Home ព័ត៌មានអន្តរជាតិ ក្នុង១ឆ្នាំៗ ផ្លែល្ពៅរាប់លានផ្លែត្រូវបានកប់ចោលក្នុងដីក្រោយពិធីបុណ្យ Halloween

ក្នុង១ឆ្នាំៗ ផ្លែល្ពៅរាប់លានផ្លែត្រូវបានកប់ចោលក្នុងដីក្រោយពិធីបុណ្យ Halloween

84
0

តើជ្រាបទេថា ក្នុងពិធីបុណ្យ Halloween ជារៀងរាល់ឆ្នាំ តែងតែមានផ្លែល្ពៅរាប់លានផ្លែត្រូវបានកប់ចោលក្នុងដី ដោយសារការប្រើប្រាស់តែម្តងបោះចោល ។ រីឯផ្លែល្ពៅខ្លះទៀតបានយកមកប្រើប្រាស់តែពាក់កណ្តាលផ្លែប៉ុណ្ណោះ ហើយផ្នែកនៅសល់បានក្លាយជាសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBw3hbmlErnV7AS8sQTHfLa10CyRbSPUX-EPYNSeZBX0pWz0zUFdUn0WGk7gmo1W0UfXLEk9DmMXc3QJ7xIlHIMxQYAtRQp8groTNx4fdKkfKMNCcLllyHLQg6IJ7EeFb7je-sWGZK2myJA5QZng9UYhrXFFxCZTT2DtnA1SNpGYtvaiqQjN0zIDASvTJ3/s867/image_2024-10-31_13-19-35.png

ប្រទេសនានាតែងតែរៀបចំពិធីបុណ្យ Halloween នៅថ្ងៃទី៣១ ខែតុលា ជារៀងរាល់ឆ្នាំ ហើយវាជាពិធីបុណ្យមានអាយុកាល២.០០០ឆ្នាំមកហើយ ។ ដើមកំណើតនៃពិធីបុណ្យនេះ គឺចាប់ផ្តើមពីពិធីបុណ្យ Samhain របស់ជនជាតិខែវ ដែលពួកគេតែងតែធ្វើពិធីបុណ្យពេលបញ្ចប់រដូវប្រមូលផល សម្រាប់ដោះលែងខ្មោចឱ្យមានសេរីភាព ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6zQlh1ok8W-77BhJMbZiQCjLOfPocpHYJSdkE68HD-aiq9da3RdupZnLGr3Xp_eHcYiGqxsutFgyGrWgvaI1d6bi0BHDXoJrz715Zj342oqwwNiJGalRwVqsKp95x__aK80puH4w-PbFHIp5ZGyzZWmZml6Gkox26mxQbWUoW2X99yw_EGnzi0DEejjI0/s2016/image_2024-10-31_13-19-33.png

ពិធីបុណ្យ Halloween ពុំសូវពេញនិយមក្នុងបណ្តាប្រទេសអាស៊ីប៉ុន្មានទេ ហើយពេញនិយមខ្លាំងសម្រាប់បណ្តាប្រទេសអឺរ៉ុប ។ ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបមានបញ្ហាមួយក្រោយពិធីបុណ្យនេះ គឺសំរាមផ្លែល្ពៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ជាក់ស្តែង នៅប្រទេសអង់គ្លេស មានសំរាមផ្លែល្ពៅយ៉ាងច្រើនក្រោយបញ្ចប់ពិធីបុណ្យ Halloween ។ ក្នុង១ឆ្នាំៗ ចម្ការល្ពៅនៅទូទាំងប្រទេសអង់គ្លេស អាចដាំផ្លែល្ពៅបានប្រមាណ១លានផ្លែ ដើម្បីឱ្យពលរដ្ឋអង់គ្លេសយកទៅតុបតែងលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkpsXUCKf1A-qfh485SiMMSjjK5vW4zdfRsRD4KaLrNpkmjD1KeNmyHqIrXWgcJ-ayIyxxrRJEYuMXa-XIprOZg6qcuw_7_9ksIH_HmWAIkwwdJspZrNcIOuEI1b4pENbHlZhM5gzRslY9mZW4v_KnM3UfwB4HYrbdHjH167JLrLeEqXKPDM7FkbT5YeJ/s1200/image_2024-10-31_13-19-31.png

គេហទំព័រ yougov រាយការណ៍ថា ជនជាតិអង់គ្លេសពុំសូវនិយមតែងខ្លួនចេញក្រៅលំនៅឋានប៉ុន្មានទេ ប៉ុន្តែពួកគេចូលចិត្តតុបតែងលំនៅឋានឱ្យស្អាតសម្រាប់ពិធីបុណ្យ Halloween ពីព្រោះមនុស្សមួយចំនួនគិតថា វាជាពិធីបុណ្យខ្មោច ។

