សម្រស់ប្រាសាទប្រែរូបនារដូវវស្សា គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ប្រៀបបានដូចជាឋានសួគ៌នៅលើដីអ៊ីចឹង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនគួររំលងឡើយ។ ធម្មជាតិដ៏ស្រស់បំព្រងនេះ បច្ចុប្បន្នបានកំពុងឆក់យកបេះដូងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនានូវទិដ្ឋភាពដ៍ល្អឯកនេះ។ ប្រាសាទប្រែរូប ជាស្ថាបត្យកម្មដ៏គួរស្ញប់ស្ញែងនាសតវត្សរ៍ទី១០ សាងសង់នៅលើខឿនច្រើនជាន់ ជាមួយថ្មបាយក្រៀម និងថ្មភក់ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរជាដើម។ បើយើងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធសំណង់នៅទីនេះ ឃើញថាមានភាពប្រទាក់ក្រឡាគ្នាល្អណាស់ប្រកបដោយបច្ចេកទេសខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKOFvpS5Gh25bjgHEnJ2hDbc8tWv9mSnvYIh7-1pXsEyiogcSXAJPh5a5p3C4IQj7K46WSnbbaGDDH4k90AOZCt5o0w2mzFkwbzNa4ZVGgJ461rRu1NzlCn7UrRuPPzb9KJB6G2jBE0ElD5qwQ1wIXP-VoGKZCGQa-9rmO7cF9MvSTH8KKO61RTF66GGEJ/s2048/452236520_807089404903970_5066004262737683067_n.jpg

ប្រាសាទប្រែរូប គឺជាប្រាសាទដ៏ល្បីល្បាញមួយក្នុងរមណីយដ្ឋានអង្គរ និងជាកន្លែងពេញនិយមមួយសម្រាប់ភ្ញៀវទេសចរគយគន់ថ្ងៃលិចនារដូវវស្សា។ ប្រាសាទប្រែរូបបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចឱ្យមកទស្សនារាប់ពាន់នាក់ ដោយសារទេសភាពស្រស់ស្អាតគ្មានពីរ ជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទ ធ្វើឱ្យពណ៌របស់ប្រាសាទប្រែជាពណ៌មាសភ្លឺចែងចាំង ជាពិសេសនៅពេលព្រឹក និងរសៀល អមដោយទឹកដក់នៅបរិវេណខាងក្រៅកំពែង បានធ្វើឱ្យភ្ញៀវទេសចរដែលមកដល់ទីនេះស្ងើចសរសើរមិនដាច់ពីមាត់អំពីសម្រសដ៏ល្អអស្ចារ្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-wMpPMAKjcGc0w6eFc0HrQQBM-SiJJNkRZtgC-2wYQjT691QXp2-aHz6ESgBm9BKJIBim4MpZXCaWIaJSN_bzR5PxnLISZjWJXI20P6vWdCi-uW3OM91RZYR-bH46BeVj3_vcjzXsGyZzI56MKWT4qg7iMlaAQFYKBNblSAQ7xVXvD9X0Fn1Y01QMnGBP/s2048/452412349_807089211570656_3338216406974395648_n.jpg

ប្រាសាទប្រែរូបត្រូវបានសាងសង់តាំងពីសតវត្សទី១០ ឆ្នាំ ៩៦១ នៃគ.ស ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសជូនព្រហ្មញ្ញសាសនា។ ប្រាសាទនេះ មានប្រាង្គចំនួនប្រាំ ដែលសង់ជាទម្រង់ប្រាសាទភ្នំ ស្ថិតក្នុងខេត្តសៀមរាប។ បើយើងរាប់ពីខាងត្បូងមកខាងជើង ប្រាង្គទី១ គឺមានចម្លាក់ទាក់ទងនឹងនរសឹង្ហ ឬមនុស្សសឹង្ហ ប្រាង្គទី២ គឺព្រះឥន្ទ្រគង់លើដំរីក្បាលបី ប្រាង្គទី ៣ គឺព្រះរាមគង់លើហនុមាន។ ចំណែកប្រាង្គទី ៤ ព្រះនរាយណ៍គង់លើគ្រុឌ ហើយនៅប្រាង្គខាងជើងបង្អស់គឺប្រាង្គទី ៥ ទេពហយគ្រីវ ឬពាជីមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQA9sUV3165p-Ic7lksKZp-5zk0qvaxoR1KYWHjbObvZ9SNl2oeF7p5QQl-Yj3gW_-z2Y-s3MllLaf9HHeZ3-IpD5vQRTYGXyBNhnfHxtbLizTM8yVWfEsApT0KNe_vT-km1srA12U3yEBj2fGkZyv5nd6wTum5QTG7h-0MQaJq0kBCQyaLTvjsZqifBhp/s2048/452233137_807088501570727_3073792082482510943_n.jpg

ហេតុនេះហើយ ប្រសិនបើភ្ញៀវទេសចរបានមកដល់ខេត្តសៀមរាបហើយ សូមកុំរំលងតំបន់ប្រាសាទប្រែរូបអី ព្រោះនៅទីនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងបំផុត ជាពិសេសគឺក្នុងរដូវវស្សានេះតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpM-UgrKcGUtInXne1m69P_dflM41fUd7g-1HBI9zlzQWDHsnclAqdKvdSDfsm3vpeBqIoEDo033BAx9wm4xgynKzpHYq5fcCjCm3ljqaYpZf1-tMyy__Jh1j1N9ak_kbyQlvnqa4hFUGanUAXcMyRrFUiMCWihSDwhqfbcqSs9SONNTKcdVWjyAzh_0Ko/s2048/452572914_807088294904081_3420702860709852470_n.jpg

រូបភាព៖ ករុណា-Karona