Home ព័ត៌មានអន្តរជាតិ ថៃគ្រោងប្រមូលប្រាក់ថ្លៃកកស្ទះចរាចរណ៍នៅទីក្រុងបាងកកពីពលរដ្ឋ

ថៃគ្រោងប្រមូលប្រាក់ថ្លៃកកស្ទះចរាចរណ៍នៅទីក្រុងបាងកកពីពលរដ្ឋ

107
0

ប្រទេសថៃ ៖ នៅខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលថៃមានគម្រោងប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ពីពលរដ្ឋដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅទីក្រុងបាងកក ដោយរដ្ឋាភិបាលថៃបញ្ជាក់ថា ប្រាក់ថ្លៃស្ទះចរាចរណ៍ (Congestion Fee) ដែលរដ្ឋាភិបាលមានគម្រោងប្រមូលពីពលរដ្ឋនាថ្ងៃអនាគត ពុំមែនជារឿងថ្មីទេ ពីព្រោះប្រទេសជាច្រើនលើពិភពលោក បានប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍យូរមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYQbsoI4k4KjQLd3hW2952n2xtYdBhc6-KkPe5NaA6I4N1_IsIDZWYvlpw_UIO_M8hFXi8YWTLucVQagO8yLUsqqrNy8f542BjvnQEJBSDDu_aHJknSXuP9mE85VrsLt_UqqoBWHonDaiZ8TplGi7u4hYj0jkp57q7ejYUmzjFurlP05ZJDetQvH-UQ8IC/s1200/image_2024-10-21_13-20-05.png

ជាក់ស្តែង សិង្ហបុរី គឺជាប្រទេសដំបូងគេដែលអនុវត្តគោលនយោបាយប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ក្នុងទីក្រុង កាលពីឆ្នាំ១៩៧៥ ។ ក្រៅពីនេះ ទីក្រុងជាច្រើនលើពិភពលោក ក៏បានអនុវត្តគោលនយោបាយប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ពីពលរដ្ឋផងដែរ ដូចជា ៖ ទីក្រុងឡុងដ៍, ស្តុកហម, មីឡា និងហ្គូថិនបឺក ។

ការប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ គឺជាការប្រមូលប្រាក់ពីរថយន្តណាដែលបើកបរចូលទីក្រុង ក្នុងអំឡុងពេលស្ទះចរាចរណ៍ខ្លាំង (ដូចជា ៖ ពេលព្រឹក ឬល្ងាច ដែលមានពលរដ្ឋធ្វើដំណើរទៅធ្វើការ និងចេញពីធ្វើការច្រើន) ។ ការប្រមូលប្រាក់នេះក្នុងគោលបំណងកុំឱ្យពលរដ្ឋបើកបររថយន្តផ្ទាល់ខ្លួនចូលទីក្រុង ដើម្បីកាត់បន្ថយការកកស្ទះ និងកាត់បន្ថយខ្យល់ពុល ហើយវាបានធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងពុំពេញចិត្ត ដោយសារពិបាកធ្វើដំណើរ ឬត្រូវចំណាយប្រាក់បន្ថែមទៀត ។ ប៉ុន្តែប្រាក់ដែលរដ្ឋាភិបាលប្រមូលពីពលរដ្ឋថ្លៃស្ទះចរាចរណ៍ គឺនឹងយកទៅបង្កើតប្រយោជន៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVhbiQ9TosnlHTv7aoj6A4BIaInFu-6Jd-Wr_W5d7RuInFBnyGcP8JahabLJYO6OXT8ygn0TDldhvyIrrT0QSGcAVDnBJzY-w20Y2eATN_SRQkJRlwacq6LPk3xFaqKqK6T_pkHBmAvEuHtWZ9pgInWZuAIlmeQhyphenhyphenAfaN-yhF8yzFRuajptkr8q6ExAOX/s2048/image_2024-10-21_13-20-06.png

ប្រទេសសិង្ហបុរីបានចាប់ផ្តើមប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍នាពេលព្រឹក តាំងពីឆ្នាំ១៩៧៥ បន្ទាប់មក សិង្ហបុរីក៏បានប្រមូលប្រាក់ដោយស្វ័យប្រវត្តិ ដោយការកំណត់ពេលវេលា កាលពី១៩៩៨ ។ វាបានជួយកាត់បន្ថយការស្ទះចរាចរណ៍១៣% ហើយរថយន្តអាចបើកបរលឿនជាងមុន២២% ។

ចំណែកទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលមានការស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក នៅឆ្នាំ២០២៣ ពេលពិចារណាពីការធ្វើដំណើររបស់ពលរដ្ឋក្នុងទីក្រុង រដ្ឋាភិបាលក៏ចាប់ផ្តើមប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ប្រចាំថ្ងៃពីរថយន្តបើកបរក្នុងទីក្រុង គឺចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៦និង៣០នាទីល្ងាច (សម្រាប់ថ្ងៃធម្មតា) ។ ក្រោយការអនុវត្តគោលនយោបាយនេះ បានជួយឱ្យការស្ទះចរាចរណ៍ធ្លាក់ចុះ ១៥% និងកាត់បន្ថយភាពយឺតយ៉ាវក្នុងការធ្វើដំណើរ ៣០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5QG3_-OzVWCHA4YNsA7Ettah2W-gbzkVqAxNaPW0C8rk0sxt9F3dI1nutNl0CPmrK3JhCajA0L7rewgXgedib941Gp6HHayWTSPPJ4itLnqD-8FGM7tiOoxsaLczi-E8YZ7LBG610rphAl0cQGrp2g7Ur3A_25LKI2Lvr6k2JoyHV5rSPeZtGmYdTdl7W/s1200/image_2024-10-21_13-20-08%20(2).png

