Panida Kernjinda ដែលជា Miss Planet Thailand 2024 បានធ្វើឱ្យប្រជាជនខ្មែរសម្តែងនូវក្តីសាទរក្រោយពីបវរកញ្ញាថៃរូបនេះបានណែនាំខ្លួនដោយប្រើពាក្យពីរោះពិសាសមរម្យមកកាន់ប្រទេសកម្ពុជា។ Panida បានបង្ហាញនូវអារម្មណ៍រំភើបរបស់ខ្លួនជាភាសាខ្មែរ ថានាងមកប្រកួតដោយភាពបរិសុទ្ធនិងសេចក្តីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF1VeFii2g8jYLp6usDEIN3R_IFb0MVTgVjZ4TZl69KpDqvetTJ3fzJC_g-YdBpNZPLEyOs5CrmEqFNP8wzSyZtwaqfjOMH411AifPYTGQyHdprd32ebNavmCWZF7Z6WS7ykxuj_LA6wfUaJvPK_44EhYFn0cIjKyWQbK-_FfhtvWqmDwJdJAmnkT8zAkL/s1800/image_2024-10-17_10-11-58.png

នៅលើគេហទំព័ររបស់ Miss Planet International បានបង្ហោះវីដេអូណែនាំខ្លួនរបស់ Miss Planet Thailand 2024 ដែលត្រៀមមកប្រកួតនៅលើទឹកដីកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងវីដេអូណែនាំខ្លួន Panida បានខិតខំនិយាយជាភាសាខ្មែរថា «ជម្រាបសួរបងប្អូនកម្ពុជា ប្រទេសដែលមានបេះដូងធំ ខ្ញុំឈ្មោះ Panida Kernjinda ជា Miss Planet Thailand ខ្ញុំពិតជារំភើបណាស់ដែលជិតបានទៅប្រកួត Miss Planet International ប្រទេសកម្ពុជា។ ខ្ញុំបន់ឱ្យតែដល់ថ្ងៃទៅកម្ពុជាឆាប់ៗទេ នាងខ្ញុំទៅដោយភាពបរិសុទ្ធនិងក្តីស្រលាញ់ ខ្ញុំចេះខ្មែរតិចៗទេកុំប្រកាន់អូនណា see you soon this November Bye ជម្រាបលា សាវ៉ាតឌីខា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglBT-SWvHBhyphenhyphenZhV7tygwMUHjQYsMdMUpfKW1u4TcSToRUc-XxzzvvIqAx_zpF5Pu6pDIv-TktRzRUk-4U8XoXBJ4kR7rac7z47c321sO9pHbgXZ3_QXkcVimlvwxB1RIicAnpLC-nePkTTlvz5j5vJcAamLcubB8iC66TqBV9aoYHAel_hqTbwsJ5gcpRV/s1799/image_2024-10-17_10-11-59.png

សម្តីសម្តៅរបស់ Miss Planet Thailand 2024 ក្នុងវីដេអូដែលជិតប្រកួតនៅកម្ពុជាឆាប់ៗខាងមុខនេះប្រជាជនខ្មែរបានចូលទៅខម្មិនទទួលស្វាគមន៍យ៉ាងកក់ក្តៅមិនបានប្រតិកម្មអ្វីនោះទេទោះបីជាប្រជាជនខ្មែរភាគច្រើនមិនពេញចិត្តចំពោះបវរកញ្ញាថៃនាងម៉ាលីនក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2BD73ViH8HwmQtAafKLJ6m_YUycrX1Y-WngvBwht4FGY8gdlIE1Ba1lq5Ix_ahdyg19ywrxfXusKu3_Fvq36lHzrL5B3AwomvkGTXiiy025aBIij_AdI64iiCxguSZbMjK5igBlK9coAaFdHPfFiUeBTSMu-_8WWbqZbx2TIcZddpjtl_0oFPQS9CoJF/s1800/image_2024-10-17_10-12-05.png
បវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ឬ ហៅថា Miss Planet International 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈមានជាង៧០ប្រទេសចូលរួម។ កាលពីឆ្នាំ២០២៣ បវរកញ្ញាភពផែនដីថៃគឺជាម្ចាស់មកុដ Miss Planet International ៕