ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំលើទំហំដីជាង ៣ហិកតាក្នុងខេត្តត្បូងឃ្មុំ។
ថ្នាលបណ្ដុះកូនឈើនេះ សាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ក្រោមថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។.png)
ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ នឹងបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធទំនើបៗជាច្រើនបន្ថែមទៀត ដើម្បីសក្តិសមជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។.png)
ថ្នាលនេះ មានសមត្ថភាពបណ្តុះកូនឈើបានជាង១លានដើមក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើន តាមផែនការរបស់រាជរដ្ឋាភិបាលដែលកំពុងជំរុញឱ្យបានចំនួន៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។.png)
បន្ទាប់ពីការបង្កើតថ្នាលបណ្តុះកូនឈើទី១នេះ ក្រសួងបរិស្ថាន នឹងបោះជំហានបន្ថែមទៀត ដោយរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តចំនួន៤ទៀត គឺនៅខេត្តមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង៕










