Home ព័ត៌មានអន្តរជាតិ អ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល ខណៈភព Martian មានការវិវឌ្ឍន៍ខ្លាំងគួរឱ្យកត់សម្គាល់

អ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល ខណៈភព Martian មានការវិវឌ្ឍន៍ខ្លាំងគួរឱ្យកត់សម្គាល់

95
0

ភព Martian ត្រូវបានគេស្គាល់ថា ជាភពអង្គារស្រាប់តែមានការរវិវឌ្ឍន៍ខ្លាំងមិនគួរឱ្យជឿ មានន័យថា ភពនេះគឺមានលក្ខណៈស្រដៀននឹងផែនដីខ្លាំងទៅៗ ដូចជាមានទឹករាវដ៏ច្រើនមហាសាល និងដែនម៉ាញេទិចដ៏រឹងមាំគ្រប់គ្រាន់ដើម្បីការពារអ្វីៗទាំងអស់ រួមទាំងជីវិតផងដែរ ពីផលប៉ះពាល់នៃវិទ្យុសកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7igs3Jz7gPwnxHx9Zy2Vz2Ic3V5EZ6Xy_T8NvlN70cSGJShm5E0VqmDHX2P6DJQrBiuktuP-on2OX8D9O2i5psyzGcmjYsg6_I5cTFXHsruPN9I5oZ5yfaTamLUNa3i_EA57ieHCxaSgC_fwlxOzsKzK-4AW1I-PdkjG3NTf2oGrfZfHBU3U-dObYdrxj/s1024/image_2024-11-13_13-59-28.png

យោងតាមគេហទំព័រ Space.com កាលពីមុនអ្នកវិទ្យាសាស្ត្រភពផែនដីធ្លាប់គិតថា ដែនម៉ាញេទិចសកលរបស់ភពអង្គារបានបាត់បង់ជាង ៤.១ ពាន់លានឆ្នាំមុនមកម្លេះ។ នេះគឺដោយសារតែផលប៉ះពាល់ដ៏ធំត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃការទម្លាក់គ្រាប់បែកពី ៤.២ ដល់ ៣.៧ ពាន់លានឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH2cLiNcLH-yPCV5EKib4_XymuRuPUe95c3aaEy-AODx_SuRGErk8Q_XgaRY8BQUlMIe3o48rbaDQja8iJ8ib2oqQ5jmjUHJ7dx3msqaM-t4Jfa5YrKw4ATNXskjndo8obbuEPGD9geknD8DPQ5COiWdQBauHHwqxH1X9xuR3W4nH8uU1ZhAvzqP5Bo2xp/s1920/image_2024-11-13_14-00-27%20(2).png

ទោះជាយ៉ាងណាការគិតទាំងនេះគឺខុសទាំងស្រុង ដោយគេបានរកឃើញថា ដែនម៉ាញេទិករបស់ភពអង្គារអាចមានរយៈពេលរហូតដល់ ២០០ លានឆ្នាំយូរជាងការគណនាពីមុនទៅទៀត ដែលរបបគំហើញនេះបង្ហាញថា ភពអង្គារមានការរវិវឌ្ឍន៍ខ្លាំងគួរឱ្យកត់សម្គាល់ គឺជាដំណឹងល្អក្នុងការបញ្ជូនមនុស្សទៅរស់នៅភពនេះកាន់តែលឿន។ យោងតាមអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Nature Communications ក្រុមស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Sarah Steele មកពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បាននិយាយថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGtnHSY1X49E4QgSsD0szjY9VOaGh_C-6je8r0mjAVegmUxeMU3yvUKWiNETURLJ_-XXjTyKeoutpDVrCOac4N5KP3lsk0AGRhK4LDiRs5wEJw3OI7IqGJkzaZF5-LtHtZ0DrJLIGL5f7dVKGzijOSwIg8J3Y9InQqOHq0tXAdxAzr2Sw9mqubZKhPr2uU/s1200/image_2024-11-13_14-00-27.png

យើងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារការរកឃើញទាំងនេះគឺពិតជាមានសារៈសំខាន់ ពីព្រោះយើងអាចកំណត់ពេលវេលាច្បាស់លាស់ក្នុងការបញ្ជូនមនុស្សទៅរស់នៅភពនេះ។ ដូច្នេះហើយ ជីវិតនៅទីនេះមាន ២០០ លានឆ្នាំបន្ថែមទៀតនៃការរស់នៅក្នុងបរិយាកាសអំណោយផល ហើយប្រហែលជាមានពេលវេលាគ្រប់គ្រាន់ដើម្បីវិវត្តន៍ខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1zHos7YFsnCBWOLktE3DQPrUNqDLYSpRFqpah9PT4YXk0d04c1CBK3RXGoTJXr5Vs9_f1JdvgsmLilJg7oP8p_kZepfCpmSgSj_6Z1iuXHDR7Wr-dWR3sfzs3CkkCLt2_5TACP_1KVaxt7-GYM3P2bEd3iN-dBlPgXwdYOfjLu3JaDV3GQ-z76EsfY3Vg/s2400/image_2024-11-13_14-00-28.png

លើសពីនេះ ប្រសិនបើវាលម៉ាញេទិកបានបាត់ទៅវិញនៅពេលក្រោយ បរិយាកាសនៅលើភពអង្គារក៏នឹងរក្សាស្ថានភាពស្រដៀងគ្នាទៅនឹងផែនដីបានយូរជាងនេះផងដែរ។ ដូច្នេះយើងជឿជាក់ថា មនុស្សនឹងអាចរស់នៅលើភពអង្គារបានលឿនបំផុត ដោយសារបរិយាកាសភពនេះគឺរវិវឌ្ឍន៍ខ្លាំងទៅៗស្រដៀននឹងផែនដី ហើយមនុស្សនឹងអាចរស់នៅទីនេះបានរហូតដល់ ២០០ លានឆ្នាំឬយូរជាងនេះ៕