ប៉ុន្តែមតិផ្សេងៗនិយាយថា ទីក្រុងដែលទទួលបានជោគជ័យក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ តែងតែមានមធ្យោបាយដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ ដូចជា ៖ សិង្ហបុរី មានប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងក្រោមដីខ្វាត់ខ្វែងពេញទីក្រុង ដែលថ្លៃសំបុត្រស្មើពី១ដុល្លារ ទៅ២.៥ដុល្លារសិង្ហបុរី ។ ក្រៅពីនេះ សិង្ហបុរីក៏មានរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរទូទាំងប្រទេស ។

រីឯទីក្រុងឡុងដ៍ គឺជាទីក្រុងមានបណ្តាញដឹកជញ្ជូនអ្នកដំណើរធំបំផុតលើពិភពលោក រួមមាន ៖ រថភ្លើងក្រោមដី, រថភ្លើងធម្មតា និងរថយន្តក្រុងគ្រប់កន្លែងក្នុងទីក្រុង ។ រីឯតម្លៃសំបុត្រសម្រាប់ជិះរថភ្លើងក្រោមដី គឺស្មើពី២.៨ផោន ទៅ៣.៤ផោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSF8DoiR9OWYgl34vUkf9-1b7igpnClRoR6aceu8qaXbJzRa4mQnQ1P359TnXoGq3oCGf0UQr6YgLVVul7tTTZDL7MveBLAFoeWTXMSBvexLtB8TK_aPJvuIzYVrODf0gNTA-rRYQ77XacoEtK_jcPE58e6b679kxiXU4yD3Br4QLXuggOPjiw0zND7RTk/s1094/image_2024-10-21_13-20-08.png

ចំណែកទីក្រុងបាងកក ពុំមានបណ្តាញដឹកជញ្ជូនអ្នកដំណើរសម្បូរបែបគ្រប់កន្លែងដូចទីក្រុងទាំងនេះទេ ហើយទីក្រុងបាងកកមានបញ្ហាមួយចំនួន ដូចជា ៖ តម្លៃសំបុត្រធ្វើដំណើរតាមរថភ្លើងថ្លៃ និងបញ្ហាការតភ្ជាប់រវាងរថភ្លើងអាកាសនីមួយៗ ទើបធ្វើឱ្យពលរដ្ឋក្រុងបាងកក ត្រូវចំណាយថ្លៃធ្វើដំណើរច្រើនដំណាក់កាល ។

ជាក់ស្តែង ពលរដ្ឋក្រុងបាងកក ត្រូវចំណាយប្រាក់ជិះម៉ូតូឌុប រួចហើយពួកគេនឹងបន្តដំណើរតាមរថយន្តក្រុង ឬរថភ្លើងអាកាសទៀត ទើបទៅដល់គោលដៅ ។ ហេតុនេះ ពលរដ្ឋថៃភាគច្រើនបានជ្រើសរើសប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEvd7Y_elQA48d1vlczudpjevtOxqDkw3vcKHaaBKYZbcGOpm3BPLsBdzzJik2ihEHvs6GafUA_QpQ5Jh3GbOGExWi0zsufYQiXjpfFox8oAE0XPbptW8ELUGf6X53FgsuANessQj6t2nwlFnIsX2Agv-e89EHytPPFtGUk9BdQ4hhaq71bEtUfkUDZcnp/s1500/image_2024-10-21_13-20-09%20(2).png

ទោះយ៉ាងណា រដ្ឋាភិបាលថៃបញ្ជាក់ថា គោលនយោបាយប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ គឺជាការចាប់ផ្តើមកាត់បន្ថយបញ្ហាស្ទះចរាចរណ៍ ពីព្រោះបើតាមការចាត់ចំណាត់ថ្នាក់ទីក្រុងស្ទះចរាចរណ៍បំផុតលើពិភពលោក នៅឆ្នាំ២០២៣ គឺទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់ទី៤ ។

ដូច្នេះ យើងនឹងរង់ចាំតាមដានបន្តថា តើការធ្វើដំណើរក្នុងទីក្រុងបាងកកនឹងមានសភាពដូចម្តេច នាថ្ងៃអនាគត? ហើយគោលនយោបាយប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍នឹងអាចអនុវត្តនៅទីក្រុងនេះបានដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD6wEC_tq4DxBMXTSAaLeg13zlyoj1zU1LCI1cixCA_F0zwV98SgCOiyRUmhqjbdrASDCwdjbwwagCgXGoDfzR2yXHYhTgZ72JF8_KXemhRi1fmsAxreKbQ1ZAA4lpi-YTIdEEtggf5WVrMDzYoxikwhcGud6z9BUqU1T8UBwou2SiKFWwROwUYz9sWWL2/s1080/image_2024-10-21_13-20-10%20(2).png