វណ្ណដា បានទម្លាក់បទថ្មីរបស់ខ្លួនដែលមានតួឯកស្រី សុគា គីមលាង ហៅកូនអាន នាដការិនីដ៏ល្បីល្បាញ តារារ៉េបវ័យក្មេង GMENGz ចូលរួមសម្តែងបានធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំងខណៈបានបញ្ជូលគ្នាជាមួយបទមរតកដើម។ «អាមុំបងអើយ» មិនត្រឹមតែជាចម្រៀងទាក់ទាញប៉ុន្តែ MV បានបង្ហាញសកម្មភាពជាច្រើនក្នុងជីវភាពរស់នៅរបស់ប្រទេសកម្ពុជា ក្រោមស្នាដៃដឹកនាំរបស់ កញ្ញា យូគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiriBNy4IguSHS8CRaT3T0QF4VEs1fJIluY-OHG49ASbs4fjoOLPxf29gSIREv8nVbzISd8KNwn7sz5Lmun2u1oTnzKmpeb2t7tz0HvMtLvfH3rgj8rW8rmlvJrWcy4Oux2Raz_UWHA1QS9lpw_kb0pHqlJ8hHV2dyRGNYc4PHWaHp1ggii_MQo9G3HviSk/s2048/image_2024-11-13_10-19-03.png

កាលពីយប់ថ្ងៃទី១២ វិច្ឆិកា តារាចម្រៀង វណ្ណដា បានទម្លាក់ MV «អាមុំបងអើយ» ដែលមានការចូលរួមសម្តែងដោយកញ្ញា សុគា គីមលាង GMENGz និង Andrew Mam ជាហេតុធ្វើឱ្យ MV មួយបទនេះមានភាពទាក់ទាញយ៉ាងខ្លាំង។ បទចម្រៀងមួយបទនេះ វណ្ណដានិងM Fatt ឆ្គឹះបញ្ជូនគ្នាលាយជាមួយបទមរតកដើម មានចំណងជើងថា «សម័យមីនី ដែលជាការបកស្រាយរបស់លោក ជា សវឿន និងអ្នកស្រី រស់ សេរីសុទ្ធា »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu6t3j3m4eGcY0-mpBPrbz2axi73aLeT8-0Iozs5wHbgz91k0RmOwI-xHTCw4gdHCnv5_2dUYfTvhf6AlWdNDvYFbAaxhdaHjc1UHCBV1rfUtsBhiqCE_sZw8m0tZQjTy1p0S5IeP-dRLi-j3y2WmqloPpAWuJw9GXyLgrkv1xcKdVP41u6PKMsM86e4ky/s1280/image_2024-11-13_10-19-06.png
ទិដ្ឋភាពក្នុង MV ទៀតសោតបានឆ្លុះបញ្ចាំងវិលទៅសម័យកាលឆ្នាំ២០០៦ បង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជិះស៊ីក្លូ មុខរបរលក់សាច់កាប់ លក់គុយទាវ នៅក្នុងផ្សារ មុខរបរជាច្រើនទៀតក្នុងផ្សារដូចជា លក់ខ្ចៅ រែកនំបញ្ចុកលក់ជាដើម ជាពិសេសបង្ហាញពីសម័យកាលមានភាពនិយមឌីស CD បង្ហាញរូបអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3arKj_7PWwuOIoP3Zxdp1Plwk1C_cjzgzxVEog8xSGUmSCPlNg4wyZBfL-OjyJommYCMBMhOBiFZTAlNqKSPX85nnqgSTpSpDZrUz75UfTw0Z0xXCyqd4lZ8mBpXo-PrJxTIfTof2ovHvilaCxtyriQEABwFFig2t6Ku6EDIi_qtV9xAhL2MzFdGFL6-t/s1296/image_2024-11-13_10-19-02.png

បទថ្មីរបស់ វណ្ណដា បានធ្វើឱ្យផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនទស្សនា MV នេះហើយធ្វើឱ្យនឹករម្លឹកទៅកាន់អតីតកាល ចំណែកឯការលាយបញ្ជូនទៅបទមរតកដើមបានធ្វើឱ្យហ្វេនៗជំនាន់ក្រោយចូលទៅស្តាប់បទ «សម័យមីនី» ឡើងវិញកាន់តែធ្វើឱ្យយុវវ័យស្គាល់បទនេះបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjgHwlX6zj8yz2lnph7Ye0kaUOkJkGbUjrRiF5c0nWSK5O1bQjtibgRvMMg5ZVST5lHiwzv5jXiONqvAFk2mBIyx3bb5ZpvoLstH4uBQJ-QgBH3VxGWCZuqnSniKXgHHpvQRj3gBedwKaM9s6lVMSe0Wuus-7c_e-4CfzihdjT_PraTR8ldWyP6wQWYa8-/s686/image_2024-11-13_10-19-12.png

គេចាំបានថា កាលពីខែមីនា ឆ្នាំនេះបទ «មិនអាចវិលវិញ»ពី វណ្ណដា និង វណ្ណថាន ក៏បានឆាបឆក់បេះដូងអ្នកគាំទ្រនាំគ្នាស៊ែរភ្លូកទឹកភ្លូកដីដោយបានរំលេចពីបទមរតកដើមមានចំណងជើងថា «ចម្រៀងសោកា» សំនៀងរបស់អ្នកស្រី ម៉ៅ សារ៉េត ផងដែរ៕