Home ព័ត៌មានអន្តរជាតិ មកដឹងពីលក្ខណៈពិសេសនៃបណ្តាញ 6G ជាមួយនឹងល្បឿនលឿនមិនគួរឱ្យជឿ

មកដឹងពីលក្ខណៈពិសេសនៃបណ្តាញ 6G ជាមួយនឹងល្បឿនលឿនមិនគួរឱ្យជឿ

65
0

ទោះបីជាបណ្តាញ 5G ទើបតែត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងសកលលោកនាពេលថ្មីៗនេះក៏ដោយ បច្ចុប្បន្នអ្នកស្រាវជ្រាវគឺបានចាប់ផ្តើមអភិវឌ្ឍបណ្តាញ 6G ជំនាន់ក្រោយរួចទៅហើយ ជាមួយនឹងសមិទ្ធិផលល្បឿនដ៏គួរឱ្យចាប់អារម្មណ៍បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo0SPMulbVRsL3ymyBDhNhxw_SG8j5OdHspUqXQiKh2d-6_mAC_y5gj0Ho6wq3RYiaHakJnzbDi2uHiTgv8n2D1we-MFyJR2FVIGZ-zO_GwO3OuGcDJOQp5Jo4BCzuAUuEMxB_hEx45miG4VlhqmWWOiWyUqTSs4ehRTTGmsN-O8TQOLm62dfq4OXmTZAH/s768/image_2024-10-22_14-58-32%20(2).png
យោងតាមការសិក្សាមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ College London របស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ពួកគេទើបតែសម្រេចបាននូវការបញ្ជូនល្បឿនលឿនបំផុតរហូតដល់ ៩៣៨ ជីហ្គាបៃក្នុងមួយវិនាទី (Gbps) ដែលស្មើនឹងការកើនឡើងប្រហែល ៩,០០០ ដងលឿនជាងបណ្តាញ 5G បច្ចុប្បន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXRAHt43dfbfHi2-D7lzdAVd4DEQVGauQ1F5BjgrP2c93iU_YCF5ZdINIz5IZx98ndCn5Ut-5Zqx2zBm3BWuvwD6pyjVHAG9rq29cjvUhMYxUrULgwZUVA3n-KSwAjUDTicDfnO4MODgVoknon3J4t4FVA2dzvRWcE8_DhFsw8zmp-tKtK8fhvsJpyOKck/s960/image_2024-10-22_14-58-32.png

ដើម្បីយល់កាន់តែច្បាស់ ក្នុងល្បឿននេះ អ្នកប្រើប្រាស់អាចទាញយកភាពយន្តបានជាង ២០ ភាពយន្តក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ នេះមានន័យថាល្បឿន 6G នាពេលអនាគតគឺលឿនខ្លាំងណាស់។ ទន្ទឹមនឹងនេះអ្នកស្រាវជ្រាវចិន ក៏បាននិយាយដែរថា ពួកគេក៏សម្រេចបាននូវបណ្តាញ 6G ក្នុងល្បឿនលឿនមិនគួរឱ្យជឿផងដែរ ដោយសន្យាថានឹងនាំយកបច្ចេកវិទ្យានេះមកប្រើប្រាស់ទូទាំងប្រទេសក្នុងពេលឆាប់ៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSnTjq84npkQYqeIncDiAciTxu5p7gpJoNZ7oHS5ZxhXjL1akMEVLUf4qYmcz3xCKH-DuLMpzqa33iV1PTkxn5zuy2YBM2GTHTXXMR3G_rOuhC38tKip7NF2Sny-Sisssjnmyk_Z9AcLTo-sPL5K4_JFnFyMDQ2A5Tuv8K36fpKi6DN65tpyI3vsrHjcYF/s1200/image_2024-10-22_14-58-32%20(3).png

ជាមួយគ្នានេះ ក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសជប៉ុនក៏កំពុងធ្វើការដើម្បីអភិវឌ្ឍបណ្តាញ 6G ជាមួយនឹងឧបករណ៍ដែលមានសមត្ថភាពបញ្ជូនទិន្នន័យលឿនជាង 5G ដល់ទៅ ២០ ដង ដោយឈានដល់ល្បឿន 100 Gbps ក្នុងចម្ងាយរហូតដល់ ១០០ ម៉ែត្រផងដែរ។ ទោះបីជាល្បឿននេះមិនគួរឱ្យចាប់អារម្មណ៍ដូចលទ្ធផលនៅទីក្រុងឡុងដ៍ក៏ដោយក៏វានៅតែជាការកែលម្អគួរឱ្យកត់សម្គាល់លើបច្ចេកវិទ្យាបច្ចុប្បន្ន។ ជាមួយនឹងសមិទ្ធិផលខាងលើ បណ្តាញ 6G សន្យាថានឹងនាំមកនូវការផ្លាស់ប្តូរដ៏ធំនៅក្នុងវិស័យបច្ចេកវិទ្យាជាច្រើន។ ហេតុនេះហើយ គេរំពឹងថាបណ្តាញ 6G នឹងដាក់ពង្រាយយ៉ាងទូលំទូលាយនៅលើពិភពលោកក្នុងឆ្នាំ ២០៣០៕