Home ព័ត៌មានអន្តរជាតិ បើមិនចង់ឱ្យខកជើងយន្តហោះទេ សូមត្រៀមខ្លួនឱ្យបាន៤ម៉ោងមុន​ហោះហើរ នេះបើយោងតាមអាកាសយានដ្ឋានដនមឿងប្រកាស ក្រោយពេលព្រលាននេះលិចទឹកភ្លៀង

បើមិនចង់ឱ្យខកជើងយន្តហោះទេ សូមត្រៀមខ្លួនឱ្យបាន៤ម៉ោងមុន​ហោះហើរ នេះបើយោងតាមអាកាសយានដ្ឋានដនមឿងប្រកាស ក្រោយពេលព្រលាននេះលិចទឹកភ្លៀង

81
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាកាសយានដ្ឋានដនមឿងនៅទីក្រុងបាងកក បានប្រកាសឱ្យអ្នកដំណើរត្រៀមខ្លួន ចាប់ពី៣ម៉ោង ទៅ៤ម៉ោងមុនពេលធ្វើដំណើរ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចជាច្រើនកន្លែង ។ ហេតុនេះ ការមកដល់អាកាសយានដ្ឋានមុនម៉ោង គឺអ្នកដំណើរនឹងពុំខកខានការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjOiqiUw3y2sRT0hJbWSAa8PqTHSdh4e3SBRPVpt5BiaHqznLKZCdVsw-gTg6O8MHtt2E6_lE_EnR2hu-zTkuTZxDYzYSz4HYvz_OoHz6aJ0lAOii6FB1LnTfgO2ovTuM4z2qs0s-NZPtt_scMOgZW1WgSFZVRA1kc331pjaMFjxqvAYvwqeBLC7lxpltI/s1500/image_2024-10-19_13-26-26.png

ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ជាច្រើនក្នុងទីក្រុងបាងកក ប្រទេសថៃ បានធ្វើឱ្យមានទឹកលិចនៅតំបន់មួយចំនួន និងស្ទះចរាចរណ៍តាមផ្លូវ ។ លើសពីនេះ ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចុងសប្តាហ៍ កាន់តែធ្វើឱ្យស្ទះចរាចរណ៍ខ្លាំងថែមទៀត ទើបអាកាសយានដ្ឋានដនមឿងប្រកាសថា នៅទីក្រុងបាងកក និងតំបន់ជុំវិញ ព្រមទាំងបរិវេណរបស់អាកាសយានដ្ឋានដនមឿង មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe33NJkdbzOe5X0NXIrfcePtIfeB4p4jRj1iEhRqbYCdyd4zPDpA3vrOg_k43P-NCGWpqjCwvk-jqqrVJ4wWljlWleUNWd0OYtWlp5YCWIa_MDGhzCvsHrrmg4bi5Oa3fNn6zYP6UhqQLWK32u3o5T1spXD2YSBoCzd7fPuJeC7LfHem-0P_R-C9MxknMa/s1500/image_2024-10-19_13-26-27.png

វាធ្វើឱ្យការធ្វើចរាចរនៅបរិវេណអាកាសយានដ្ឋានដនមឿងស្ទះយ៉ាងខ្លាំង ហើយដើម្បីការពារកុំឱ្យអ្នកដំណើរខកខានជើងហោះហើរ ខាងអាកាសយានដ្ឋានដនមឿង សូមឱ្យអ្នកដំណើរទាំងអស់មកដល់អាកាសយានដ្ឋានមុនពេលវេលាកំណត់ គឺចាប់ពី៣ម៉ោង ទៅ៤ម៉ោងមុន ដើម្បីត្រៀមខ្លួន Check-in ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtluYUskiD8nn0JXTi9YVKWxOJe3VimS7Te90Qu-aHpqmYw-O92BOAtFjS-MNp37iwjf9CesmF47vXPzlStiMzSOLta3r4wRKQov4nxlnKK6uYcOhuxyJ-TEzqXguZ3kM32PygyTXUGlhwCh50syV6anYe1hsgVB1I6RimfUBOaeStQ52HEuKpOV_sUY6W/s620/image_2024-10-19_13-26-28%20(2).png

ដោយឡែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមថៃបានប្រកាសពីអាកាសធាតុប្រែប្រួល និងប៉ះពាល់ដល់ប្រទេសថៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ដោយសារសម្ពាធខ្យល់ខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់មកពីប្រទេសចិនបានគ្របដណ្តប់លើតំបន់ភាគខាងជើង, ភាគឦសាន និងសមុទ្រចិនខាងត្បូង ។ វាបណ្តាលឱ្យមានខ្យល់ពីភាគខាងកើត និងភាគអាគ្នេយ៍ ដោយនាំយកសំណើមពីសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃមកគ្របដណ្តប់លើប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiME-VyPXJR6jpUVzgAgIQDoPtNaIY7yszHMrBxKxJN0ha3plSW4_xgTloC6DaDkxHnDrIiTYJOZHzBiTJemMTZ38un8JEJ95po_wu_GwNtB2PDIKUtmLsoYJnlRWHwxVIKeb_WbYIzNhQPRiBlHzPeGcZGdtAl68MbPXJbeH6ziLPn_ByYW7lk1k6DZcw_/s1200/image_2024-10-19_13-26-28.png

ដូច្នេះ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះបន្ថែមទៀត ហើយភ្នាក់ងារឧតុនិយមបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលនេះ អាចមានទឹកជំនន់ហូរមកពីតំបន់ព្រៃភ្នំភ្លាមៗ ជាពិសេស នៅតំបន់ជើងភ្នំដែលមានទឹកហូរឆ្លងកាត់ និងតំបន់ទំនាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGElwI0oymE4DOlO_FY6myrNSDedW2eiuieqa4NPdON2qDep2ywZ2fxLJoLVOSSV981QT113j5PICJrmpjtKJJ51BWnDxQ2h4UiiXE1h_hxTlyswdfrzLMJC1gbbyx7XA3cdaMP1r_rMsDs2OY_qnnQ27e_YQDF_OxHqiR7TPurrg40HY61ho0HYeSfQuG/s600/image_2024-10-19_13-26-29.png

លើសពីនេះ ពលរដ្ឋគួរតែចៀសវាងស្ថិតនៅកណ្តាលវាល, ឈរក្រោមដើមឈើធំៗ និងឈរក្រោមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងថែទាំសុខភាពផងដែរ ដោយសារអាកាសធាតុប្រែប្រួលខ្លាំង ៕