Home ព័ត៌មានអន្តរជាតិ ស៊ុយអែតធ្វើផ្លូវរូងក្រោមដីជួយឱ្យត្រីងាយស្រួលបម្លាស់ទីពីតំបន់មួយទៅតំបន់មួយ

ស៊ុយអែតធ្វើផ្លូវរូងក្រោមដីជួយឱ្យត្រីងាយស្រួលបម្លាស់ទីពីតំបន់មួយទៅតំបន់មួយ

59
0

ប្រទេសស៊ុយអែត ៖ ទីក្រុង Stockholm ប្រទេសស៊ុយអែត បានអនុវត្តគម្រោងផ្លូវរូងក្រោមដីយ៉ាងពិសេស ដើម្បីជួយដល់ការបម្លាស់ទីរបស់ត្រីពីតំបន់មួយទៅតំបន់មួយ ពីព្រោះត្រីមួយចំនួនពិបាកបម្លាស់ទីពេលទឹកហូរខ្លាំង ។ ក្រៅពីជួយដល់ការបម្លាស់ទីរបស់ត្រី ស៊ុយអែតរំពឹងថា ផ្លូវរូងក្រោមដីនឹងអាចជួយស្តារប្រព័ន្ធអេកូឡូស៊ីក្នុងទឹកឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtbJrf7jUBBJOV9MMUO-NUlONu_8XRMSz1dJ1NwlFr_aqHgI8oJvDicO21glnyXL6R2rcCHsLPbi5tPkzO6K5_USNjKRQPkcf7H2EaRpgUvlhMP0IOqYArSy7aZcgEEah5TkBoMSGLBrNP57PMpsqZ_dWMclcFEVWJPcWwb7DMUz18oGB5R_8R9HyowgRw/s1280/image_2024-10-29_14-11-16%20(2).png

អស់រយៈពេលជាង៤សតវត្សហើយ ដែលត្រីមួយចំនួនពិបាកបម្លាស់ទីនៅទីក្រុង Stockholm ប្រទេសស៊ុយអែត ដោយសារការបង្កើតប្រឡាយទឹក ឈ្មោះ «Sodertalje» ក្នុងទីក្រុង ។ បើទោះជាប្រឡាយទឹកនេះផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់មនុស្ស ប៉ុន្តែវាបានក្លាយជាឧបសគ្គដល់ត្រីក្នុងការបម្លាស់ទីពីតំបន់មួយទៅតំបន់មួយ ព្រមទាំងប៉ះពាល់ដល់ជីវៈចម្រុះក្នុងតំបន់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKeVfnWewkTRogy005ZQs9ColPAkZnD_bthoHW6s6muyUOOp3SRfxRlETR0F2yBYB_5gDW46izxEVCxPeUKNx6XnpYsc__aoEa6Fk0h9WpaEISvd1W0I_tjtxwOPUsJpqbiDf4hJu_xMGCPJ5SvA99En_n1wIWW9ymYGVxAuohWtxdk8wi9rwSLACnytRF/s3300/image_2024-10-29_14-11-50.png

ស៊ុយអែតបានយកថ្មពីទីតាំងស្រាវជ្រាវប្រវត្តិសាស្ត្រក្នុងតំបន់មកធ្វើផ្លូវរូងក្រោមដី ដើម្បីឱ្យវាមានលក្ខណៈដូចប្រឡាយទឹកធម្មជាតិពិតៗ ហើយត្រីនឹងអាចហែលតាមផ្លូវរូងក្រោមដីនេះ ដូចការហែលទឹកក្នុងប្រឡាយធម្មជាតិ ។ ក្រៅពីនេះ ក៏មានការបំពាក់ពន្លឺពិសេសក្នុងផ្លូវរូងក្រោមដីផងដែរ ដើម្បីជួយបំភ្លឺដល់ការបម្លាស់ទីរបស់ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii9e3FPW0Z3sFSsa8km1zNeUFr3vB6E9auZhK165Hfd6f5hBcB86ke2WK44AX9C8caida0J0mBA_ceW9-kRHs4H7rHz_2H2BAp3pcDFlMFBd1X8ND7gYxIRZmiSaz6CZGFElLav8mHz48TlzbAJ3rgymENpm3zpm9JoT93iQ9FvbuH0JebIpTXXHy5rdXY/s1640/image_2024-10-29_14-12-15.png

ក្នុងផ្លូវរូងក្រោមដី ក៏មានបំពាក់កាមេរ៉ាដើម្បីត្រួតពិនិត្យការប្រើប្រាស់ និងប្រមូលព័ត៌មានទៅវិភាគអំពីសកម្មភាពត្រី និងវិធីបម្លាស់ទី ។ ក្រោយពីដំណើរការផ្លូវរូងក្រោមដី គេសង្កេតឃើញថា នៅបរិវេណម្ខាងទៀតរបស់ផ្លូវរូងក្រោមដី ឬបឹងម៉ាឡារ៉េន (Lake Malaren) ដែលជាបឹងមានទំហំធំលំដាប់ទី៣ នៅប្រទេសស៊ុយអែត មានត្រីជាច្រើនពូជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl8obeQBXbPxkpZrWwveB1SRgQbKFjEfpEogMVjLRUTiyHiz1cs7lNNRS9X9yJ3YIxTxt1bF9WLF1P_sdmiSQgUzdU-Y8eUr9mNyBjVSYcDL0pBgqEw9U9ENVQH8qAst7Fwi9NaHNVcF9YNJM0aFHwHpFYMaHQvQrlT9nrRQo8ByTbe1GLXQLdq-KWHSoK/s2048/image_2024-10-29_14-12-51.png

ការបង្កើតផ្លូវរូងក្រោមដីសម្រាប់ជួយដល់ការបម្លាស់ទីរបស់ត្រីនៅទីក្រុង Stockholm ចាត់ទុកថា គឺជាគំនិតច្នៃប្រឌិតថ្មីសម្រាប់កាត់បន្ថយការប៉ះពាល់បរិស្ថាន នាថ្ងៃអនាគត ។ លើសពីនេះ វាជាការអភិរក្សប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃឱ្យនៅស្ថិតស្ថេរជានិច្ច និងមិនរងផលប៉ះពាល់ដោយសារការបំផ្លាញរបស់មនុស្ស ៕