Home ព័ត៌មានអន្តរជាតិ ត្រីសាលម៉ុនធម្មជាតិប្រឈមនឹងការផុតពូ.ជ ដោយសារកត្តាទាំងនេះ

ត្រីសាលម៉ុនធម្មជាតិប្រឈមនឹងការផុតពូ.ជ ដោយសារកត្តាទាំងនេះ

94
0

ប្រទេសអង់គ្លេស ៖ នៅខែតុលា ឆ្នាំ២០២៤ ភ្នាក់ងារបរិស្ថានប្រទេសអង់គ្លេសរាយការណ៍ថា ត្រីសាលម៉ុនរស់នៅតាមធម្មជាតិប្រឈមនឹងការផុតពូ.ជនាពេលឆាប់ៗ ដោយសារចំនួនត្រីសាលម៉ុនធ្លាក់ចុះមកកម្រិតទាបបំផុត ។ ហេតុនេះ វាពុំគ្រប់គ្រាន់សម្រាប់ការបរិភោគ ឬការលក់ពូជត្រីបង្កា.ត់ ពូជទេ បើប្រទេសនានាពុំអនុវត្តច្បាប់នេសាទតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRc72wFGbYfFEOwvj77gx5MORzGmOHdnTrLPaVWXyTTBkoiR41sbBQyBgvd1eaNDg5ErbU5Hnf-6WXe_C588cQDSwYjuEUkBw8_3AOcDgpvFRfCegUjhxRsJnCediYsi_L6MPUDeDT_JOH2DvwP2ILXSkl26-BHorz2LqYjDlTdQj-INSFK6Frf_OLXKeV/s2000/image_2024-10-22_13-43-58%20(2).png

Alan Lowell ប្រធានភ្នាក់ងារបរិស្ថាននិយាយថា កាលពី៤០ឆ្នាំមុន មានត្រីសាលម៉ុនប្រមាណ១លាន៤សែនក្បាល ហែលមកកាន់ទន្លេនៅប្រទេសអង់គ្លេសជារៀងរាល់ឆ្នាំ ប៉ុន្តែបច្ចុប្បន្ន នៅសល់ត្រីតែ១ភាគ៣ ប៉ុណ្ណោះ ។ វាជាការធ្លាក់ចុះចំនួនត្រីជាថ្មី ហើយនេះបញ្ជាក់ថា ពិភពលោក មានបញ្ហាផ្នែកជីវចម្រុះកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkuSmScjK5DBNgACnbChBhnIrSQLjXTl8ye92BMzrVQpLw7L4KjKfiqPD0IaqcbHONIr0JI94P278-AGen_eUzCi6KoNHLKAKGZgzleQoc_7HFZUdHHd4PXIFDeNj98utrOIBgzbzA4c5XdncJvT5ijxc1lV6cJptBPhQEFfiJ3MGh3EHohuhmh2nkZFyN/s1023/image_2024-10-22_13-43-58.png

កាលពីចុងឆ្នាំ២០២៣ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិបានផ្លាស់ប្តូរស្ថានភាពត្រីសាលម៉ុនអាត្លង់ទិកពី «គួរឱ្យបារម្ភបំផុត» មកជា «ត្រីជិតផុតពូជ» ដោយសារចំនួនត្រីសាលម៉ុននៅអង់គ្លេស បានធ្លាក់ចុះពី៣០% ទៅ៥០% គិតចាប់ពីឆ្នាំ២០០៦ ។ លើសពីនេះ វាបានធ្លាក់ចុះពី៥០% ទៅ៨០% ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGZZ7bZhW_dldt8EzGC9CigOWEtMVNBXePJGBbQA2IyEk8jkpI4AcpMWUoFKNQchg7i1RM54hAbPafLUEnUOJO08Ns6TX7IgArkybn2w0TA22ObvFUqIIp_TSQNlxrDJEuqESx5h6AzVkyYO3Axb7Uk075_vprQ6K4EhUiSa6j8QG-fXaqJDhJOMfTSiEB/s1500/image_2024-10-22_13-43-59.png

