អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានចេញសេចក្តីប្រកាស ដល់ម្ចាស់ទីតាំងផ្ញើរម៉ូតូទាំងអស់ នៅក្នុងពិធីប្រណាំងទូកនៅខេត្តកណ្ដាល មិនត្រូវយកថ្លៃម៉ូតូលើសពី១០០០រៀលនោះទេ។
រដ្ឋបាលក្រុងតាខ្មៅ បានលើកឡើងថា៖” តម្លៃផ្ញើម៉ូតូជាកំហិតក្នុង១គ្រឿង ត្រឹមតែ១០០០រៀលប៉ុណ្ណោះ ក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ដែលប្រព្រឹត្តីទៅនៅថ្ងៃទី១៧ និង១៨ ខែតុលា ឆ្នាំ២០២៤នេះ បេីសិនទីតាំងណាយកតម្លៃលេីសការកំណត់នេះ សូមផ្ដល់ព័ត៍មានមកភ្លាមៗ ក្រុមការងារចុះទៅបិទទីតាំងនោះភ្លាម”។.png)
នៅក្នុងពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកណ្តាល បានដាក់ពង្រាយកងកម្លាំងចំនួន៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកម្សាន្តនៅក្រុងតាខ្មៅ។.png)
គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួម៦៦ទូក ក្នុងនោះ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក៕










