អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និងជាប់TOP10 លើឆាកអន្តរជាតិកំពុងត្រូវប៉ាន់ទីផ្សារដើរម៉ូតនៅវៀតណាមយ៉ាងខ្លាំងចេញចូលញឹកញាប់កម្រនឹងបាត់មុខខ្លាំងណាស់។ ជាមួយនឹងការដើរម៉ូតលើកនេះ លក្ខិណា ត្រូវហ្វេនៗចំអន់លេងសើចថាដូច Miss Labubu បន្ទាប់ពីធ្លាប់និយាយថាមុខដូច Labubu ទៅកាន់ជាង Make Up អំឡុងពេលប្រកួត Miss Cosmo 2024 កាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjupfuwvcsVJc_5R-6ffwe4lbYovc-B2zZvKt3JceW_iHgTnTnQGR_J3lYZgLfri9Cm1hjx71GIwYMUEvT5zqOOhHI8R-DfthyphenhyphenEhH0L42gpsNNIbxdNZubUWPO5psOiXmLYZicxDTrFfj8AasWHbNQxyPTIrcOUiFB9RqVl7SNLJVwx5gFUI1TUE4JBnWoG/s2048/image_2024-11-14_08-24-12.png

អ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនជ្រាបមកហើយថា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ចាប់តាំងពីជាប់ TOP10 ក្នុងការប្រកួតនៅប្រទេសវៀតណាមចេញចូលជាញឹកញាប់មានការហូរចូលជាបន្តបន្ទាប់។ ហ្វេនៗបានលើកឡើងថាជាប់TOP10 មែនពិតតែគុណភាពមានមុខដើរម៉ូតក្នុងកម្មវិធីធំៗ ចំណែកឯហ្វេនខ្លះដល់ថ្នាក់ចំអន់ លក្ខិណា ឱ្យយកស្វាមីនៅវៀតណាមងាយស្រួលកុំឱ្យហត់ធ្វើដំណើរពេកព្រោះតែឧស្សាហ៍ទៅញឹកញាប់ពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLI92rPe2noEPjZsNs5_vNdkEah9xyoaaaHCUV5OHogb9iY_qcW5HizDp4PIe4D9VeGLA8K17FV1e43z_-APVKOzDBXH-DGHtz9P1AGRrmvMhyruVuheqniLGd_bq52iCodP_a3T_ah519T54cby26-fFTNMJx64IWE_FGJnuo85QL4LuLYkJaefKAdRK/s2048/image_2024-11-14_08-24-14.png

ក្រោយពីឡើងចុះមកនៅយប់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ អ៊ិន លក្ខិណា បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រចាប់អារម្មណ៍ម្តងទៀតក្រោយពីដើរម៉ូតឡើងឆ្វាចនៅលើឆាក Vietnam International Fashion Week ដែលប្រមូលផ្តុំទៅដោយតារាល្បីៗជួរមុខប្រចាំប្រទេសវៀតណាម រួមទាំងម្ចាស់ជ័យលាភីឯក Miss Cosmo 2024 ។ ការដើរម៉ូតលើកនេះ លក្ខិណា ត្រូវបានហ្វេនៗនៅវៀតណាមផងនិងក្នុងស្រុកផងចំអន់ថាជា Miss Labubu ហើយបានជីកកាយវីដេអូចាស់ដែលនាងនិយាយលេងសើចដាក់ក្រុមការងារ Makeup ថាមុខដូច Labubu ផ្ទុះឡើងវិញម្តងទៀតខណៈ លក្ខិណា ព្រលយពាក្យថា «កម្មពៀរមានពិត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixEaqFvWWzF9Xezovp35p_7nHCdh88jIgyGgFzSon8VJy8s-pdxtY8XzzPSjGU0s78JiS4gPRT9W_-QL7j4cEa_IRPzxviMo4gHnMvX-dIzd0_RImVPVRS9S8kbi4CP4-btavhq3ojPse_ZvVp3_Cohjnn98SSh7wFjuT72mwXQQ2OK93WLS7eIQk2Qrcx/s2048/image_2024-11-14_08-24-19.png
គួរបញ្ជាក់ផងដែរថា កាលពីខែតុលា បន្ទាប់ពីជាប់ TOP10 Miss Cosmo 2024 និងទទួលបានពានរង្វាន់ Cosmo Social Ambassador ភ្លាមមិនទាន់បានប៉ុន្មានផង អ៊ិន លក្ខិណា បានដើរម៉ូតក្នុងនៅក្នុងកម្មវិធី Vietnam Next-Gen Fashion។ មិនត្រឹមតែប៉ុណ្ណោះរូបនាងទៅវៀតណាមជាច្រើនលើកបានជួបជាមួយបវរកញ្ញាវៀតណាមញុំាពងទាកូនជាមួយគ្នាផ្អើលអស់ពេញបណ្តាញសង្គមរួមទាំងបានជួបជាមួយនឹង CEO Miss Cosmo ដ៏ស្រស់សង្ហាថែមទៀត៕