ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងអំឡុងរដូវរងា ប្រទេសចិនថ្មីៗនេះបានបង្ហាញកន្លែងកម្សាន្តល្បីៗចំនួន ៥ ដែលភ្ញៀវទេសចរមិនគួរមើលរំលង។ ដូច្នេះខាងក្រោមនេះគឺជាទីតាំងធ្លាក់ព្រិលដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសចិននៅដើមឆ្នាំ ២០២៥។
១.កង្ហារខ្យល់នៅឧទ្យាន Nvshan Lake៖ ឧទ្យាន Nvshan Lake ក្នុងទីក្រុង Mingguang ខេត្ត Anhui ភាគខាងកើតប្រទេសចិន គឺមានកង្ហារខ្យល់ខ្នាតតូចៗជាច្រើនសរុបប្រមាណ ៥០០,០០០ គ្រឿងដែលច្នៃជាពណ៌ចម្រុះ និងរចនាម៉ូដប្លែកៗ សម្រាប់អ្នកទស្សនាទៅកម្សាន្តនៅទីនោះ។
២.ប្រាសាទ Huayan៖ ភាពអស្ចារ្យរបស់ប្រាសាទ Huayan ដែលជាស្នាដៃស្ថាបត្យកម្មមានអាយុកាលតាំងពីឆ្នាំ ១០៣៨ នៃគ.ស បានបង្ហាញពីភាពទាក់ទាញដ៏យូរអង្វែងរបស់ខ្លួន នៅក្រោមផ្ទាំងទឹកកកក្នុងទីក្រុង Datong ខេត្ត Shanxi ភាគខាងជើងប្រទេសចិន។
៣.ទីក្រុង Harbin៖ ទីក្រុង Harbin ក្នុងខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិនបានក្លាយជាទីតាំងកម្សាន្តដ៏ពេញនិយមមួយក្នុងរដូវរងារនេះ ដោយសារតែព្រិលសបានគ្រប់ដណ្តប់ពាសពេញទីកន្លែងក្នុងខេត្តនេះ។

៤.សួនផ្ការីកក្នុងខេត្ត Guizhou៖ សួនផ្ការីកក្នុងខេត្ត Guizhou ប្រទេសចិន បានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក ឱ្យមកទស្សនានូវទិដ្ឋភាពផ្ការីកលើដីរាប់ហិចតា ជាមួយនឹងទេសភាពស្រស់ស្អាតបំផុត។
៥.ហុងកុង Disneyland៖ សម្រាប់ការធ្វើដំណើរទៅកម្សាន្ត Disneyland គឺពេញនិយមបំផុតសម្រាប់កុមារគ្រប់រូប ដោយមិនខកបំណងឡើយ។ នៅរដូវរងារនេះតំបន់នេះ បានទាក់ទាញអ្នកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។ វាគឺជាសួនកម្សាន្តធំបំផុតក្នុងទីក្រុងហុងកុង ដោយអ្នកមកទស្សនាទីនេះនឹងទទួលបានអ្វីដែលថ្មី ប្លែកភ្នែក ជាមួយបទពិសោធន៍ធ្លាក់ព្រិលដ៏សម្បូរបែប និងមានប្រជាប្រិយភាពខ្លាំង ដោយទទួលបានអារម្មណ៍ស្រស់ស្រាយនៅតំបន់កំសាន្តនោះ៕










