Home ព័ត៌មានអន្តរជាតិ ថៃចាត់វិធានការដោះស្រាយបញ្ហាធូលីកខ្វក់លើអាកាស និងចាប់រថយន្តបញ្ចេញផ្សែងខ្មៅ

ថៃចាត់វិធានការដោះស្រាយបញ្ហាធូលីកខ្វក់លើអាកាស និងចាប់រថយន្តបញ្ចេញផ្សែងខ្មៅ

51
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាធូលីកខ្វក់លើអាកាស មុនពេលប្រទេសថៃចូលដល់រដូវរងា ។ ក្រៅពីនេះ សមត្ថកិច្ចត្រូវចាប់រថយន្តបញ្ចេញផ្សែងខ្មៅ និងបញ្ឈប់ការទិញទិន្នផលកសិកម្មដែលទទួលបានការពីដុតស្មៅក្នុងចម្ការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghQp9knQWfzNFXCOgSSNIXVfIXR63wDX3qXsBz1kXL8Lzo1YNjTBiVVXjdQwH8injCKoIoz585nja9OvWHpRnUkx0_h4sZ-6VRAw1OH9duPAMJf2hHk7iYxgv4MLjVyYtl86mLd-K2czGxVkziuDfu85bA3ahmHX8ZrA-zsRE0c5qe7Jgk17P0-2NHrd2d/s1200/image_2024-10-31_13-25-33.png

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានចាត់តាំងលោក ប្រាសីទ ចាន់ថារ៉ាវង្ស ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ច និងសង្គម ព្រមទាំងលោក ឆាឡឺមឆ័យ ស្រ៊ីអន រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដោយធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ហាធូលីកខ្វក់លើអាកាសឱ្យបានមុនរដូវរងា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjly_dbTgysc6nibe2-8_c1Yn0xmQIXHNjlTAe5Ra1blXsSXAYzBeQOzl_4P6ehnW0MsuMsdcZiAqCaR7r6cVTPQSXUx92Z6iCNAh80SZsRQjVZa6_kCNdfCTwKdfrwqHlpZgUpAT9TDQvbfX0DYokC58E9uqkJKrQy11ZAGbmUv7dtFvHdS3HS-wfMIJGg/s2328/image_2024-10-31_13-25-34.png

លោកស្រីនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងផ្នែកកសិកម្មផងដែរថា តើថៃគួរតែមានវិធានការដូចម្តេច? ដូចជា ៖ ពុំទិញផ្លែពោត និងអំពៅ ដែលបានមកពីការដុតស្មៅក្នុងចម្ការទាំងក្នុងប្រទេសថៃ និងប្រទេសជិតខាង ព្រមទាំងដោះស្រាយបញ្ហាផ្សែងខ្មៅចេញពីរថយន្ត និងរោងចក្រឧស្សាហកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTRvzN7ecckpHdukwM9hdgyoOtF1VxcQCdPRCxk2jekmJjfM-kCJQfWegnfNr0Gj9TeZWC39u82n_eCCxIfu0uhxWoQyO2C-Ud6i0FuvYWvFgdx99lzzbM_bRldo1DO_X1uLbY7XOLPNW9Sa0KWWcJPUn1GYkCrYv_GibCJ_ZPKZyOtHqDqKyt71DNyMcK/s1920/image_2024-10-31_13-25-35.png

ក្រៅពីនេះ លោកស្រីបានស្នើសុំការសហការជាមួយក្រសួងនានា ជាពិសេស ក្រសួងគមនាគមន៍ ត្រូវតែរឹតបន្តឹង និងចាប់រថយន្តផ្សែងខ្មៅ ព្រមទាំងកំណត់វិធានការគ្រប់គ្រងរោងចក្រយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយធូលីកខ្វក់លើអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPACn9RF1RH5r0nCiTZ5ubLF0VIctfe3uE5V5OSELou77vN5Tpc0Y-eS_AHcuWmMiguqt0gz3Zcc9Bpfh4a1cQcWN2wYv18L4dGQvqUhyphenhyphen47VdSV2bTtZ4nQ0yp0w1LdqKheBSy70dRjZcbBGc1OOmbj-kKyD6E4qWPXRM0oms174IlNwnF8CyXRxpgOPYo/s600/image_2024-10-31_13-25-31.png

ប្រទេសថៃនឹងមានធូលីកខ្វក់ក្នុងពេលផ្លាស់ប្តូររដូវកាល គឺពីរដូវរងាទៅរដូវក្តៅ ។ នៅចុងរដូវរងាជារៀងរាល់ឆ្នាំ ថៃនឹងគ្របដណ្តប់ដោយសម្ពាធខ្ពស់ ឬខ្យល់ត្រជាក់ពីប្រទេសចិន ហើយខ្យល់មូសុងឦសាននឹងគ្របដណ្តប់ប្រទេសថៃ ជាពិសេស តំបន់ភាគខាងជើងនឹងមានសីតុណ្ហភាពធ្លាក់ចុះ ព្រមទាំងមានអាកាសធាតុត្រជាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvek6eXFnzIgLDmDEqRvU47Z96BaVeAxCk_qmfP58kVA-uEp1jJhEI6D6mVV4o6KGTCPizdhyDfjD3akmCtLZ0x_vYOvIGIodDpkv_G0-9m2KCXzGVlry_tlflGJxW9Ng9NxKAgxHWvSkFrfTKLg-aoPXWIbRoAFhQHsp5Pto2nOG-RoLRkiEI4MtIocnx/s1479/image_2024-10-31_13-25-31%20(2).png

ប៉ុន្តែពេលខ្លះ សម្ពាធខ្យល់ខ្ពស់ដែលគ្របដណ្តប់តំបន់ទាំងនេះបានចុះខ្សោយកម្លាំង និងធ្វើឱ្យកម្លាំងខ្យល់មូសុងឦសានធ្លាក់ចុះ ព្រមទាំងមានកម្រិតសីតុណ្ហភាពទាប ទើបធ្វើឱ្យចរន្តខ្យល់មិនល្អ ។ ហេតុនេះ វាក៏បង្កឱ្យមានការប្រមូលផ្តុំធូលីកខ្វល់លើអាកាសកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ooY8Q40SazX-AZmry-617fRSnQ5HWWNm3o8JtdEnErV1lKUraOf1F3iS9eU43O4xdC2F_gd4JCuJJBCqCLlmkHydjUFfn37-PQO1rxwkFVSsuXss1fDHDncxRrl-t61PPIXLF7cy4v3nO3aNuIGkHO0UT2P9u6ku-mEo-zRVvX_v6r8UmSAjnnbRhZfl/s770/image_2024-10-31_13-25-32.png

តាមមន្ត្រីជំនាញបញ្ជាក់ថា ធូលីកខ្វក់មានប្រភពមកពីបំពង់ស៊ីម៉ាំងរថយន្ត, រោងចក្រឧស្សាហកម្ម និងការដុតស្មៅក្នុងចម្ការ ហើយធូលីនឹងប៉ះពាល់សុខភាពមនុស្សយ៉ាងខ្លាំង ពីព្រោះវាអាចចូលក្នុងសួតយ៉ាងងាយស្រួល ។ បើទោះជាវាមិនបង្កឱ្យឈឺភ្លាមៗក្តី ប៉ុន្តែការសន្សំធូលីក្នុងសួតរយៈពេលយូរ នឹងបណ្តាលឱ្យកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺផ្លូវដង្ហើម, សរសៃឈាម ប្រព័ន្ធបេះដូង និងប្រសាទ ៕