ភព Martian ត្រូវបានគេស្គាល់ថា ជាភពអង្គារស្រាប់តែមានការរវិវឌ្ឍន៍ខ្លាំងមិនគួរឱ្យជឿ មានន័យថា ភពនេះគឺមានលក្ខណៈស្រដៀននឹងផែនដីខ្លាំងទៅៗ ដូចជាមានទឹករាវដ៏ច្រើនមហាសាល និងដែនម៉ាញេទិចដ៏រឹងមាំគ្រប់គ្រាន់ដើម្បីការពារអ្វីៗទាំងអស់ រួមទាំងជីវិតផងដែរ ពីផលប៉ះពាល់នៃវិទ្យុសកម្ម។
យោងតាមគេហទំព័រ Space.com កាលពីមុនអ្នកវិទ្យាសាស្ត្រភពផែនដីធ្លាប់គិតថា ដែនម៉ាញេទិចសកលរបស់ភពអង្គារបានបាត់បង់ជាង ៤.១ ពាន់លានឆ្នាំមុនមកម្លេះ។ នេះគឺដោយសារតែផលប៉ះពាល់ដ៏ធំត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃការទម្លាក់គ្រាប់បែកពី ៤.២ ដល់ ៣.៧ ពាន់លានឆ្នាំមុន។.png)
ទោះជាយ៉ាងណាការគិតទាំងនេះគឺខុសទាំងស្រុង ដោយគេបានរកឃើញថា ដែនម៉ាញេទិករបស់ភពអង្គារអាចមានរយៈពេលរហូតដល់ ២០០ លានឆ្នាំយូរជាងការគណនាពីមុនទៅទៀត ដែលរបបគំហើញនេះបង្ហាញថា ភពអង្គារមានការរវិវឌ្ឍន៍ខ្លាំងគួរឱ្យកត់សម្គាល់ គឺជាដំណឹងល្អក្នុងការបញ្ជូនមនុស្សទៅរស់នៅភពនេះកាន់តែលឿន។ យោងតាមអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Nature Communications ក្រុមស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Sarah Steele មកពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បាននិយាយថា៖
យើងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារការរកឃើញទាំងនេះគឺពិតជាមានសារៈសំខាន់ ពីព្រោះយើងអាចកំណត់ពេលវេលាច្បាស់លាស់ក្នុងការបញ្ជូនមនុស្សទៅរស់នៅភពនេះ។ ដូច្នេះហើយ ជីវិតនៅទីនេះមាន ២០០ លានឆ្នាំបន្ថែមទៀតនៃការរស់នៅក្នុងបរិយាកាសអំណោយផល ហើយប្រហែលជាមានពេលវេលាគ្រប់គ្រាន់ដើម្បីវិវត្តន៍ខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។
លើសពីនេះ ប្រសិនបើវាលម៉ាញេទិកបានបាត់ទៅវិញនៅពេលក្រោយ បរិយាកាសនៅលើភពអង្គារក៏នឹងរក្សាស្ថានភាពស្រដៀងគ្នាទៅនឹងផែនដីបានយូរជាងនេះផងដែរ។ ដូច្នេះយើងជឿជាក់ថា មនុស្សនឹងអាចរស់នៅលើភពអង្គារបានលឿនបំផុត ដោយសារបរិយាកាសភពនេះគឺរវិវឌ្ឍន៍ខ្លាំងទៅៗស្រដៀននឹងផែនដី ហើយមនុស្សនឹងអាចរស់នៅទីនេះបានរហូតដល់ ២០០ លានឆ្នាំឬយូរជាងនេះ៕










