Home ព័ត៌មានអន្តរជាតិ អ្នកជំនាញណែនាំឱ្យថៃចាប់យកឱកាសនាំចេញចំណីសត្វទៅប្រទេសចិន

អ្នកជំនាញណែនាំឱ្យថៃចាប់យកឱកាសនាំចេញចំណីសត្វទៅប្រទេសចិន

53
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា លោក Poonphong Naiyanaphakorn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មបានលើកឡើងថា ការចិញ្ចឹមឆ្កែ និងឆ្មា ក្នុងទីក្រុងនានានៅប្រទេសចិន គឺស្មើរហូតដល់ជាង១២០លានក្បាល ក្នុងនោះការចិញ្ចឹមឆ្មា ស្មើ៧០លានក្បាល និងឆ្កែ ស្មើ៥២លានក្បាល ដែលធ្វើឱ្យតម្រូវការចំណីសត្វនៅចិនកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgczXtPXg0WALTnsVwBftMNuYgxhnAZ9zFxrR6A5KNfIg6UIBsr52-QWwOL9IKPBPOnQNi6Sa5mNpwEX6gQIKp9DkK7MdlPPUhDA1BXGI5pNT4bUtXoEBDecg-jqFb0VZKIMgo_dznFegVmFGpBelb_8d9u_YyoPEOuO1-oRsIgoUxmCWNc7GBq7Fcqge9S/s1908/image_2024-10-22_11-08-44.png

យោងតាមទិន្នន័យនៅឆ្នាំ២០២៣ បញ្ជាក់ថា ការទិញចំណីឆ្មានៅចិន កើនឡើង៧,៦% ស្មើទឹកប្រាក់៧១.០០០លានយាន់ (ឬស្មើ១ម៉ឺនលានដុល្លារអាមេរិក) ។ រីឯការទិញចំណីឆ្កែនៅចិន កើនឡើង៤% ស្មើទឹកប្រាក់៧៤.៨០០លានយាន់ (ឬស្មើ១០.៥០០លានដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS3ALjKUESMXepcw2WqxQeKmQ0kibyv6YuUzE7W2h1ztBogZrg97cKag-3sj7wLileNUTn8W-kiQux5htMTJhgg62s-snFiYQEc-gAOvAOUkj-3xFoVKIFvleXpfaKSnTfe_A8HNRSf1Y6kEFVkrcs494JfWh2kidqlH5mOh3pMdIYwGDQoDxH7elcbFLJ/s2500/image_2024-10-22_11-08-45.png

ចំណែកចំនួនម្ចាស់សត្វចិញ្ចឹមក្នុងទីក្រុងលំដាប់ទី២ (Second-Tier Cities) មានច្រើនបំផុត គឺស្មើនឹង៤១% ។ រីឯចំនួនម្ចាស់សត្វចិញ្ចឹមក្នុងទីក្រុងលំដាប់ទី១ (First-Tier Cities) និងទីក្រុងលំដាប់ទី៣ (Third-Tier Cities) គឺស្មើនឹង២៩% និង៣០% តាមលំដាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge3lvpzgdoASYS5-vHKYJOtMGJboeHRrPnICdMbDPlKPkhvA3Ivr_Q2EKPWQmwo7ZTV89gN5vPtbAoVAjOxhupRMq6jSG6tVerx8u0wkY1Ff5CcLdmpOWQFfdoICw8foqn9KCTyscTCz3hQ2y6IYF86WwsheNJo4LfILVJXR4VDE6A8n2TwuY9yP9MYZEC/s1020/image_2024-10-22_11-08-49%20(2).png

ទីក្រុងធំៗទាំងអស់ស្ថិតនៅភាគឦសានប្រទេសចិន គឺសុទ្ធតែជាទីក្រុងលំដាប់ទី២ ព្រមទាំងបណ្តាខេត្ត-ក្រុងធំៗជាច្រើនទៀត រួមមាន ៖ ទីក្រុងហាប៊ីន, ទីក្រុងឆាងឈុន, ទីក្រុងសេនយ៉ាង, ខេត្តហីឡុងជាំង, ខេត្តជីលីន, និងខេត្តលៀវនីង គឺជាទីតាំងមានតម្រូវការចំណីសត្វច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1c1oIIRD7L6UuzWzVb7-QFhcXC1nYHu1PC0ohr0MX3x-xvUGx92_V8P-qKZe_Lrn2mhxvcZ7i4xfe4J2NmZL7Xb1QghOoTwOgDkLPVhjvD_vVIxiU3xPwEtnXanu1u09Q4VTb6-SKH5pCK-UxBcDuSi12hEeAOz5kPQaPQjhtNFUBRt98W6bC-liejcDm/s1200/image_2024-10-22_11-08-49.png

