Home ព័ត៌មានអន្តរជាតិ ប្រកាសលក់អគារនៅក្រោមដីកម្ពស់ច្រើនជាន់ និងមានប្រវត្តិយ៉ាងអាថ៌កំបាំង

ប្រកាសលក់អគារនៅក្រោមដីកម្ពស់ច្រើនជាន់ និងមានប្រវត្តិយ៉ាងអាថ៌កំបាំង

70
0

សហរដ្ឋអាមេរិក ៖ អគារដ៏ចម្លែកមួយនេះស្ថិតនៅតំបន់ជនបទក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក ដែលមានប្រវត្តិយ៉ាងអាថ៌កំបាំង និងគួរឱ្យចាប់អារម្មណ៍ ។ កាលពីឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យបានប្រកាសលក់អគារក្នុងតម្លៃជាង៣៦ម៉ឺនដុល្លារអាមេរិក សម្រាប់មហាសេដ្ឋីណាដែលមានប្រាក់ច្រើនអាចជួសជុលអគារឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrBz8OoBop8L9ND-x_aU79QDny1MRjyHPVf459KzmFPt_XY8x1XLZG_s3bd7sqb_X67uGB8OBjZgepXnRe36aANwpiFcG3-YRYwK40mtv4QhnYWGtQBfLjfsk1YuwQeutNDGNGDdW0iCMvw5lcCjkdOZMGavH9uMJRuLUnl71rqsmO-6l0-vIkj5-cQN0N/s640/image_2024-10-30_08-31-50.png

នៅផ្នែកខាងក្នុងអគារ គឺជាលេណដ្ឋានលាក់ខ្លួនរបស់កងទ័ពអាមេរិក និងធ្លាប់ជាកន្លែងដាក់មីស៊ីលបាញ់ឆ្លងទ្វីប កាលពីឆ្នាំ១៩៦០ ។ អគារនេះមានសុវត្ថិភាព និងអាចទប់ទល់ជាមួយការវាយប្រហារដោយអាវុធនុយក្លេអ៊ែរបាន ។ ប៉ុន្តែបច្ចុប្បន្ន អគារនៅក្រោមដីគ្មានភាពស្រស់ស្អាត និងមិនគួរឱ្យរស់នៅទេ លើកលែងតែអ្នកទិញអគារមានប្រាក់ជួសជុលឱ្យថ្មីឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMCxUhdmFaEicbg0Y5qM0e_GpC6C1Z9bhmqfV5SnBl3ysIH6hghLf5wW0MXwZ5rRYYrxbOrCI8UIKtI9Jk-hYzmHxE1H9kCbINS8KjZxNl5-Y7_8gfjEGEnkbXrmLYEh8eC0FLP0EXWlihLzBvwLf-XcoOSCXnR0QOym58zRh-46bFqHqBZyXPMg-9Hzo4/s1200/image_2024-10-30_08-31-51%20(3).png

លេណដ្ឋានត្រូវបានសាងសង់ស្មើទំហំដីជាង៤ហិកតា ហើយនៅក្រោមអគារមានភ្លើងអគ្គិសនី, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ។ អគារនេះត្រូវបានសាងសង់ជាច្រើនជាន់នៅក្រោមដី ហើយនៅជាន់ក្រោមបង្អស់ គឺជាបន្ទប់សម្រាប់បង្ហោះមីស៊ីល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XXIS6pTwndtCjbrUKfSTYLhrZDyjpWtiYl1WDIrV-zDidH_EJaqzQUmoW5tCHUdwpnD48qrazNMpfhiSHoTbHONRvZvtPA72kscoBt8bzj0ZttzOgxUN349D_FwXXFhg3TQYj0WjQJLx_cg-gWO_kJ36RQ6GiySgtiAFy2gdE9gTCW4ANqIbs19Hc0Fb/s1080/image_2024-10-30_08-31-51.png
កាលពីឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យ Hirsch Real Estate បានប្រកាសលក់អគារក្នុងតម្លៃជាង៣៦ម៉ឺនដុល្លារអាមេរិក ដោយក្រុមហ៊ុនផ្សព្វផ្សាយថា គេអាចយកអគារធ្វើជាការិយាល័យ ឬឃ្លាំងទុកសម្ភារៈ ។ វាជាកន្លែងមានសក្តានុពលយ៉ាងខ្លាំង ហើយអាចកែច្នៃអគារធ្វើជាលំនៅឋាន, អាផាតមិន និងកន្លែងស្នាក់នៅបណ្តោះអាសន្ន ។ បើអតិថិជនចង់បានទីកន្លែងមានសុវត្ថិភាព និងខុសប្លែកពីគេ គឺអគារនេះស័ក្តិសមយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVOUiev7mQHqPopijR4jljFFOE9cXi5BDvTBFgYNsWAceXSfbUl6DuYzra1yGGw5maPJohl7AeUKrq2dTWrQGwXxyOUockTNWjH0gIoRZsaaTpLfTxyZBEcFS_7hyigYqwL2b_L-sUzLfk07Qt2FDT-eLbj1Eer4R7ydNw-7lseLRN3Ff8euVVwGTi4Pg7/s1186/image_2024-10-30_08-31-52.png

ចំណែកប្រវត្តិរបស់អគារវិញ គឺវាជាកន្លែងបង្ហោះមីស៊ីល Atlas F មួយកន្លែងក្នុងចំណោម១២កន្លែង ដែលស្ថិតនៅរដ្ឋ Kansas សហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្ន អគារទាំងមូលត្រូវបានទុកចោល ។ កងទ័ពអាមេរិកបានយកអគារក្រោមដីធ្វើជាលេណដ្ឋានគេចពីគ្រោះថ្នាក់ ទើបអគារត្រូវបានសាងសង់ឱ្យក្លាយជាកន្លែងទប់ទល់នឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPQAXjaRGaYR6Ue4qGCmkInIugonJtZLD_XXP9u7Zhn4xNZHp3XcD2yMrjS9-KB7W9tK-idmsGsNniyHkec-rXXV8XIlA9vd0I_Eq116lNx00AcR1aEDOv8UaDki1byn-hSIv2hNHYFtI3n3GynQWJdTX6r9k168f5kMRrD_sF2U7Fcdj_FUR6U_RBrHcf/s1454/image_2024-10-30_08-31-53.png