Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗ! Neymar គ្រោងសាងសង់វិមានដ៏ធំស្កឹមស្កៃមួយនៅទីក្រុង Miami រដ្ឋផ្លរីដា

ស្ងាត់ៗ! Neymar គ្រោងសាងសង់វិមានដ៏ធំស្កឹមស្កៃមួយនៅទីក្រុង Miami រដ្ឋផ្លរីដា

37
0

សហរដ្ឋអាមេរិក៖ Neymar Jr ដែលជាតារាបាល់ទាត់ឆ្នើមម្នាក់របស់ប្រេស៊ីល បានចំណាយលុយ ២៦ លានដុល្លារដើម្បីទិញដីក្បែរមាត់ទន្លេនៅទីក្រុង Miami រដ្ឋផ្លរីដា ក្នុងគោលបំណងសាងសង់វិមានដ៏ធំស្កឹមស្កៃមួយនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQAjLGn2a5TMBXuu3jvXk-DPPHwiCI8XTkmAEKr3hejNb4BBk3EMbSqeOpWDHj-T7B7pzfvPLCbU2Ga-SbXkNxBfiemgI8hxqgzRlAKKKGB9DuIrdVvHqdO_E4G4RLNQ9LBdolLF5CSWIELKovVbx90Fqj4DGQl86Qpa2wtZU0iHVOb0BunnMYT6K-078c/s1200/image_2024-11-05_08-42-41.png

យោងតាមកាសែតបរទេស Wall Street Journal បានឱ្យដឹងថា ដីនេះមានទំហំតិចជាងមួយហិចតា ស្ថិតនៅ Bal Harbour ដែលជាតំបន់សម្បូរទ្រព្យធន។ ការទិញដីផ្ទះក្បែរមាត់ទន្លេនៅទីក្រុង Miami ក្នុងរដ្ឋផ្លរីដា ត្រូវបានគេជឿថា អាចជាតម្រុយមួយដែលថា Neymar ទំនងនឹងផ្លាស់មកលេងនៅក្លឹប Miami វិញនៅឆ្នាំក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg904j1HQAIN2htxz5-wrPHdJ9CebgC22jkhu9UAL-59GTE8YU93nUMlo-pOeiCnbC0qjMhq2zt-DOPT9Pl_8Bh-aieihLCPATBcZDmJvOEvVZI6K6OBslCDQdDf3DgIOf-v5QeTb23rIZ0p509UuHI3nbK4nawJncCUFOSwnxi_i4o0vmsRcyk7XAGRvW6/s960/image_2024-11-05_08-42-40.png

នេះគឺស្រដៀងនឹង Messi កាលពីឆ្នាំមុនដែរ មុនលោកផ្លាស់ទៅលេងនៅក្លឹប Miami ខ្សែប្រយុទ្ធអាហ្សង់ទីរូបនេះក៏បានទិញវីឡាមួយតម្លៃ ១០.៨ លានដុល្លារនៅទីក្រុង Miami ផងដែរ។ ដូច្នេះតើវាអាចទៅរួចទេ ដែលថា Neymar នឹងប្តូរទៅកាន់ក្លឹប Miami ជាមួយ Messi? យោងតាមប្រភពដដែល គម្រោងសាងសង់ផ្ទះដ៏ប្រណីតរបស់តារាបាល់ទាត់ឆ្នើមប្រេស៊ីល គឺមានទំហំ ១៣,០០០ ម៉ែត្រការ៉េ ដែលរចនាដោយក្រុមហ៊ុន Elicyon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiaBiUL5BDRaF1Jo3Rtp7FRmg9bQyivTtD9OIhHCsnNdDbNU27VtbLPz2pu1kFkJ7KvW0Gn_UK9NCmfhhslJchs6-E6g5eOEGuR_lT2-SpkUeqB4AssfsgeOM49o7Vj-VSA6bO3R-hoJDijRK3QpOL4tO5toaEFOWay2OrlCdM3eryT_rXlnZdzfz_rHcn/s1260/image_2024-11-05_08-42-41%20(2).png

ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរក្លឹបបាល់ទាត់របស់ Neymar នៅមិនទាន់ច្បាស់នៅឡើយទេ។ គួរបញ្ជាក់ដែរថា កំពូលលតារាបាល់ទាត់ប្រេស៊ីល Neymar Jr គ្រោងនឹងចាកចេញពីក្លឹប Al-Hilal នៅឆ្នាំ ២០២៥ ដោយអ្នកគាំទ្រជាច្រើនជឿថា ខ្សែប្រយុទ្ធរូបនេះទំនងនឹងមកលេងនៅក្លឹប Miami វិញនៅឆ្នាំក្រោយ ជាមួយ Messi៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCPXPSHhJFCHfNb5NYtM4HCScas53vkufuXsLNjOifaWbHp4cvKIsQFzhb0pZJ59LAN-vDL8ewTC45OmoN1vPTe_q-3mHuJ7tzku_fN7xkchsQ_tE6uK0H9UhyKXPM-bkMgWN5zCigYUxL_H6BcmsqPRoSjlRWbpptQ6js3Ds1IS9zPBEyGdmiYs7gQWau/s1024/image_2024-11-05_08-42-41%20(3).png