Home ព័ត៌មានអន្តរជាតិ ទន្លេមានទឹកថ្លាដូចកញ្ចក់មើលឃើញដល់បាតក្លាយជាគោលដៅទេសចរណ៍ដ៏ល្បី

ទន្លេមានទឹកថ្លាដូចកញ្ចក់មើលឃើញដល់បាតក្លាយជាគោលដៅទេសចរណ៍ដ៏ល្បី

46
0

ប្រទេសឥណ្ឌា ៖ បើនិយាយពីទន្លេនៅប្រទេសឥណ្ឌា មនុស្សគ្រប់គ្នានឹងគិតថា ទន្លេឥណ្ឌាមានភាពកខ្វ.ក់ ខ្លាំង មិនគួរឱ្យចុះលេងទេ ដោយសារសម្បូរទៅដោយកាកសំណល់ស្អុយរលួយ ឬជាកន្លែងធ្វើពិធីសាសនាផ្សេងៗតាមជំនឿរបស់ពលរដ្ឋឥណ្ឌា ។ ប៉ុន្តែមានទន្លេមួយនៅឥណ្ឌាមានទឹកស្អាតថ្លាឈ្វេងដូចកញ្ចក់ មើលឃើញដល់បាតទន្លេ ហើយបើភ្ញៀវទេសចរបានជិះទូកលេងនៅទីនេះ គឺដូចជាបានជិះទូកហោះ ឬជាឋានសួគ៌សម្រាប់អ្នកស្រឡាញ់ធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7jOpIbRIFANfaG3Pzg7RVn9gv17lq2XlDw7aJRw5ZgTBVzfLuBGMri7h8H0MQY52KXwfZRSo2aIKMfAXXKOTZ_4myI4KnzQqnLXUxqBfceAibzoAA2uq01ido_oCBGiNDrakakZGlrn1v8wOtR90X9n2zHCr5CdwrJ53FC5LFPxvpmPow7bZrujlHbp38/s1350/image_2024-10-15_13-45-31.png

ទន្លេនេះមានឈ្មោះថា «ទន្លេ Umngot» ឬ «ទន្លេ Dawki» ស្ថិតនៅភូមិ Mawlynnong ក្នុងជ្រលងភ្នំក្នុងរដ្ឋមេខាឡៃ ភាគឦសានប្រទេសឥណ្ឌា និងនៅក្បែរព្រំដែនឥណ្ឌាជាមួយបង់ក្លាដែស ។ ទន្លេនេះមានពណ៌ដូចគ្រាប់ត្បូងមរកត ហើយភ្ញៀវទេសចរបរទេសតែងតែសរសើរថា វាមានទឹកស្អាត ថ្លាឈ្វេង ខុសពីទន្លេផ្សេងៗនៅឥណ្ឌា ។ អ្នកជិះទូកលេងក្នុងទន្លេនឹងអាចមើលឃើញដុំថ្មមានពណ៌ចម្រុះនៅបាតទន្លេ និងឃើញត្រីកំពុងហែលទឹកទៀតផង ។

ពលរដ្ឋឥណ្ឌាដែលរស់នៅក្បែរទន្លេ Umngot បានយកចិត្តទុកដាក់ថែរក្សាបរិស្ថាន និងគុណភាពទឹកទន្លេយ៉ាងខ្លាំង ហើយវាក៏ជាប្រពៃណីបុរាណរបស់ពួកគេផងដែរ ដែលមានតួនាទីថែរក្សាបរិស្ថានធម្មជាតិ ។ ហេតុនេះ ទើបធ្វើឱ្យទឹកទន្លេនេះមានសភាពស្អាត ថ្លាឈ្វេង ហើយវាពុំមែនជារូបភាពបំភាន់ភ្នែកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi72QOAuqJWpBBAjuUNyBmPv31z9VgJRXJcpKuSmCKbv_355_m0REnny14YTy9Wb5qR-zL-4QsQKcwpK9kyeV-bJ5AhOlVCnJQDO29upmt01Q93PVgZn4SKVwxp9YLexdxb7eYJ2OlxSW4fv9V210-siCIaz5BFr_NySdpus2AyLVXHjrueGowun1xfPqyh/s1200/image_2024-10-15_13-45-32.png

