Home ព័ត៌មានអន្តរជាតិ ប្រទេសជប៉ុនមានយុទ្ធសាស្ត្រកសិកម្មតាមរបៀបថ្មី លើកតម្លៃឱ្យយុវជនសម័យថ្មីមានចិត្តចង់ក្លាយជាកសិករនៅស្រុកកំណើតវិញ ដោយយោងលើកត្តាសំខាន់ដូចខាងក្រោមនេះ

ប្រទេសជប៉ុនមានយុទ្ធសាស្ត្រកសិកម្មតាមរបៀបថ្មី លើកតម្លៃឱ្យយុវជនសម័យថ្មីមានចិត្តចង់ក្លាយជាកសិករនៅស្រុកកំណើតវិញ ដោយយោងលើកត្តាសំខាន់ដូចខាងក្រោមនេះ

68
0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាចំនួនកសិករធ្លាក់ចុះជាបន្តបន្ទាប់ ហើយកសិករជិតពាក់កណ្តាលនៅជប៉ុន គឺជាមនុស្សចាស់មានអាយុជាង៧០ឆ្នាំ ។ រីឯក្រុមយុវជននាំគ្នាទៅធ្វើការនៅតាមទីក្រុងធំៗ ប៉ុន្តែដោយសារចំនួនការនាំចូលអាហារខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៦០ បានធ្វើឱ្យរដ្ឋាភិបាលជប៉ុនបច្ចុប្បន្នមើលឃើញពីបញ្ហាខ្វះខាតអាហារ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3nzdIdKtLDqeNujAK1S87vbDRQAzL4gEu3VYx0LT3gXhDLLEEROFGZ6K3DOPZ3-yRJ6RCu0JB6fkeU0h-yjn_TseMySeAlFO1GzlZdvwatpkHA4iDVX2sYBm-Nc4jnLSExg_QXaM2PWIwJEyrVcNk_L6uJtgyNGNTTsPKy_uodo2fNklEHp3yzAZa7kR4/s1000/image_2024-10-21_08-23-18.png

រដ្ឋាភិបាលជប៉ុនបានរកឃើញដំណោះស្រាយមួយ ហើយក៏ចាប់ផ្តើមអនុវត្តវា គឺលើកទឹកចិត្តឱ្យយុវជនសម័យថ្មីចង់ត្រឡប់មកស្រុកកំណើត ដើម្បីប្រកបរបរកសិកម្មបន្តពីឪពុក-ម្តាយ ឬចាប់ផ្តើមធ្វើកសិកម្មដោយខ្លួនឯង ។ គេបានចាប់ផ្តើមឃើញភាពជោគជ័យរបស់រដ្ឋាភិបាលជប៉ុន នៅទីក្រុង Niseko ខេត្តហុកកៃដូ ដែលបានបណ្តុះគំនិតកូនសិស្សឱ្យចង់ក្លាយជាកសិករ តាំងពីពួកគេរៀនថ្នាក់អនុវិទ្យាល័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWCiFeadSVh1GDEMmdz5nB89CqGhzeMbhB9XpBrLdBcuS9w4AyQCp9LDuRnUSbPTL1Ed9_PH5u-UIhDuyiyjnziQ-6JsYvSe588TyvnRLi-tymb5pHt-AqzYc8-NJbnctiWk3wxxDy2W3gdtYZ-Ba-OzB-n_Ik7B-6Wdmb6dQnMqzvqkmrfmT5MigZtmwg/s1000/image_2024-10-21_08-23-19%20(2).png

កូនសិស្សថ្នាក់អនុវិទ្យាល័យនៅទីក្រុង Niseko បានចេះពីវិធីសាស្ត្រដាំដុះបន្លែ និងផ្លែឈើ ដោយចាប់ផ្តើមពីការបណ្តុះគ្រាប់ និងរកទីផ្សារលក់ដោយខ្លួនឯង ។ ពេលបន្លែទទួលផល កូនសិស្សទាំងនេះពុំត្រឹមតែដាក់លក់ក្នុងសាលាឱ្យកូនសិស្សគ្នាឯងទិញទេ ប៉ុន្តែពួកគេក៏បានលក់បន្លែក្នុងផ្សារក្រៅសាលារៀន និងលក់តាមអនឡាញផងដែរ ។

