អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និងជាប់TOP10 លើឆាកអន្តរជាតិកំពុងត្រូវប៉ាន់ទីផ្សារដើរម៉ូតនៅវៀតណាមយ៉ាងខ្លាំងចេញចូលញឹកញាប់កម្រនឹងបាត់មុខខ្លាំងណាស់។ ជាមួយនឹងការដើរម៉ូតលើកនេះ លក្ខិណា ត្រូវហ្វេនៗចំអន់លេងសើចថាដូច Miss Labubu បន្ទាប់ពីធ្លាប់និយាយថាមុខដូច Labubu ទៅកាន់ជាង Make Up អំឡុងពេលប្រកួត Miss Cosmo 2024 កាលពីកន្លងមកនេះ។
អ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនជ្រាបមកហើយថា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ចាប់តាំងពីជាប់ TOP10 ក្នុងការប្រកួតនៅប្រទេសវៀតណាមចេញចូលជាញឹកញាប់មានការហូរចូលជាបន្តបន្ទាប់។ ហ្វេនៗបានលើកឡើងថាជាប់TOP10 មែនពិតតែគុណភាពមានមុខដើរម៉ូតក្នុងកម្មវិធីធំៗ ចំណែកឯហ្វេនខ្លះដល់ថ្នាក់ចំអន់ លក្ខិណា ឱ្យយកស្វាមីនៅវៀតណាមងាយស្រួលកុំឱ្យហត់ធ្វើដំណើរពេកព្រោះតែឧស្សាហ៍ទៅញឹកញាប់ពេក។
ក្រោយពីឡើងចុះមកនៅយប់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ អ៊ិន លក្ខិណា បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រចាប់អារម្មណ៍ម្តងទៀតក្រោយពីដើរម៉ូតឡើងឆ្វាចនៅលើឆាក Vietnam International Fashion Week ដែលប្រមូលផ្តុំទៅដោយតារាល្បីៗជួរមុខប្រចាំប្រទេសវៀតណាម រួមទាំងម្ចាស់ជ័យលាភីឯក Miss Cosmo 2024 ។ ការដើរម៉ូតលើកនេះ លក្ខិណា ត្រូវបានហ្វេនៗនៅវៀតណាមផងនិងក្នុងស្រុកផងចំអន់ថាជា Miss Labubu ហើយបានជីកកាយវីដេអូចាស់ដែលនាងនិយាយលេងសើចដាក់ក្រុមការងារ Makeup ថាមុខដូច Labubu ផ្ទុះឡើងវិញម្តងទៀតខណៈ លក្ខិណា ព្រលយពាក្យថា «កម្មពៀរមានពិត»។ 
គួរបញ្ជាក់ផងដែរថា កាលពីខែតុលា បន្ទាប់ពីជាប់ TOP10 Miss Cosmo 2024 និងទទួលបានពានរង្វាន់ Cosmo Social Ambassador ភ្លាមមិនទាន់បានប៉ុន្មានផង អ៊ិន លក្ខិណា បានដើរម៉ូតក្នុងនៅក្នុងកម្មវិធី Vietnam Next-Gen Fashion។ មិនត្រឹមតែប៉ុណ្ណោះរូបនាងទៅវៀតណាមជាច្រើនលើកបានជួបជាមួយបវរកញ្ញាវៀតណាមញុំាពងទាកូនជាមួយគ្នាផ្អើលអស់ពេញបណ្តាញសង្គមរួមទាំងបានជួបជាមួយនឹង CEO Miss Cosmo ដ៏ស្រស់សង្ហាថែមទៀត៕










