រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា ដែលមានតម្លៃប្រហែល១២ លានដុល្លារ នឹងដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០២៥ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjldHZePGaRlEMYQfdMgtQK9L9-rhlsidQO4mZ5SPNDS1elT9jzuR6XUhrY69wxEinCBA_PcoBfevE16ERMEwkJmIypQWl1RqvgLCI2sL5pAPlSmNo7Oun9e8c_t1HuJIcdLJL-sKqxsabyEByudbLktnL8qUbaz_57_7Tg56qjMKWCwuPqSZ0ea9mzrcpk/s1024/image_2024-10-31_14-35-47%20(2).png
រោងចក្រនេះ មានទំហំ ១២,០០០ ម៉ែត្រការ៉េ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនCSNCសិង្ហបុរី និងម្ចាស់ភាគហ៊ុនក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYSDkUbPcSNPaCtPmCXHh0cAetp9b1OmJ2zoRfv_x_YAzTh6i0Hc6MAEySCcBW0X8fcfyDv_qHiJ1yVT2qF-GgbhC0sic85Sau8dfUx5R80K-FrZejfsQJ8mc9ffYFrdIGr-2fAk9koZQMCUI2kkGoEjcfgz3hDNLgg3vvyQVCgHxKdFAMj1i6lHzj9z9i/s990/image_2024-10-31_14-35-48%20(3).png
លើសពីនេះទៅទៀត រោងចក្រនេះ មានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីរហូតដល់ ៤០ តោនក្នុងមួយថ្ងៃ ឬជាង ១២ ០០០ តោនក្នុងមួយឆ្នាំសម្រាប់ការនាំចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi29lciqgGEwgldCvi1TPFmRc0jL07Nb-YYoBD0waf3P0mAXJbo5Ubhu1M7aUZakH1i0zXMQSMkmt-jAY8crPCZrcoDhmR7jNaiI4egeUVUb2qDKuc-XlaIBO0UxvgWdqPMaLOO5y_smSaAYQOivC3JJUxx0HX0szy2cA_aWVCrOMJHML_wiZOkF1CZ6gRK/s1024/image_2024-10-31_14-35-48.png
ភាគច្រើននៃផលិតផលគ្រាប់ស្វាយចន្ទី នឹងត្រូវនាំចេញយកទៅលក់នៅក្នុងទីផ្សារប្រទេសចិន អឺរ៉ុប អារ៉ាប់រួម និងសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijBQXoxf65wAEGEu1-f3_SJwHkGdM2CXRfi9Cc5haQF_FZ5oNYH4gE_YK3ZeByJem-yYjkCWAjIpxQeKvdkl1P3hvH3hzpCnQzcC_92aaJBkqD0fM0xsGncP4SZEwWkmFvtkpqBOngz5LHczEXWMIqGLygqAczkBR_6Afu02db6sOy7YyzUW-0XkNl3qpI/s1024/image_2024-10-31_14-35-49.png
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីសរុបប្រមាណ ៥៨០,១១៧ ហិកតា ដោយទទួលបានទិន្នផលសរុបជាង ៧៨០,០០០ តោន ដល់ ៩០០,០០០ តោនក្នុងមួយឆ្នាំ៕