អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានចេញសេចក្តីប្រកាស ដល់ម្ចាស់ទីតាំងផ្ញើរម៉ូតូទាំងអស់ នៅក្នុងពិធីប្រណាំងទូកនៅខេត្តកណ្ដាល មិនត្រូវយកថ្លៃម៉ូតូលើសពី១០០០រៀលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQjqlDctA25jA4NZLAJFPF1B9k2ACeqs_VAB981GtHGDzSKSXuBBpyqAIqyV59KslbO3VsqpcGNqffZiccK6QKx8OeTBOQJX6GieHAhVtzK88C7DJOmTgv72P9tWr89MNWem93mF5BtvpaiVQf8t_hhggiHXxHErZUOM9-Bzm4JXUvtJsVUegFiIXeSR65/s960/image_2024-10-17_16-26-06.png

រដ្ឋបាលក្រុងតាខ្មៅ បានលើកឡើងថា៖” តម្លៃផ្ញើម៉ូតូជាកំហិតក្នុង១គ្រឿង ត្រឹមតែ១០០០រៀលប៉ុណ្ណោះ ក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ដែលប្រព្រឹត្តីទៅនៅថ្ងៃទី១៧ និង១៨ ខែតុលា ឆ្នាំ២០២៤នេះ បេីសិនទីតាំងណាយកតម្លៃលេីសការកំណត់នេះ សូមផ្ដល់ព័ត៍មានមកភ្លាមៗ ក្រុមការងារចុះទៅបិទទីតាំងនោះភ្លាម”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQof5yOcmy5FaB5aOjnnCBunxP9ha2GFbExaSXtto1X9B5OqGXa2wMoZ1m2r87vu1wjrsnjwtAlvLKxvCFIGF7TgAMqQIXCXvqeVg0i-gejQZk39jY-Vowqg3NtDlpuC2CQjLKHLREdRXUqK4db6zOj2yKFIDb4xXTJ_wDy1iRHUc28YjdpIDhIJ5iEc-l/s600/image_2024-10-17_16-26-07%20(3).png

នៅក្នុងពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកណ្តាល បានដាក់ពង្រាយកងកម្លាំងចំនួន៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកម្សាន្តនៅក្រុងតាខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh35O7K8ximEniiAZN8tWMjnJxV0Zx6CCrO1qVca51FpXmkrVtLDzGf5XgdpLkTFbtnyRniOy0UgjAsyQoS0_uW2CPMw8ivj0WPndDv7dGaY80oi1PdZOdUbug-Yr63hKIAcSBEO-E13AAFn-z5tR4YT4HBWOjXlRjIy0fcqxDJappzpdkAnYw1mG-uZ1zd/s1280/image_2024-10-17_16-26-07%20(2).png

គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួម៦៦ទូក ក្នុងនោះ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក៕