នៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកជាច្រើនពីតារាចម្រៀងរ៉េប វណ្ណដា និងទទួលបានការសរសើរពីហ្វេនៗបន្ទាប់ពីចូលទៅចាប់ដៃមិត្តចាស់រាក់ទាក់គ្នាសិនមុននឹងឡើងឆាកសម្តែង។ សកម្មភាពនេះបានធ្វើឱ្យទស្សនិកជនលើកឡើងថា ល្បីប៉ុណ្ណា វណ្ណដា ក៏មិនភ្លេចមិត្តចាស់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNOWGmTaCaJWe3fLsaCTLM-QYVa_l1NoFWcMHNW77cMtEgCdjK4cS9E97hDNzRbBP6_FAsAPQTcfG7J57iBA8TQD62WULUwr6kqI_RPsYtl_7sC1dir1Sb0dBgsdu26yIAxRs-EC1l9iZk35a6_wbpRA2vbZ72tDWN-DCyWl5UOLpGYR8uUqXsbtSKLI0W/s2048/image_2024-10-26_11-38-02.png

វីដេអូដែលបានចែករំលែកព្រោងព្រាតក្នុងកម្មវិធីកាលពីយប់ថ្ងៃទី២៥ ខែតុលា គឺគេបានឃើញវត្តមានរបស់ វណ្ណដា សម្តែងនៅក្លិបកម្សាន្តមួយនៅខេត្តព្រះសីហនុមានអ្នកគាំទ្រចោមរោមជិត បុគ្គលិក នៅទីនោះក៏ពេញចិត្តលោកចូលមកសុំថតរូបជាមួយ វណ្ណដា ខណៈ ស្រីស្អាត ឡូរីន គូស្នេហ៍ វណ្ណដា ក៏បានទៅចូលរួមនៅទីនោះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINe7Y2i6dQVzy6E-Fx8zKmpTfMyG7JFsirVvD5eC5Du1K1J3WFEMEfz_Rb4vqG6kmJYkrzxwmbC6Kb9xlYqqfy2QLXXBabzvArV0MqKgO6IdoSlNB7ikkgA9N4ijl7T42KFy3ensbBbeQNrCC1t_kDj3RkQT4SZiBvMYA9zgPLflX90-_Wgm7cadrZmSn/s1716/image_2024-10-26_11-38-03.png

អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកើតសរសើរតារាចម្រៀងរូបនេះគឺថា វណ្ណដា ទោះបីជាល្បីកប់ពពកយ៉ាងណានៅតែរាប់អានមិត្តចាស់ មិនប្រកាន់ឬកទោះបីជាខ្លួនជាតារាចម្រៀងល្បីប្រចាំប្រទេសក៏ដោយ។ ក្នុងវីដេអូដែលបង្ហាញគេបានឃើញ វណ្ណដា ដើរសម្តៅទៅឆាកច្រៀងប៉ុន្តែបកត្រឡប់មកវិញដោយការភ្ញាក់ផ្អើលហើយដើរមកស្វាគមន៍ចាប់ដៃឱបជាមួយមិត្តចាស់របស់លោក។ នៅក្នុងវីដេអូគេបានឮសំឡេងរបស់ វណ្ណដា សួរសុខទុក្ខគ្នា។ សកម្មភាពនេះ វណ្ណដា និងមិត្តចាស់បានជួបហើយមិនភ្លេចគ្នានេះបានធ្វើឱ្យទស្សនិកជនជាច្រើនមានការរំភើបចិត្តជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_KGSm70Rn8ax4rSxjiEalLPF3DHGl5yKtCrErdTg5axwOwckza2CEslzKF7A3nsVH2M-XhoDO5LZ7xZBH47EZN_fcA2eMgxWWa-GLaxrWfUKuji4bLtwpNAz239iLkGbK52XxzkBgso2b_jzs0juUKZ7wysL7fJcSvDDK4xkb7pZvSQ52zK_WzvrWt3xE/s1440/image_2024-10-26_14-51-35.png

គួរបញ្ជាក់ផងដែរថា វណ្ណដា និងមិត្តរួមទ្រនំផ្សេងទៀតនឹងមានវត្តមានចូលរួមសម្តែងនៅ ពិធីបើក ការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៧:០០ តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