ការកើនឡើងកម្រិតជាតិស្ករ អាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព តម្រងនោម, សរសៃឈាម, សរសៃប្រសាទ និងភ្នែក , រួមទាំងប្រឈមនឹងការកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមផងដែរ។ សញ្ញានៃការលើសជាតិស្ករក្នុងឈាមរួមមាន៖ នោមញឹកញាប់នៅពេលយប់ , ស្រវាំងភ្នែក , មាត់ស្ងួត , របួសមិនងាយជា , ចេះតែមានបញ្ហាក្រពះ, ចេះតែអស់កម្លាំងជាប់រហូត , ស្រេចទឹកខ្លាំងខុសធម្មតា , ស្បែកស្ងួត និងរមាស់ , ឃ្លានរហូត, ឡើងជាតិខ្លាញ់ច្រើននៅលើក្បាលពោះ , មានបញ្ហាសរសៃប្រសាទដូចជា មួម៉ៅ ក្តៅក្រហាយ អារម្មណ៍មិននឹងនរ និងឆាប់ខឹងជាដើម។
មូលហេតុដែលបណ្តាលឱ្យមានបញ្ហាលើសជាតិស្ករគឺដោយសារ៖
១.ញុំាអាហារមិនទៀងពេល៖ ជាទូទៅបើអ្នកញុំាអាហារខុសម៉ោងញ៉យៗ នឹងធ្វើឱ្យអ្នកប្រឈមជំងឺក្រពះរ៉ាំរៃ ដោយមួយថ្ងៃអ្នកគួរញ៉ាំអាហារឱ្យបាន ៣ ពេលនិងមានអាហារសម្រន់ខ្លះៗចន្លោះពេលអាហារទាំងបី ប៉ុន្តែក្នុងបរិមាណតិតតួចប៉ុណ្ណោះ។
២.មិនញុំាអាហារពេលព្រឹក៖ ទម្លាប់អត់អាហារពេលព្រឹក នឹងធ្វើឱ្យអ្នកញុំាបាយថ្ងៃច្រើនៗជាងមុន បណ្តាលឱ្យឡើងគីឡូ។ ការមិនញ៉ាំអាហារពេលព្រឹក មានន័យថារាងកាយអ្នកបាត់បង់អាហារូបត្ថម្ភចាំបាច់ ដែលអាចឱ្យសុខភាពអ្នកចុះខ្សោយជារឿយៗ។
៣.ទំពាអាហារលឿនពេក៖ អ្នកគួរចំណាយពេលទំពាម្ហូបឱ្យសព្វ និងញុំាតាមសម្រួល យ៉ាងហោចណាស់ ២០ នាទីក្នុងពេលញុំាអាហារ។ ការលេបអាហារលឿន ខណៈមិនទាន់បានទំពារ ជាតិអាហារូបត្ថម្ភក្នុងម្ហូបនោះនឹងមិនអាចផ្តល់ជីវជាតិមានប្រយោជន៍ដល់រាងកាយអ្នកឡើយ។
៤.កង្វះចលនា៖ សម្រាប់អ្នកធ្វើការងារនៅផ្ទះ ច្រើនមានបញ្ហាអង្គុយភ្លេចងើប ធ្វើឱ្យចុករោយដៃ ជើង និងឈឺចង្កេះ បើបណ្តោយបែបនេះយូរ អាចធ្វើឱ្យអ្នកមានបញ្ហាឈឺសាច់ដុំរ៉ាំរៃ។ អ្នកត្រូវងើបឈរ ពុតខ្លួន ដើរទៅ ដើរមកឱ្យបានយ៉ាងហោចណាស់ ៥ ទៅ ១០នាទី ក្នុងផ្ទះកាន់តែប្រសើរបើផ្ទះអ្នកមានជណ្តើរឡើងចុះ ។.png)
៥.ចូលគេងយប់ជ្រៅ៖ គុណភាពដំណេកមិនល្អ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសម្រស់ ព្រោះមានតែពេលដែលអ្នកគេងលក់ស្កប់ស្កល់ប៉ុណ្ណោះដែលរាងកាយអ្នកអាចផលិតបានអ័រម៉ូនទៅពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ។
.png)
៦.គិតច្រើន ដល់ស្ត្រេស៖ ពេលអ្នកតានតឹងអារម្មណ៍ គិតច្រើនជ្រុល រាងកាយអ្នកនឹងបង្កើតអ័រម៉ូនម្យ៉ាង ដែលបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើង។ ដូច្នេះកត្តាខាងលើនេះហើយគឺជាមូលហេតុដែលបណ្តាលឱ្យអ្នកមានបញ្ហាលើសជាតិស្ករ៕










