Home ព័ត៌មានអន្តរជាតិ ហ្វេសប៊ុកពេញនិយមខ្លាំងលើពិភពលោក ប៉ុន្តែការស្រាវជ្រាវថា បើឈប់លេងហ្វេសប៊ុកនឹងទទួលបានចំណុចល្អទាំងនេះ

ហ្វេសប៊ុកពេញនិយមខ្លាំងលើពិភពលោក ប៉ុន្តែការស្រាវជ្រាវថា បើឈប់លេងហ្វេសប៊ុកនឹងទទួលបានចំណុចល្អទាំងនេះ

54
0

ប្រទេសបារាំង ៖ ហ្វេសប៊ុកទទួលបានការពេញនិយមពីមនុស្សគ្រប់វ័យនៅលើពិភពលោក ដោយសារវាផ្តល់នូវចំណេះដឹងសម្បូរបែប, អាចចែករំលែកព័ត៌មាន រូបភាព និងវីដេអូយ៉ាងឆាប់រហ័សទាំងក្នុងប្រទេស និងក្រៅប្រទេស ។ លើសពីនេះ ហ្វេសប៊ុកបានក្លាយជាបណ្តាញសង្គមសម្រាប់ទំនាក់ទំនងគ្នាយ៉ាងទូលំទូលាយផងដែរ មិនថាអ្នកប្រើប្រាស់រស់នៅកន្លែងណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQUa9L5lpWMmTYAry3QTgxn9RAgb3-CWGJx19IUp12UJR45_75DaWRsD7MnTSnKfjltZ8jGqvpPkuxg87873sTnC5j-JLdt6zQCBEoHm2OyAoi7jyJJH2D4WSNhZu_LTa3Lpjc8XxNVyqbWN_rVpSsabmb2n77AhFjx6TMoeiVCAUAygYlDL6sE-2BPpaq/s1024/image_2024-10-26_08-23-25%20(2).png

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ នៃវិទ្យាស្ថានសិក្សានយោបាយនៅទីក្រុងប៉ារីស ប្រទេសបារាំង លើកឡើងថា ការឈប់លេងហ្វេសប៊ុក នឹងធ្វើឱ្យមានសេចក្តីសុខជាងមុន ។ ប៉ុន្តែនឹងធ្វើឱ្យចំណេះដឹងផ្នែកនយោបាយធ្លាក់ចុះ ឬពុំដឹងព័ត៌មាននយោបាយស្រុកទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK9M6JY-aS-x6FfdG4S7C6RQBeE44-A15qlgiYV6EtSI4UL8IZ3Sivk7VboBeyHuWXjcezpaZMA8zH0YOb0ArvbXKW71Y2G71AdiehWsH_TyiNBeBKloTuFKrWBRGxxcfKckfJnUS8ASpCReRd1O1B-y899flF6ASdz36sJ4u_HcOAy0LIy1FFWutoITOV/s1600/image_2024-10-26_08-23-25%20(3).png

ទោះយ៉ាងណា ការឈប់លេងហ្វេសប៊ុក ពុំបានធ្វើឱ្យប៉ះពាល់ដល់ការប្រកាន់និន្នាការនយោបាយរបស់បុគ្គលម្នាក់ៗទេ ។ ការស្រាវជ្រាវនេះបានសាកសួរសំណួរទៅកាន់មនុស្សជាង ២.២០០នាក់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង កាលពីឆ្នាំ២០២២ ។ អ្នកចូលរួមការស្ទង់មតិនេះស្មើពាក់កណ្តាលបានផ្អាកលេងហ្វេសប៊ុករបស់ខ្លួនរយៈពេល១ខែ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZPjyHDpDZnAEWNKJfju0ndcnFz_4kZTx_Ob5L5NIOZMqvLDl9wE7ncsQUnAwARWzjQHrVvF8vxMJwbDaNsrtr1Q0PzddpCx3UgJmQBfN5iidhIpLauSYVP4Il8_T0GIe2hwaQB9deyBJytQq9smcXy8Yn6pWTK9y2q2PaDA7d4B-eDqUJOJ4xCXwuSOE/s1000/image_2024-10-26_08-23-25.png

នៅពេលបញ្ចប់ការស្ទង់មតិ ក្រុមអ្នកឈប់លេងហ្វេសប៊ុកនិយាយថា ពួកគេមានសេចក្តីសុខ, ទទួលបានជោគជ័យ ព្រមទាំងពេញចិត្តនឹងជីវិតរបស់ខ្លួន ខ្លាំងជាងក្រុមអ្នកលេងហ្វេសប៊ុក ។ ប៉ុន្តែក្រុមអ្នកឈប់លេងហ្វេសប៊ុក បែរជាទទួលបានចំណេះពីផ្នែកនយោបាយតិចជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvYPB4HvP-cwSUH5qSYIBGaqm5KiKCwfk9Wot44fZroZZMChOot1HcZGDriFKBbvfJjNMhXhwA1k_yiolX5ndtMqjvEhbIzkNn-MQCR1wquvvACII9S4w3Y0aOJTixUM7ge_WEj76F8wjr5LUoalZ49LOYA1X5bd60yB5QXFC3MC_RG0rV2jlqXtHULCD/s1000/image_2024-10-26_08-23-26%20(2).png

ចំណុចគួរឱ្យចាប់អារម្មណ៍ ការតម្រូវឱ្យអ្នកចូលរួមស្ទង់មតិឈប់លេងហ្វេសប៊ុក គឺពុំប៉ះពាល់ដល់ចំណេះដឹងពាក់ព័ន្ធនឹងកីឡា និងការកម្សាន្តទេ ។ ការរកឃើញនេះស្របនឹងគំនិតថា បណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក បានផ្តល់ព័ត៌មានផ្នែកនយោបាយដោយពុំចាំបាច់ស្វែងរក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAb0YmCk3JzwWwllvuVZR_2jT9Ms_5xrin2N2JzILY4RjcZkxF7N_NBhGn9xB2o6WgndXL7LobWPQGdFJg0b5ynwEVjf6bado51aDW4qZWZqoe6xCMoDdB0JGPH_If_3rrQH-Ov5ScdFbwqWIr76GpZ1_jGhYdCE6gcXhsDdoWa0abmhwXy7Qy_bHnx86Z/s1200/image_2024-10-26_08-23-26.png

ក្រៅពីនេះ ក្រុមអ្នកស្រាវជ្រាវរកឃើញទៀតថា ការឈប់លេងហ្វេសប៊ុក គឺពុំប៉ះពាល់ដល់ការប្រកាន់និន្នាការនយោបាយ, មនោគមវិជ្ជា និងការបែងចែកក្នុងសង្គមទេ ៕