យោងតាមអង្គការវាយតម្លៃឥណទានអន្តរជាតិ Moody’s បានឱ្យដឹងថា បន្ទាប់ពី Donald Trump ឈ្នះការឆ្នោតក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ទំនងជាទទួលបានអត្ថប្រយោជន៍ច្រើនដូចជាការផ្លាស់ប្តូរលំហូរពាណិជ្ជកម្ម និងការវិនិយោគ។ នេះក៏ដោយសារអាមេរិករឹតបន្ទឹងការនាំចេញរបស់ចិន ធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតដូចជាឥណ្ឌា ថៃ វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីមានឱកាសនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេសជំនួសឱ្យចិន។
ដូច្នេះ Moody’s ជឿជាក់ថាអត្ថប្រយោជន៍ទាំងនេះគឺដោយសារតែការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន និងការរឹតបន្តឹងការវិនិយោគដែលទំនងជាលេចឡើងក្នុងវិស័យសំខាន់ៗ។ ក្រុមហ៊ុន Moody’s ព្យាករណ៍ថានឹងមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ជាពិសេសទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ ពាណិជ្ជកម្ម អាកាសធាតុ និងអន្តោប្រវេសន៍។.png)
គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោត បេក្ខជន Donald Trump បានបង្ហាញគោលនយោបាយរបស់លោកដូចជា កាត់បន្ថយជនអន្តោប្រវេសន៍មួយចំនួនធំ ការដាក់ពន្ធនាំចូលខ្ពស់ ជាពិសេសផ្តោតលើប្រទេសចិន និងអឺរ៉ុប រួមទាំងការកាត់បន្ថយពន្ធសម្រាប់អាជីវកម្មក្នុងស្រុក។ ក្រុមហ៊ុន Moody’s ក៏បានព្យាករណ៍ទៀតថា គោលនយោបាយពាណិជ្ជកម្មគាំពារនិយមក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Donald Trump ក្នុងរយៈពេល ៥ ឆ្នាំខាងមុខអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មដែលពឹងផ្អែកលើសម្ភារៈ និងទំនិញនាំចូល ដូចជាការផលិត បច្ចេកវិទ្យា និងការលក់រាយជាដើម។.png)
ហេតុនេះការការដាក់ពន្ធនាំចូលខ្ពស់ នឹងកាត់បន្ថយកំណើនពិភពលោកចំនួន ១% នៅឆ្នាំ ២០២៦។ ដោយផ្អែកលើនិន្នាការបច្ចុប្បន្ន ការកាត់បន្ថយនេះគឺស្មើនឹង ៣០% នៃកំណើន GDP ពិភពលោក។ ទោះជាយ៉ាងណាសំណើគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកថ្មីរូបនេះត្រូវបានគេព្យាករណ៍ថានឹងជួយឱ្យប្រាក់ដុល្លារមានភាពរឹងមាំឡើងវិញ ប៉ុន្តែនឹងអូសទាញកំណើន GDP និងពាណិជ្ជកម្មសកលទាបជាមុន៕










