Home ព័ត៌មានអន្តរជាតិ តើរវាងត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង?

តើរវាងត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង?

144
0

ត្បូងពេជ្រ និងត្បូងមរកត គឺជាត្បូងដ៏ពេញនិយម និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ បើនិយាយពីត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង? ច្បាស់ណាស់ប្រាកដជាត្បូងមរកតកម្រជាងហើយ។ យោងតាមគេហទំព័របរទេស Live Science នៅលើផែនដីយើងនេះសំណង់ថ្មដែលផ្ទុករ៉ែមរកតគឺមានតែ ៤៩ ប៉ុណ្ណោះ ខណៈសំណង់ថ្មដែលផ្ទុកត្បូងពេជ្រគឺមានប្រហែល ១០០០ ឯណោះ។ នេះមានន័យថា ពេជ្រគឺជាត្បូងដែលបង្កើតនៅជម្រៅដ៏ធំបំផុតលើភពផែនដី ប្រហែល ១៥០ ទៅ ២០០ គីឡូម៉ែត្រ ដូច្នេះត្បូងពេជ្រមិនពិបាកក្នុងការជីកយករ៉ែដូចត្បូងមរកតឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW-tXhDftkEqzFwv_CsTgIgDs7BRQihyQf1SGB3zx5eh3yTE-oSUJf91ktsu8_tELm-vLwGaaqH-yPYG62dgrasfY-5ifA8COv35SAdKVNmEsT52P6E-s1rw6eNa9y9N-Fp9GzUScJhpOt_IYxyulYSoWMYwT6mTE1kmGr240jM1lVqzns0e3ribkdWora/s1080/image_2024-10-23_10-51-48%20(2).png

ជារៀងរាល់ឆ្នាំ ត្បូងពេជ្រចំនួន ១០០ ទៅ ១៥០ លានការ៉ាត់ ស្មើនឹងប្រហែល ២០ ទៅ ៣០ តោន ត្រូវបានផលិតទូទាំងពិភពលោក ដោយសារតែឧស្សាហកម្មពេជ្រមានការរីកចម្រើនខ្លាំងជាង។ ទន្ទឹមនឹងនេះត្បូងមរកតមានត្រឹមតែ ៦ ទៅ ៩ តោនប៉ុណ្ណោះដែលត្រូវផលិតនៅក្នុងឆ្នាំ ២០១៥ ដោយសារតែឧស្សាហកម្មត្បូងមរកតកម្រ និងមិនសូវមានការរីកចម្រើននោះទេ ទើបបច្ចុប្បន្ននេះមិនសូវមានប្រទេសណាផលិតត្បូងមរកតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvYddcQ5ilQjkT5BsOZHcyXjG65AiZpprOa9I00a8YNTX3kIy-HuyOGOG0Q8_PTGyiwgI-wrrQIBtR_guZ2SFprVIWXm95NfPr3pdQBaMtyYoqgbtVZD8Vt57t5xq0ojvetZv13uz0g1M42xby2dVRBhZWcQZeHiTL5mCBrhtRAXMgXVd0giF-f_gQyRuJ/s1200/image_2024-10-23_10-51-49.png

លើសពីនេះយោងតាមក្រុមហ៊ុន Gemfields បានឱ្យដឹងថា ការផលិតត្បូងផ្សេងៗទៀតក្រៅពីត្បូងពេជ្រគឺពិបាកណាស់ ព្រោះត្បូងផ្សេងទៀត ឬត្បូងមរកតត្រូវបានបង្កើតឡើងតាមរយៈដំណើរការស្មុគស្មាញបំផុត។ ត្បូងមរកតបង្កើតបានជារចនាសម្ព័ន្ធភូមិសាស្ត្រស្មុគ្រស្មាញជាងត្បូងពេជ្រ សមរម្យសម្រាប់ការជីកយករ៉ែដោយដៃខ្នាតតូច ខណៈត្បូងពេជ្យអាចជីកយករ៉ែខ្នាតធំបានយ៉ាងងាយស្រួល។ ត្បូងមរកតត្រូវបានគេរកឃើញជាញឹកញាប់នៅក្នុង “តំបន់ប៉ះពាល់” ដូចជាភ្នំ ដែលជាកន្លែងដែលចាន tectonic បុកគ្នា និងបរិយាកាសភូមិសាស្ត្រផ្សេងៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3TPyMp7-XT8kTpbbs6BTqQMplvkB_1BBg9MNYAuOXuEwPk6R1p2Y_ApcFE7oCtFtNvEMGPv4TIDYTeaUyAiuHEN-X2YZPwJuD5eIPnOMm1Se9PuWX5XlucerWgvYTexLYCbu79JeucVclYRIdbrzol0I9SiBGNY38hYivVRlXVKZ5zNifWU_ctbrcZLZ8/s1500/image_2024-10-23_10-51-48.png

ខណៈត្បូងពេជ្រត្រូវបានគេរកឃើញជុំវិញពិភពលោកតែម្តង ហើយទ្វីបដែលសម្បូរពេជ្រច្រើនជាងគេគឺទ្វីបអាហ្វ្រិក។ សរុបមកវិញរវាងត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង? ច្បាស់ណាស់គឺត្បូងមរកតកម្រជាងហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Live Science៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyne-QXlcZ89YAeviR6phnwUhEvKL809my28APlt3LCFmIts5HPUlO3h9rZOJOVUaJ6UN4gaAuzwoT7vQ6jI0wBrQ2xJ77temrDjQtnp0im2I1DoJs6hJVn-ph8IyyCnAivWzgy5jmIxG_99efLzj3Pq4jGTnU7iGANuD8pnKHNpP2wY9Dkt6ULoKzIYIQ/s1600/image_2024-10-23_10-51-50.png