Home ព័ត៌មានអន្តរជាតិ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ខណៈការលក់ស្មាតហ្វូន Huawei បានកើនឡើងយ៉ាងខ្លាំង

ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ខណៈការលក់ស្មាតហ្វូន Huawei បានកើនឡើងយ៉ាងខ្លាំង

69
0

ប្រទេសចិន៖ នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៤ នេះការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលជាប្រទេសមហាអំណាចទីពីររបស់ពិភពលោកបានធ្លាក់ចុះ ០.៣% ខណៈពេលដែលក្រុមហ៊ុន Huawei វិញបានកើនឡើងរហូតដល់ ៤២%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy7dXFmNGHJ3Gygokfp-zzST5nHpwqOdvXtyR4QtppX24OTmY5BO3B2kgzwpw1b9KcT0Kcrzd7odd2YKmxDQ4cAcMh0hjU6_Kg9Lw2XLx7uWMrHg1NfP-3hz7z8zFzbNDEYuRPubyH-PcvN5e0k3xDIfxJKx1E0E-fPcYkwBiFWWXms8uOzoPnenmlRXEM/s1200/image_2024-10-26_11-13-08.png

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC កាលពីថ្ងៃទី ២៥ ខែតុលា បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនរបស់ចិនគឺបានចាប់ផ្តើមកើនឡើងខ្លាំងជាបន្តបន្ទាប់ៗ ដោយចាប់ពីខែកក្កដាដល់ចុងខែកញ្ញា ស្មាតហ្វូនចំនួន ៦៨.៨ លានគ្រឿងត្រូវបានលក់អស់ កើនឡើង ៣.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzyGfU4zy57bSoP-UsZNxDc-dSnPvWKS6srhW-6-1P876A7eZ1ruLc4qwqyudbozcBLjshq8Nz4tKhIvzOkkelYFuJ9sMBn-0LqziWGAxivRt55kZ2b9HpHkopTel85O9z1_jKtfX1MWz4Lqgjs2ghbZOdnkyI6bKM0VmaNBfV7gTdsGWkC8_0-z94cMjR/s1600/image_2024-10-26_11-13-09.png

Arthur Guo អ្នកវិភាគប្រព័ន្ធអតិថិជននៅ IDC China បាននិយាយថា “រលកនៃការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ កំពុងជំរុញឱ្យមានការងើបឡើងវិញប្រកបដោយនិរន្តរភាព នៃទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន” ។ ទោះបីជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកំពុងបន្តក៏ដោយ អ្នកប្រើប្រាស់នៅតែចំណាយច្រើនលើស្មាតហ្វូនថ្មី បន្ទាប់ពីតម្រូវការកើនឡើងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ បច្ចុប្បន្នម៉ាកយីហោដែលឈានមុខគេនៅក្នុងទីផ្សារប្រទេសចិនគឺ ក្រុមហ៊ុន Vivo ដែលជាក្រុមហ៊ុនលក់ទូរស័ព្ទតម្លៃទាបជាចម្បង ជាមួយនឹងចំណែកទីផ្សារ ១៨.៦% កើនឡើង ២១.៥% បើធៀបនឹងឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLWRHVzxBxOZAUaYLPdbWxW238HfrGcA-OUWfCupVd_6iCj3xGjKSu78yUqdYW4SHfbxCvMkG9pYNP65B5GLY7Q9E9ZdFAbH_rkAclm6I01Wh8QeUiN2XMOW0bzf6jU-a0NWCBANyXJn7xd-o-xPQDHf2hTtB7ggi1sXbGLKMky3Q4iaUxvTDEdpAv847k/s2880/image_2024-10-26_11-13-08%20(2).png

ខណៈដែលក្រុមហ៊ុន Apple វិញទទួលបានចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ១៥.៦% ធ្លាក់ចុះ ០.៣% ក្នុងរយៈពេលដូចគ្នា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Huawei បានកើនឡើងចំនួន ៤២% ឡើងមកនូវចំណាត់ថ្នាក់លេខ ៣ ដែលឈានដល់ចំណែកទីផ្សារចំនួន ១៥.៣% ហើយ Xiaomi និង Honor គឺជាម៉ាកយីហោពីរដែលនៅសល់ក្នុងកំពូលទាំង ៥ ដែលមានចំណែកទីផ្សារ ១៤.៨% និង ១៤.៦% រៀងគ្នា។ គួរបញ្ជាក់ដែរថា Huawei កាលពីមុនមិនបានស្ថិតនៅលំដាប់កំពូលទាំង ៥ ដូចឆ្នាំនេះទេ។ នេះមានន័យថា ការស្ទុះងើបឡើងវិញរបស់ Huawei គឺគួរឱ្យចាប់អារម្មណ៍បំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH4tsrSjnd7vrAxMCs5P0K4TQVvslM75PZJ500uwGOpQOj2_nAfkIHVp-re0F4vuQefgO5Kya0Z6q9iaa4IQ8MIX2S4oS2R3QARI2dBeEjR0mcLa4_QnPbA3bgvxtGEbEzIc9jgRJBL091bPsrSqhxQM4geobwUg7HZJlwUQiXTqe8Vp7m2bIbwyK3NIt_/s1024/image_2024-10-26_11-13-10.png