe8y7C3CMAD5ysmFg1MoQgLiHrmEndkzYCoSKbfChPQlOatCqNTBLS3RsuEBj3gQnIqWju/s1250/image_2024-11-20_10-28-29%20(2).png

ហេតុនេះ កាំជ្រួច Organic Firework ត្រូវបានផលិតឡើងដើម្បីដោះស្រាយបញ្ហាទាំងអស់ ដែលកាំជ្រួចថ្មីនេះមិនឮសំឡេងខ្លាំង, គ្មានសារធាតុពុលគ្រោះថ្នាក់ ហើយវាស័ក្តិសមសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីឱ្យកាន់តែអធិកអធម នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicvzfvjTT29RQ6JcablA06fSCowsNOAR_Fj0qW7z1mMsgs5LsPV75nFOJPnU4cYO1d6JBrzWoz6GiKKYUkgz5fCan5ViKodIUKmGmLyxMnPYoIhvJTkiUdcGJIoXkwiUbNPiOgvAo8hQcwDhnTvig7jXLW7Ni1o300i5_cbBKgkkgG5nMCUDWe5XI2Xnn3/s1280/image_2024-11-20_10-28-29.png

លោក Daan Roosegaarde អ្នកផលិត «SPARK» គឺជាកាំជ្រួចពុំប៉ះពាល់បរិស្ថាន (Organic Firework) នៅប្រទេសហូឡង់ និយាយថា កាំជ្រួចថ្មីនេះ នឹងគ្មានសារធាតុពុល ឬសំឡេងខ្លាំងដូចកាំជ្រួចធម្មតាទេ ។ លោកបានបង្ហោះកាំជ្រួចរបស់ខ្លួនទៅលើមេឃ ហើយវាបានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតតាមកម្លាំងខ្យល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdzT9ggxCa_ovHmQ-_kDEqCEFIQAmNJUetsDjcbBBzSORTfGK0Oy14gkZUTt0tMD8zAN34X8Uo6Vv_xsws7GGXtDZBJo4wjzSH6uM-CbK_HMpczJO_zMcn2jKgu5A7hVfm6X_hCh1l9oLh08PhJM9at-itbgyL40m-dKQx76FjIQtKVE0Dhyphenhyphen59PmqgD4mS/s1200/image_2024-11-20_10-28-30.png

ការបាញ់កាំជ្រួច Organic Firework នាពេលរាត្រីនឹងបញ្ចេញពន្លឺតូចៗយ៉ាងច្រើនមហាសាលពាសពេញមេឃ ហើយវាក៏បង្កើតជាទស្សនីយភាពដ៏ស្រស់ស្អាតបំផុតពុំធ្លាប់មាន ។ ពន្លឺតូចៗទាំងនេះនឹងស្រស់ស្អាតជាងពន្លឺកាំជ្រួចធម្មតា ដែលមើលទៅ ហាក់ដូចជាពន្លឺផ្កាយលើមេឃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgezeDyk3kmVEAG_I8faYDzf2vBzxMudaKzRh3TaxzBMit5RFaIAFt9YX693x0tPp5pvONXhXcf1YtCf0I66Gp28ohOtlNOQNWEArgZuBqrtn6oE_FFraCcqfnHAqvJ92voyArw0WKDr7nFa7rS8mZpx07zSh0Bmu8a_aKQmG7ndVvPbaE5GnXPevhtHzLZ/s1200/image_2024-11-20_10-28-31.png

នេះជាការបង្កើតកាំជ្រួចថ្មីតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ហើយវាគ្មានសំឡេងខ្លាំងរំខានដល់មនុស្ស ឬសត្វ និងពុំបង្កគ្រោះថ្នាក់អ្វីឡើយ ។ ចុងក្រោយ លោក Daan សង្ឃឹមថា កម្មវិធីសប្បាយៗនាថ្ងៃអនាគត នឹងជ្រើសរើសកាំជ្រួចថ្មីនេះមកបង្ហាញភាពស្រស់ស្អាតដល់អ្នកចូលរួម ៕