សហរដ្ឋអាមេរិក៖ ថ្មីៗនេះមហាសេដ្ឋីពិភពលោក Elon Musk បាននិយាយថា ខ្លួននឹងបង្ហាញទូរស័ព្ទថ្មីរបស់ខ្លួនគឺ Tesla Pi ដើម្បីវាយលុកទីផ្សារនៅចុងឆ្នាំ ២០២៤ ដោយសន្យាថានឹងធ្វើបដិវត្តន៍ឧស្សាហកម្មស្មាតហ្វូនជាមួយមុខងារពិសេសៗជាច្រើនមិនធ្លាប់មាន។
Tesla Pi គឺជាស្មាតហ្វូនទំនើបបំផុត ប្រកបដោយភាពច្នៃប្រឌិត ណែនាំពីភាពជឿនលឿនមិនធម្មតាចំនួនបី ដែលត្រៀមនឹងកំណត់ស្តង់ដារថ្មីនៅក្នុងបច្ចេកវិទ្យាទូរស័ព្ទ។ ទីមួយ ទូរស័ព្ទ Tesla Pi នឹងលុបបំបាត់តម្រូវការសម្រាប់វិធីសាស្រ្តសាកថ្មធម្មតា មានន័យថា យើងមិនចាំបាច់សាកថ្មទៀតទេ ព្រោះទូរស័ព្ទនេះដើរដោយថាមពលពន្លឺព្រះអាទិត្យ ទោះបីជាគ្មានពន្លឺព្រះអាទិត្យក៏មិនចាំបាច់បារម្ភដែរ ព្រោះថាឱ្យតែកន្លែងណាមានពន្លឺ គឺវាសាកថ្មដោយស្វ័យប្រវត្តិតែម្តង ដែលនេះនឹងធ្វើឱ្យវាក្លាយជាឧបករណ៍ដែលសន្សំសំចៃថាមពលថ្មខ្ពស់បំផុតនៅលើទីផ្សារ។.png)
ទីពីរ ទូរស័ព្ទ Tesla Pi ផ្តល់នូវការចូលប្រើអ៊ីនធឺណិតគ្មានដែនកំណត់ តាមរយៈការតភ្ជាប់បណ្តាញផ្កាយរណប Starlink របស់ Elon Musk។ ជាមួយនឹងការគ្របដណ្តប់ជាសកលរបស់ Starlink អ្នកប្រើប្រាស់អាចបន្តភ្ជាប់បានគ្រប់ទីកន្លែងនៅលើផែនដីដោយមិនបារម្ភអំពីគម្រោងអ៊ីនធឺណិតបែបប្រពៃណី ឬដែនកំណត់ទិន្នន័យទៀតឡើយ។ មានន័យថា លោកអ្នកគ្រាន់តែទិញស្មានហ្វូនមួយនេះ គឺអាចប្រើប្រាស់អ៊ីនធឺណិតបានដោយសេរីគ្រប់ទីកន្លែងតែម្តង ដោយមិនចាំបាច់ទិញកាតបញ្ចូលលុយដូចសព្វថ្ងៃនេះទៀតទេ។
ជាចុងក្រោយ ទូរស័ព្ទដ៏អស្ចារ្យនេះត្រូវបានរចនាឡើងដើម្បីផ្តល់ការទំនាក់ទំនងទូទាំងផែនដី ព្រះច័ន្ទ និងសូម្បីតែភពព្រះអង្គារ ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏សំខាន់បំផុតមួយសម្រាប់ការរុករកអវកាស និងព្រំដែនបន្ទាប់ក្នុងការតភ្ជាប់។ ទូរស័ព្ទ Pi របស់ Tesla គឺពិតជាជំហានទៅមុខ ដោយរួមបញ្ចូលគ្នានូវនិរន្តរភាព ការចូលប្រើអ៊ីនធឺណិតគ្មានដែនកំណត់ និងការទំនាក់ទំនងអន្តរភព ដែលធ្វើឱ្យវាមានភាពទាក់ទាញខ្លាំងនៅលើទីផ្សារ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងច្បាស់ទេថា តើទូរស័ព្ទនេះនឹងដាក់លក់លើទីផ្សារចុងឆ្នាំ ២០២៤ ក្នុងតម្លៃប៉ុន្មាននោះទេ៕










