Home ព័ត៌មានអន្តរជាតិ សណ្ឋាគារកម្ពស់ ១០ ជាន់នៅប្រទេសអាហ្សង់ទីនបានដួលរលំ បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស

សណ្ឋាគារកម្ពស់ ១០ ជាន់នៅប្រទេសអាហ្សង់ទីនបានដួលរលំ បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស

42
0

បរទេស៖ សណ្ឋាគារ Dubrovnik កម្ពស់ ១០ ជាន់ស្រាប់តែដួលរលំភ្លាមៗបណ្តាលឱ្យមនុស្សម្នាក់ស្លា.ប់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងជាប់គាំងក្នុងគំនរបាក់បែក។
យោងតាមសារព័ត៌មានបរទេស CNN ហេតុការណ៍បាក់រលំសណ្ឋាគារ ១០ ជាន់នេះ ទើបតែកើតឡើងថ្មីៗទេ ដែលសណ្ឋាគារ Dubrovnik គឺស្ថិតនៅក្នុងទីក្រុង Villa Gessell ចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqH9qCBsD6jMJZWpqw9LPKzvLkKbfE_5SN1N_sakV0UhSBqMQBFDtnODn5OMejyXpKnzEV8IiZvGyDDfkVFAWS4JLsfwpnsCvfLKlWM-i00kNYVljy3XXXTsKyuZ_QcjZxAQLcauiKZQorpE2UHq6o9mRDIMhri6PXcFt5ozNV5S_ai3UayFJ8iA29f9Up/s3507/image_2024-10-31_09-42-19.png

បើតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន រូបភាពនៃកន្លែងកើតហេតុ បង្ហាញពីគំនរកម្ទេចថ្មដ៏ធំសម្បើម ដែក និងអគារជាច្រើនជាន់នៃសណ្ឋាគារបានដួលរលំ បាក់បែក បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារជិតខាង។ ហើយជញ្ជាំងនៃអគារដែលនៅជុំវិញនោះក៏បានបាក់ស្រុត និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ យោងតាមរបាយការណ៍ មនុស្សម្នាក់បានស្លា.ប់ដែលជាបុរសអាយុ ៨០ឆ្នាំ ខណៈមានមនុស្សជាច្រើននាក់ទៀតបានកំពុងរងរបួស និងជាប់ក្នុងកំទេចកំទី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-BA54oXYSoOWneFw-uEuojC21asFi0iei1qkLxk7pxv92uCz2MEiMa9zeCRKUKDrsbCfFtvkOzYdVFXO1_wrUcrMFZ-XEqF6cPdB6ds8ouJxg2N3oOntbrEEWpFY_5wROfp3UkrcXGuwRQEO11qy1bTw_QQYlfxetu9r9HjCJg4OYb2lcCyTOgZSVgqDV/s1200/image_2024-10-31_09-42-24.png

មូលហេតុដែលសណ្ឋាគារ Dubrovnik កម្ពស់ ១០ ជាន់ស្រាប់តែដួលរលំភ្លាមៗនោះគឺដោយសារសំណង់សណ្ឋាគារមិនមានអាជ្ញាប័ណ្ណប្រតិបត្តិការត្រឹមត្រូវ បណ្តាលឱ្យផ្ទុះ ការសាងសង់ខុសបច្ចេកទេស រួមទាំងការជួសជុលខុសច្បាប់ ខណៈគម្រោងនេះត្រូវបានផ្អាកតាំងពីខែសីហាមកម្លេះ ប៉ុន្តែនៅតែមានកម្មករមកជួសជុល ធ្វើឱ្យជួបហេតុការណ៍គ្រោះថ្នាក់នេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-6mMT8TEusX1NnZdoEs2qHbGL30gINWPrDc8MboeWm5GUChhL7jUPWvEFlK7XgM0eidnptUOvii98IhrHTBLW0fsJCC8q8AGQY70JumovqfmU5UP_CmAM7OUFWLcv6HvEkwBd08CnL8pyD24r5wGe2yMO7WqMeOZOnfajv7IsmEefo7EkTS2M1EveM4KU/s1920/image_2024-10-31_09-42-25.png

បច្ចុប្បន្នសេវាកម្មសង្គ្រោះបន្ទាន់ រួមទាំងអ្នកពន្លត់អគ្គីភ័យ និងប៉ូលីស កំពុងធ្វើការនៅកន្លែងកើតហេតុ។ បុគ្គលិកសង្គ្រោះប្រហែល ៣០០ នាក់ ដោយមានការគាំទ្រពីអ្នកពន្លត់អគ្គីភ័យ អ្នកស៊ើបអង្កេត និងសត្វឆ្កែ sniffer ក៏កំពុងស្វែងរកជាបន្ទាន់សម្រាប់ជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែកផងដែរ។ គួរបញ្ជាក់ដែរថា សណ្ឋាគារ Dubrovnik ត្រូវបានបើកដំបូងនៅក្នុងឆ្នាំ ១៩៨៦ ហើយកំពុងស្ថិតក្នុងដំណើរការជួសជុល និងកែលម្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7BCBL4G_cBbI9KVG4zyDCKfG3E6F3HdGn6zP8FqG8HXdbg0TR0EQXxMUMxvljX_Ewi6YKoqTU2zLF4nx8ycIj8w7ubNcyKrlsimw_jheDEn3Fxhq0r5tCBxQM8A8r2o9IJWhLoLJ2K-DUFqQxpOonuYqHoTmOxaVeu0k_Vq9xZJKS1DalGJ3LDJsKUfR/s960/image_2024-10-31_09-42-26.png