រីឯ Dylan Robert ប្រធានផ្នែកនេសាទមកពី Game & Wildlife Conservation Trust និយាយថា នៅអង់គ្លេសមានទន្លេជាច្រើនធ្លាប់មានត្រីសាលម៉ុនអាត្លង់ទិករស់នៅ ចាប់ពី២ម៉ឺនក្បាល ទៅ៣ម៉ឺនក្បាល ប៉ុន្តែពេលនេះ នៅសល់ត្រឹមតែពី១.០០០ក្បាល ទៅ២.០០០ក្បាលប៉ុណ្ណោះ ។ រីឯនៅទន្លេខ្លះទៀតនៅសល់ត្រីសាលម៉ុន ប្រមាណ២០០ក្បាលប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFWIkuc23GWMDsQ7Ymia3lMdy_UBnlWnL4vskDiriZJ_sKpKipCb_7-nPlaaatgSfd1rfto8FfSTwzIpjJaZntY2snp-M986Xq31_U9lt9uxrgiCKR4KJaucnUVQw0gTloVFbiP9y2sxTgG80ySJ8gKK5jn-DCC1T3EdcoSjJ6PfkE_XqGvkGkAhZ52HOB/s1500/image_2024-10-22_13-44-00.png

*ហេតុអ្វីត្រីសាលម៉ុនអាត្លង់ទិកជិតផុតពូជ?
កន្លែងរស់នៅរបស់ត្រីសាលម៉ុនទូទាំងពិភពលោក បានប្រឈមនឹងការគំរាមកំហែងជាច្រើន ដូចជា ៖ ការបំពុលផ្នែកកសិកម្ម, សារធាតុគីមីចេញពីរោងចក្រឧស្សាហកម្ម, ការបង្ហូរទឹកស្អុយ, ការសាងសង់ស្ពានឆ្លងទន្លេ ដែលរំខានដល់ការបម្លាស់ទីរបស់ត្រី និងសីតុណ្ហភាពមហាសមុទ្រកើនឡើងខ្ពស់ដោយសារបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីរបស់ត្រីសាលម៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJ1nx1N2_FbP5a8DoHjcYkFRXa8UUi4v4zwL8TIB7zSGkWd8PNXP-UtcofeNPmhltDScVtBlt5YKuYw5NdRMDRtILbPdekg-8oH-7kKWYpr3SA8j0Wx6KTP3OIeS-_4NAnLRhc_RHJ-LGGwqjWBVetSmHFl6WXRmKX3V65RFdJ1wLRIU6n2DviBhlafCn/s1472/image_2024-10-22_13-44-01.png
*ការចិញ្ចឹមត្រីសាលម៉ុនអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ៖
បើទោះជាការចិញ្ចឹមត្រីសាលម៉ុនអាចជួយឱ្យអ្នកនេសាទចៀសវាងការចាប់ត្រីសាលម៉ុនធម្មជាតិ និងរកចំណូលបានច្រើនចូលប្រទេសក្តី ប៉ុន្តែអ្នកជំនាញនិយាយថា ការចិញ្ចឹមត្រីសាលម៉ុនច្រើនពេកនៅកន្លែងតូចចង្អៀត នឹងធ្វើឱ្យត្រីនេះឆ្លងជំងឺផ្សេងៗ ។ បើត្រីសាម៉ុនចិញ្ចឹមទាំងនេះរួចចូលក្នុងទន្លេធម្មជាតិ វានឹងបង្កាត់ពូជជាមួយត្រីសាលម៉ុនធម្មជាតិ ព្រមទាំងចម្លងមេរោគបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXczatmYuIsPsBaWgPUHwm6WspiLM6b8tY-K425g2-njL-FnmqMdD0JLToNO_14568XUXs3oshkQqm9oI6PCpw3SGMbGmVsGDwKREE33D3jaBpN_h-XC6xGEfloPTGFaLlzFhnpWmhvweCv6E8XYEAI3GpT2q9fgBOPgIfggd8hQ15wnfcRhqjhbj58-yH/s1100/image_2024-10-22_13-44-02.png

ចំណែកការជំរុញឱ្យកាត់បន្ថយការបរិភោគត្រីសាលម៉ុន គឺពុំមែនជាដំណោះស្រាយពិតប្រាកដទេ ។ បច្ចុប្បន្ន ភ្នាក់ងារផ្សេងៗបានព្យាយាមសហការគ្នាចិញ្ចឹមត្រីសាលម៉ុនក្នុងចំនួនសមស្រប ហើយវាអាចអភិរក្សប្រព័ន្ធអេកូឡូស៊ីផងដែរ ហើយគេរំពឹងថា ប្រទេសនានានឹងអនុវត្តច្បាប់នេសាទយ៉ាងតឹងរ៉ឹង ដើម្បីរក្សាចំនួនត្រីសាលម៉ុននាពេលបច្ចុប្បន្ន និងបង្កើនចំនួនត្រីនាថ្ងៃអនាគត ៕