តាមទិន្នន័យរបស់ World Economic Forum បង្ហាញថា ជនជាតិអង់គ្លេសបានបោះចោលផ្លែល្ពៅប្រមាណ៨លានផ្លែ ឬស្មើ១៨.០០០តោនក្រោយបញ្ចប់ពិធីបុណ្យ Halloween ។ បន្ទាប់មក គេក៏ប្រមូលល្ពៅទៅកប់ចោលក្នុងដី ហើយមានល្ពៅត្រឹមតែ១៩% ប៉ុណ្ណោះ ដែលត្រូវបានគេយកទៅបរិភោគ ឬធ្វើជីកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSkwGxJ1W5cQ4fhtW-FIU2TicOv12o7_0pB8pVLRYMkxhJ3A_-eUdlRks-Iw82zJTwboFDqCWvwP0gEauDFqTFDHujdh6Kdx_AMNzuE4wjBrLQrcT38CIMJhScTbLbtNqHRrXW7m28d85tqF06o9-mbfvkw3EROQW8HuN7MtQtdUJFFGW0nhEnVzCzMRsz/s1600/image_2024-10-31_13-19-31%20(2).png

បើទោះមានសំរាមជាច្រើនក្តី ប៉ុន្តែ Halloween គឺជាពិធីបុណ្យមួយពេញនិយមយ៉ាងខ្លាំងនៅអង់គ្លេស ។ ជនជាតិអង់គ្លេសបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់អបអរពិធីបុណ្យនេះ ដូចជា ៖ ទិញសម្ភារៈតុបតែងលំនៅឋាន, នំចំណី និងភេសជ្ជៈ។

តាមទិន្នន័យរបស់ Hubbub ដែលបានស្រាវជ្រាវពីសំរាមក្នុងពិធីបុណ្យ Halloween បញ្ជាក់ថា ឈុត Halloween ក្លាយជាសំរាមប្រមាណ ៧លានឈុតក្នុង១ឆ្នាំ ហើយឈុត៨៥% ផលិតពីផ្លាស្ទិក ដែលពុំអាចយកទៅកែច្នៃបានទេ ។ ហេតុនេះ គេបានប្រមូលឈុត Halloween ទៅកប់ក្នុងដី គឺស្មើនឹងការកប់ផ្លាស្ទិកប្រមាណ២.០០០តោន ឬស្មើដបផ្លាស្ទិក៨៣លានដប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZZ6YSeddEXobG5rH1iW05rK9OgWDEQXKSHpvw1jSInOlqF5HHN7vobAVX42PBpMhlfXDoAjuHT7_iAN1R9b9KjwZKP7tfnTzFEVq9zCF-fOvK_f9iLpJzH1xYdirF7rnbUd-jzEU4ryQg0VVveAy49jqDBGI1xim9zDcpsg9SYQ0Daziuo7R_PNd5LaA7/s1491/image_2024-10-31_13-19-30.png

លើសពីនេះ វត្ថុធាតុដើមយកមកផលិតជាឈុត Halloween គឺជាប្រភេទផ្លាស្ទិកផូលីម័រ ដែលចំណាយពេលចាប់ពី២០ឆ្នាំ ទៅ២០០ឆ្នាំ ទើបរលាយ ។ រីឯប្រទេសផ្សេងទៀតដែលរៀបចំពិធីបុណ្យ Halloween ក៏បានយកឈុត Halloween ទៅកប់ចោលក្នុងដីដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-flswz7L3rYXu2WmxChMk6Enc2mKKpPB1Wfu3aq8c3U18Ca3pMQntxt0H-EjIjKInijJ93uccVMquipAlBzCTzL7swE12g074lr0XYkV63Yi420Qd9z8jyOlWVFAet-DXhKAMLmWyLadmsb2DUqA5xPfKaSGTHnNzAcZbMpqid9TnITMgv8JyghiWFLcQ/s1000/image_2024-10-31_13-19-29.png

ច្បាប់នៅប្រទេសមួយចំនួនបញ្ជាក់ថា ពលរដ្ឋអាចយកផ្លែល្ពៅនៅសល់ពីពិធីបុណ្យទៅប្រគល់ឱ្យកសិដ្ឋានចិញ្ចឹមសត្វ ដូចជា ៖ កសិដ្ឋានចិញ្ចឹមគោ និងជ្រូក ពីព្រោះសត្វទាំងនេះចូលចិត្តស៊ីល្ពៅ ។ រដ្ឋាភិបាលប្រទេសខ្លះបានសំណូមពរឱ្យពលរដ្ឋរក្សាទុកឈុត Halloween សម្រាប់ពាក់ឆ្នាំក្រោយទៀត ដោយពុំចាំបាច់បោះចោល ៕