ហេតុនេះ ក្រុមហ៊ុនផលិត និងនាំចេញចំណីសត្វរបស់ថៃអាចរកទីផ្សារគោលដៅថ្មី ដែលស្ថិតនៅភាគឦសានប្រទេសចិន ហើយក្រុមហ៊ុនថៃគួរតែឈ្វេងយល់ពីតម្រូវការរបស់អតិថិជនចិនផងដែរ ។ បន្ទាប់មក ក្រុមហ៊ុនថៃនឹងអាចកែសម្រួលដំណាក់កាលផលិតចំណីសត្វឱ្យមានគុណភាពល្អ ស្របតាមតម្រូវការសង្គម, បរិស្ថាន និងកម្លាំងពលកម្ម ខណៈអតិថិជនបានផ្តោតលើកត្តាទាំងនេះកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfejcgEhUilNbXCqfw4jRLLMdmaQxs22Jkh2Wkd7J-KQcxjHRGxJ3I4PW4-ZJvm_DO5vHUeeBwmws6PedfiHXBrV5kKal1yVbwLNvBMElr_4_WhrkzK2c64Z9ZB1Iv4iaMk7fUchaF2_RV28RN6S4STg_N9_07AWscMhxyyMrXCW7YpC8BF3qGnim_IhhX/s1024/image_2024-10-22_11-08-50.png

ខាងក្រោមនេះ គឺជាកត្តាសំខាន់ៗដែលធ្វើឱ្យចំណីសត្វនាំចូលពីក្រៅប្រទេសលូតលាស់បានល្អនៅចិន រួមមាន ៖

១-នាំចេញចំណីសត្វទៅចិនជាប្រចាំ កុំឱ្យខ្វះខាតក្នុងទីផ្សារ
២-នាំចេញចំណីសត្វទើបផលិតថ្មីៗ ដោយសារអតិថិជនចិនផ្តល់សំខាន់លើថ្ងៃផុតសុពលភាព
៣-គ្រប់គ្រងតម្លៃចំណីសត្វ កុំឱ្យខុសគ្នាច្រើននៅតាមទីផ្សារនីមួយៗ ដោយសារទីផ្សារចំណីសត្វនៅចិនប្រកួតប្រជែងគ្នាខ្លាំង និង
៤-វេចខ្ចីចំណីសត្វឱ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញអតិថិជន ព្រមទាំងបញ្ជាក់ពីសារៈប្រយោជន៍របស់ចំណីសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8iqh6I8BpNYsMxwKat9tVtzGQ7lSCgiptf71-RB6Z2bGzNybc6_OQBMyDFdL1MBbqEmgolfM90GfpiNFPgZo1z0P0TpDNhBnwct9oQx9zY8BiYxE0pLu4oiSZLTad4MVMnKXN-RZnlQb91hS94gH8krwIh08JvTtuiFUhgqK_PSdgsPcUgNhoxWVSXdA/s1280/image_2024-10-22_11-08-51%20(2).png

លោក Poonphong Naiyanaphakorn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មបន្តថា កាលពីឆ្នាំ២០២៣ ប្រទេសថៃ បានទទួលចំណូលពីការនាំចេញចំណីសត្វ ស្មើទឹកប្រាក់២.០៩២លានដុល្លារអាមេរិក ធ្លាក់ចុះ១៥% បើធៀបនឹងឆ្នាំ២០២២ ។ រីឯទីផ្សារនាំចេញចំណីសត្វសំខាន់ៗរបស់ថៃ រួមមាន ៖ សហរដ្ឋអាមេរិក, ជប៉ុន, ម៉ាឡេស៊ី, អ៊ីតាលី និងអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtjkuA2T7DKSAQ4qwcbTEZbd8jT-z4tjlfLXenWCKBz_4kxXGc6MYhN93nSmqSm4D4uP7HSvpfCySXlhZLFh8Z_sJYEXWoau1pM1cqPYl3ISNapayvYIkBE280cJ695oLENZJs46MMFI1Y0nqRoXzsqHQYQfhcNiYJC9HLi_BT3HbD6SpAKvX05A4JuMIs/s725/image_2024-10-22_11-08-51.png

ដោយឡែក រយៈពេល៨ខែដំបូងនៃឆ្នាំ២០២៤នេះ ប្រទេសថៃបានទទួលចំណូលពីការនាំចេញចំណីសត្វទៅក្រៅប្រទេស ស្មើទឹកប្រាក់១.៧៦៩លានដុល្លារអាមេរិក កើនឡើង៣៤,២% ៕