លើសពីនេះ បើពួកគេចង់រៀនផ្នែកកសិកម្មបន្តនៅសាកលវិទ្យាល័យ គឺទីក្រុង Niseko នឹងផ្តល់ប្រាក់ឧបត្ថម្ភការសិក្សារហូតដល់ពួកគេបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរយៈពេល៤ឆ្នាំ គឺកូនសិស្សម្នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៣លានយ៉េនក្នុង១ឆ្នាំ ហើយពុំចាំបាច់សងប្រាក់នេះទៅទីក្រុង Niseko វិញទេ ។ ពេលកូនសិស្សរៀនចប់សាកលវិទ្យាល័យផ្នែកកសិកម្ម ទីក្រុងនេះនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមទៀត ចំនួន១លានយ៉េន ឱ្យពួកគេចាប់ផ្តើមប្រកបរបរកសិកម្ម និងទិញម៉ាស៊ីន ឬឧបករណ៍កសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrdd8WyIrtPlgaIRzZIz1w1dq5s-uHcwLAbRbPlv0ON8WvyEGjMPLx_j9cPl6iNwCv5HBZ84D7cHEnn4Inb6iC5e2xrRe9OgFOUrwoyZQvi-_-YGlYlyxs8Wa9rQZ-ZcjiP6C_ADRMt_O0Wu6D6hfwiBfMoI-AJLeee0Cn7EvP9e0b0YyUxIkqMwtGhgbW/s1024/image_2024-10-21_08-23-19%20(3).png

បើនិស្សិតចាប់អារម្មណ៍រៀនពីបច្ចេកទេសកសិកម្ម, ការចាប់ផ្តើមមុខរបរកសិកម្ម និងរកទីផ្សារលក់ទិន្នផលកសិកម្ម ទីក្រុង Niseko នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន២សែនយ៉េន សម្រាប់១ផ្នែក ។ លើសពីនេះ បើម្ចាស់ចម្ការ ឬកសិដ្ឋានណាទទួលឱ្យនិស្សិតមកហ្វឹកហាត់ការងារតាមគម្រោងរបស់រដ្ឋាភិបាល គឺរដ្ឋាភិបាលនឹងជួយចេញថ្លៃនិស្សិតហ្វឹកហាត់ការងារ ចំនួន២ម៉ឺនយ៉េនក្នុង១ឆ្នាំសម្រាប់និស្សិតម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyPnLgZLVQPLtQ0Kjjjgx6_NqiIFnp6PMTgoiGUoiUaFNp6yzjnW_WuU43KiYoJU0ZBxpSy-Zqrr8Zybuhdn_9WOXGP61onmApjJJYNn8GHdjIuCRB8KNXB3rappsASejhsjx3HR7SzekXK2NX5JkcUMpP8shB0vd51rSycgmNWMLCaOd_VLgqvumMiXzx/s1400/image_2024-10-21_08-23-19.png

ចំណែកនិស្សិតដែលបានឆ្លងកាត់ការហ្វឹកហាត់ការងារតាមគម្រោងនេះ ពួកគេនឹងទទួលបានលិខិតបញ្ជាក់ពីអភិបាលខេត្ត ។ ហេតុនេះ ជប៉ុននឹងទទួលបានប្រយោជន៍ចំនួន៣ផ្នែក គឺ ៖ ទទួលបានអ្នកធ្វើការផ្នែកកសិកម្មយកថ្លៃឈ្នួលទាប, រដ្ឋាភិបាលទទួលបានយុវជនសម័យថ្មីធ្វើការផ្នែកកសិកម្ម ហើយនិស្សិតក៏បានរៀនសូត្រពីជំនាញ និងបទពិសោធន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXAVvqAqXjU3d4JxqtvVMObhgWndHZD3k1vQnpUabQ-1dcruk2jr4fabeCFT_u2DiO0BRS-h9RdG8Yvi748rQcjl36Fe5GHE2n9tNcURrsNHaN-aJVkrcm_Cri5kqUSo0OWJkK4ZUhdZoOJlM7I6Vw7HPQpc2mELhf8nmwUiIm-HANIKgv-5qJoVxvawv3/s800/image_2024-10-21_08-23-20%20(2).png

