ប្រទេសឥណ្ឌា៖ ថ្មីៗនេះប្រទេសឥណ្ឌាបានកំពុងរងនូវការវាយប្រ.ហារ.ធ្ងន់ធ្ងរបំផុតពីព្យុះស៊ីក្លូន Dana ជាមួយនឹងខ្យល់បក់ខ្លាំងក្នុងល្បឿនអតិបរមាប្រហែល ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។
យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា ព្យុះ Dana បានបោកបក់នៅរដ្ឋ Odisha កាលពីថ្ងៃទី២៥ ខែតុលា ជាមួយនឹងកម្លាំងខ្យល់អតិបរមាប្រហែល ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកនូវទឹកជំនន់កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។
ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងរំកិលចូលកាន់តែជ្រៅទៅភាគខាងជើង Odisha នៅថ្ងៃបន្តបន្ទាប់ទៀត ដែលបណ្តាលឱ្យបាក់ដី ក៏ដូចជាដួលរលំដើមឈើ រួមទាំងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បច្ចុប្បន្នភ្លៀងនៅតែបន្តធ្លាក់ខ្លាំងឥតឈប់ឈរ និងខ្យល់បក់ខ្លាំងភ្លាមៗបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅតំបន់មួយចំនួនក្នុងរដ្ឋ Odisha និងរដ្ឋ West Bengal ដែលនៅជិតខាងនោះ។
យោងតាមអាជ្ញាធរ ឥទ្ធិពលព្យុះស៊ីក្លូន Dana បានផ្តាច់ចរន្តអគ្គិសនី និងបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុតនៅក្នុងរដ្ឋ Odisha និង West Bengal ។ នៅតំបន់មួយចំនួនក្នុង Odisha នាយកដ្ឋានអាកាសធាតុបានព្យាករណ៍ពីការកើនឡើងនៃកម្រិតទឹកសមុទ្រប្រហែល ១ ម៉ែត្រដែលអាចបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងតំបន់ទំនាប។ បច្ចុប្បន្នរដ្ឋ Odisha ត្រូវបិទសាលារៀន និងផ្អាកជើងហោះហើរមួយចំនួនជាបណ្តោះអាសន្ន ហើយមនុស្សជាង ៦០០,០០០ នាក់ក៏ត្រូវបានជម្លៀសចេញផងដែរ។.png)
គួរបញ្ជាក់ដែរថា ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា គឺកើតមានព្យុះស៊ីក្លូនជាយូរហើយ ប៉ុន្តែចំនួនព្យុះដែលបានបោកបក់ខ្លាំងៗគឺកំពុងកើនឡើងនាថ្មីៗនេះទេ។ កាលពីឆ្នាំ ២០២៣ ព្យុះស៊ីក្លូនដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៥២៣ នាក់ ក៏ដូចជាបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលត្រូវបានប៉ាន់ស្មានចំនួន ២.៥ ពាន់លានដុល្លារអាមេរិក៕










