នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បាននាំខ្លួនបុរសម្នាក់ដែលបានប្រើកាំបិតកាប់បុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់ ដោយសារសុំផ្លូវជិះម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAJSAkM-gZrJpHguQMXeoTH1P5lDUnx1OhdI3BBFiW9qulMhI1He8CvDzZVQAE-r-uQD9QWx5cR1SH7fx1mSuySFiM8o8W8C6nbLJu3jkGtl6_TF6hqNdNRpqKNg7i24aOdGvXjmagVSbJXw0E9Ngep7TYSBshpSgLN7J0kuYXBqx48JBsMzcq65oVbUB0/s1280/465183664_1144560144131204_4800741370894386849_n.jpg

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារមានរថយន្តប្រមូលសំរាមមកប្រមូលត្រង់ចំណុចជនសង្ស័យឈប់ម៉ូតូ ហើយកំពុងចុចទូរស័ព្ទ ពេលនោះជនរងគ្រោះ បានសុំផ្លូវម៉ូតូរបស់ជនសង្ស័យ ដើម្បីធ្វើដំណើទៅមុខទៀត តែជនសង្ស័យមិនព្រមជៀស ហើយក៏បានប៉ះពាល់ពាក្យសម្តី រួចក៏ឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយជនសង្ស័យយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ និងដកកាំបិតបុ័ងតោចេញពីក្នុងកាបូបកាប់ទៅលើបុរសជនរងគ្រោះ បណ្តាលឱ្យរងរបួសដៃ និងចុងដង្ហើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZzTslW94ulMHdl87dAabs7Z4ZYLC9VJUvRSLw39XHMDjsGenI_TKZTDkWOgFPXsGgaa5lkCAn_PMdSNEIAIOuoLGRkrm3fbo-V-4I4P_9Y8Zr3L1DJstmupbA-GUgKwxPnFmRAQAt7NDba5XBUB2YnGFwmsWa3W2rFtCXektnZRV4wPnYtZ-vXYe7vKi/s1280/62a8804963a08aa023bb63ec11f26ab4.jpg

ក្រោយមកទៀត ជនសង្ស័យ បានយកកាំបិតទៅកាប់ជញ្ច្រាំម៉ូតូជនរងគ្រោះជាច្រើនកាំបិត រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមឃាត់ខ្លួនជនសង្ស័យបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ap_cC_EqrK4Ig0t9iLItXHrr2HUto2FJTBU7_F6nX3s-oi7PhWvrkYtcLZ7KiEYPExnDa4g6V39-pNlDM3zQBar_VJTYqFZEthz-nwgoKVslgGhZeP7AN20qkhyphenhyphentddskj1cNfRlO1-lwoUPjRBUELrFEtmhs3FDF-Gq3KNLXIV4I23g5DtfS5Ep1hOfX/s1280/4794846d29f87d9d6fa5cb0862864f2c.jpg

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ថា សេន អាយុ៣១ជាង ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពីបទអំពើហិង្សាកាប់ចាក់បែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZzTslW94ulMHdl87dAabs7Z4ZYLC9VJUvRSLw39XHMDjsGenI_TKZTDkWOgFPXsGgaa5lkCAn_PMdSNEIAIOuoLGRkrm3fbo-V-4I4P_9Y8Zr3L1DJstmupbA-GUgKwxPnFmRAQAt7NDba5XBUB2YnGFwmsWa3W2rFtCXektnZRV4wPnYtZ-vXYe7vKi/s1280/62a8804963a08aa023bb63ec11f26ab4.jpg