ពេលនិស្សិតចាប់យកមុខរបរកសិកម្ម និងទទួលបានទិន្នផលដំណាំហើយ គឺរដ្ឋាភិបាលនឹងបង្កើតផ្សារទំនើបនៅកណ្តាលក្រុង សម្រាប់ឱ្យកសិករលក់បន្លែ-ផ្លែឈើមកផ្ញើលក់នៅទីនេះ ។ កសិករពុំចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល ឬពុំអង្គុយលក់បន្លែ-ផ្លែឈើដោយខ្លួនឯងទេ ពីព្រោះរដ្ឋាភិបាលបានបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់កសិកររួចហើយ ។

កសិករគ្រាន់តែសរសេរពីចំនួនបន្លែ-ផ្លែឈើរបស់ខ្លួន រួចហើយយកទៅឱ្យផ្សារទំនើប ។ ផ្សារទំនើបនឹងផ្តល់ស្ទិកឃ៍របញ្ជាក់ពីតម្លៃបន្លែ-ផ្លែឈើទៅឱ្យកសិករ ដើម្បីឱ្យកសិករយកទៅបិទលើបន្លែ-ផ្លែឈើរបស់ខ្លួន រួចហើយផ្ញើឱ្យផ្សារទំនើបជួយលក់ឱ្យ ។ ប្រាក់ទទួលបានពីការលក់បន្លែ-ផ្លែឈើ ផ្សារទំនើបនឹងផ្ញើចូលកុងធនាគារកសិករដោយស្វ័យប្រវត្តិ ។ រីឯថ្លៃជួលបុគ្គលិក និងការថែទាំផ្សារទំនើប គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS1mhvPBinCsgfaIZ3fb2ixR6JLkD-ptWv8nTl7oJEvHMt_j8wWqaJ0XH0leazf9FKKW-B9606KIiazkbmsplMK9PtaEC4mV_if-OZ7uhWpEwgYZOhsMH1iebHJBe2wao2nHVh7wwub8qgmrvSFBeUbqqmmxEvx21O-EyyxMo5NOT5ouHjOfWtbEhjPmcB/s1295/image_2024-10-21_08-23-20%20(3).png

ក្រៅពីនេះ រដ្ឋាភិបាលនឹងជួយផ្សព្វផ្សាយពីចម្ការរបស់កសិករផងដែរ ដូចជា ៖ ផ្សព្វផ្សាយក្នុងទស្សនាវដ្តីចែកចាយនៅស្ថានីយរថភ្លើង, បិទស្លាកសញ្ញានៅតាមកម្មវិធីលក់ទិន្នផលកសិកម្ម រួមទាំងផ្សាយក្នុងបណ្តាញសង្គម ។ រដ្ឋាភិបាលនឹងបង្កើតកម្មវិធីបបួលអតិថិជនទៅដើរកម្សាន្ត និងទិញបន្លែ-ផ្លែឈើក្នុងចម្ការកសិករ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyB-8MaNB3DGT2I6y-28sTsu9A5jDNNC-Q-SAPOa7M6XXQbm8Vh_xGoqJFLYff_2iX_PXxp8VA3cfuL_a3j0CXQExflFOZZo4FSoUXjIHS-l5cGAv7GL97yYUihu8JCxkRI5qgHkxzAZ7haJEXo2pqUn5tJNkbEOYEFAFSrndWjRTummeAK7-jKZ6TurIg/s800/image_2024-10-21_08-23-20.png

វិធីសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ចាប់ពីដើមទី រហូតដល់សម្រេចគោលដៅ បានធ្វើឱ្យយុវជនសម័យថ្មីងាកមកចាប់អារម្មណ៍ប្រកបរបរកសិកម្មកាន់តែច្រើន ។ ពេលយុវជនចាប់ផ្តើមការងារកសិកម្ម គឺរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ និងជួយដោះស្រាយបញ្ហាផ្សេងៗរបស់កសិករ ។ វាពុំមែនជាការជួយកសិករឱ្យមានប្រាក់ចំណូលត្រឹម១ថ្ងៃទេ ប៉ុន្តែជាការជួយកសិករឱ្យមានពេលវេលាអភិវឌ្ឍន៍ទិន្នផលកសិកម្មដើម្បីបង្កើនតម្លៃ និងទទួលបានចំណូលខ្ពស់ពីមុខរបរកសិកម្ម ៕