ការកើនឡើងកម្រិតជាតិស្ករ អាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព តម្រងនោម, សរសៃឈាម, សរសៃប្រសាទ និងភ្នែក , រួមទាំងប្រឈមនឹងការកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមផងដែរ។ សញ្ញានៃការលើសជាតិស្ករក្នុងឈាមរួមមាន៖ នោមញឹកញាប់នៅពេលយប់ , ស្រវាំងភ្នែក , មាត់ស្ងួត , របួសមិនងាយជា , ចេះតែមានបញ្ហាក្រពះ, ចេះតែអស់កម្លាំងជាប់រហូត , ស្រេចទឹកខ្លាំងខុសធម្មតា , ស្បែកស្ងួត និងរមាស់ , ឃ្លានរហូត, ឡើងជាតិខ្លាញ់ច្រើននៅលើក្បាលពោះ , មានបញ្ហាសរសៃប្រសាទដូចជា មួម៉ៅ ក្តៅក្រហាយ អារម្មណ៍មិននឹងនរ និងឆាប់ខឹងជាដើម។

មូលហេតុដែលបណ្តាលឱ្យមានបញ្ហាលើសជាតិស្ករគឺដោយសារ៖
១.ញុំាអាហារមិនទៀងពេល៖ ជាទូទៅបើអ្នកញុំាអាហារខុសម៉ោងញ៉យៗ នឹងធ្វើឱ្យអ្នកប្រឈមជំងឺក្រពះរ៉ាំរៃ ដោយមួយថ្ងៃអ្នកគួរញ៉ាំអាហារឱ្យបាន ៣ ពេលនិងមានអាហារសម្រន់ខ្លះៗចន្លោះពេលអាហារទាំងបី ប៉ុន្តែក្នុងបរិមាណតិតតួចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkEd-F_NMcv4OMRENZDdIjPoobZV6Myq-DgoWXJTJyqVwZ5jE-FkeqGnGMP8qmrkgu8yFk8prQ4cU2OF6CJeDgTmd59CMBitno1LBSG1cPfNUYa426eSCOD36yFu9PPbDtQF9Ort6rGlRQwHiR-VhXd4qpK9sAwKikJyL1_aUgh38BCOL6NrVUauzN8P1C/s1546/image_2024-11-13_14-56-40.png

២.មិនញុំាអាហារពេលព្រឹក៖ ទម្លាប់អត់អាហារពេលព្រឹក នឹងធ្វើឱ្យអ្នកញុំាបាយថ្ងៃច្រើនៗជាងមុន បណ្តាលឱ្យឡើងគីឡូ។ ការមិនញ៉ាំអាហារពេលព្រឹក មានន័យថារាងកាយអ្នកបាត់បង់អាហារូបត្ថម្ភចាំបាច់ ដែលអាចឱ្យសុខភាពអ្នកចុះខ្សោយជារឿយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgazedAfaziJQUzzBd-LmCPcYO6qmaMbcE7iIQjX29xyOzHEpeCH2ElkW8I2sZw6dN-Ql5rE1iN3jRkRso4fWtvw-c-bofOCKooO8QYYTjXuSxGakkW4KWFTxXDtZ4lXd9S8qDLsYa2sDhH5kEvptXQDdRIvff0BpTlbFJQPJJ_jb8BjKZQPRTBX6Zz8HJp/s2560/image_2024-11-13_14-56-41.png

៣.ទំពាអាហារលឿនពេក៖ អ្នកគួរចំណាយពេលទំពាម្ហូបឱ្យសព្វ និងញុំាតាមសម្រួល យ៉ាងហោចណាស់ ២០ នាទីក្នុងពេលញុំាអាហារ។ ការលេបអាហារលឿន ខណៈមិនទាន់បានទំពារ ជាតិអាហារូបត្ថម្ភក្នុងម្ហូបនោះនឹងមិនអាចផ្តល់ជីវជាតិមានប្រយោជន៍ដល់រាងកាយអ្នកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fDIsn_MaComAG4eWlsYJ9Ni1_raDJ4K2CETBgTNjq612E1rS0XI4R8bgPA8K2mfYaGK40bpMgvRtTGFX7H6MvQW-mYJCcpnV0polMa-G7DzxZnkrlSO2-ldYtKMN4GUVt9oJqpBwvwnaFxa04VPW6GWEzMGDsdCURMN6xLmffFGrJ6PJLE8dAdfY3n5p/s1356/image_2024-11-13_14-56-43.png

៤.កង្វះចលនា៖ សម្រាប់អ្នកធ្វើការងារនៅផ្ទះ ច្រើនមានបញ្ហាអង្គុយភ្លេចងើប ធ្វើឱ្យចុករោយដៃ ជើង និងឈឺចង្កេះ បើបណ្តោយបែបនេះយូរ អាចធ្វើឱ្យអ្នកមានបញ្ហាឈឺសាច់ដុំរ៉ាំរៃ។ អ្នកត្រូវងើបឈរ ពុតខ្លួន ដើរទៅ ដើរមកឱ្យបានយ៉ាងហោចណាស់ ៥ ទៅ ១០នាទី ក្នុងផ្ទះកាន់តែប្រសើរបើផ្ទះអ្នកមានជណ្តើរឡើងចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih6mkDUCuKI6q9yiomKYOBa63rYusg-8T4jF-un0zjamDgPqVLZ7GhQOMipEh9cWXHvulMUly3s9dBM47rqte_xOLWaNft1CdgdHdoPjo5vXcD_iXlFZL-V7SkZMpDNtZ7JSW4hCAfUZXuHvh3JrdVNJYCQM81yJgHJ1u0rJFbKIrPr9TvSbKQ2inqbahg/s900/image_2024-11-13_14-56-43%20(2).png

៥.ចូលគេងយប់ជ្រៅ៖ គុណភាពដំណេកមិនល្អ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសម្រស់ ព្រោះមានតែពេលដែលអ្នកគេងលក់ស្កប់ស្កល់ប៉ុណ្ណោះដែលរាងកាយអ្នកអាចផលិតបានអ័រម៉ូនទៅពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnw3eRunj9kjShQT8oYcVe2T1Um8ACSMfXl5k7_qBHeqilKq6fbPuM3Q_XOup65LaufOvsYNyAgzqQqPqv54zl9uVrM-oUnNbT_QIHaQC7VV-Nc9aEir0u3Uq00jJzt62C6PA1vSFYz7YPA1GdWRSly7kpHAZlH0F6-GnEV1FmprKy8BRhUV4ILtYyIuUz/s1600/image_2024-11-13_14-56-43%20(3).png
៦.គិតច្រើន ដល់ស្ត្រេស៖ ពេលអ្នកតានតឹងអារម្មណ៍ គិតច្រើនជ្រុល រាងកាយអ្នកនឹងបង្កើតអ័រម៉ូនម្យ៉ាង ដែលបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើង។ ដូច្នេះកត្តាខាងលើនេះហើយគឺជាមូលហេតុដែលបណ្តាលឱ្យអ្នកមានបញ្ហាលើសជាតិស្ករ៕