រដ្ឋមេខាឡៃ គឺជាតំបន់ខ្ពង់រាបដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជា ៖ ទន្លេ, វាលខ្សាច់, ព្រៃឈើ, ខ្យល់អាកាសល្អបរិសុទ្ធ និងកំណប់រ៉ែជាច្រើនប្រភេទ ហើយគេអាចនិយាយបានថា រដ្ឋមេខាឡៃ គឺជាឋានសួគ៌សម្រាប់អ្នកស្រឡាញ់ធម្មជាតិ ។ រីឯភូមិ Mawlynnong ត្រូវបានគេដាក់ឈ្មោះថា «God’s Own Garden» មានន័យថា «សួនច្បាររបស់ទេវតា» ហើយភូមិនេះទទួលបានពានរង្វាន់ភូមិស្អាតបំផុតនៅតំបន់អាស៊ី កាលពីឆ្នាំ២០០៣ ។

ភូមិ Mawlynnong មានបរិស្ថានស្អាតយ៉ាងខ្លាំង ហើយសូម្បីតែស្លឹកឈើជ្រុះ ក៏ត្រូវបានអ្នកភូមិបោសសម្អាតដាក់ក្នុងមានធុងសំរាមធ្វើឱ្យដើមឫស្សីដែរ ។ ក្រៅពីនេះ ភ្ញៀវទេសចរមកកម្សាន្តក្នុងភូមិ ពុំអនុញ្ញាតឱ្យប្រើប្រាស់ថង់ផ្លាស្ទិក និងជក់បារីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3jDxa81rXaSGDNnJlQtbg_8Gclw6ec-YCRTihJomdm0g-oiAfjgXpIfaPWOM8w0GXMdbNcpzya9UP0IUoI_AlH9KaLCizYeAq8keV8HP8Il5s-o2JCtuB5QqYRDM3pWQUfoR8uxQYO4_2BTNASqQSboGOJEzpaspcE4jH2qT2kPbVsScBYxfgcrHsspH-/s1920/image_2024-10-15_13-45-33.png

ភ្ញៀវទេសចរម្នាក់និយាយថា ពេលខ្លួនជិះទូកនៅទន្លេនេះមានអារម្មណ៍ថា វាពិតជាអស្ចារ្យខ្លាំងណាស់ គឺដូចគ្នាកំពុងអណ្តែតខ្លួនលើអាកាសដែរ ។ ភ្ញៀវទេសចរផ្សេងទៀតគួរតែមកលេងនៅទីនេះបានម្តងក្នុងមួយជីវិត ដើម្បីមើលឃើញទិដ្ឋភាពនេះដោយផ្ទាល់ភ្នែក ។

ចំណែកមូលហេតុធ្វើឱ្យទន្លេ Umngot មានទឹកស្អាតថ្លាឈ្វេងដូចកញ្ចក់ និងក្លាយជាគោលដៅទេសចរណ៍ ដោយសារវាជាតំបន់តែមួយគត់នៅប្រទេសឥណ្ឌា ដែលគ្មានការបំពុលបរិស្ថាន ។ ការបំពុលសូន្យ គឺជាមូលហេតុចម្បងនៅពីក្រោយទឹកស្អាតរបស់ទន្លេ ដោយសារភូមិនេះគ្មានរោងចក្រ ឬប្រភពបំពុលបរិស្ថានផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT0D-hNl1fbmjNdrWRle6Q4BBerJC81NYYAzN7jL7bgZBLaj57mD2-wpWdONQGHwF81mbrnbFmInpse_MjRxMFt0JOrwik8g466rhBY6fwMkF81AR5sw4IP1974XBD1H02yqqGZCBPZaWXDJOnUYDkRWLM7inqFBXkAdFtJR6Scq_v_3kFQaJC6GLaGurU/s1025/image_2024-10-15_13-45-35.png

កន្លងមក អ្នកភូមិរស់នៅតាមមាត់ទន្លេបាននាំគ្នាតវ៉ាសុំឱ្យអាជ្ញាធររដ្ឋមេខាឡៃ បញ្ឈប់គម្រោងសាងសង់ទំនប់ទឹក ពីព្រោះពួកគេជឿថា នឹងធ្វើឱ្យទឹកទន្លេ Umngot ដ៏ថ្លាឈ្វេង និងមានឈ្មោះល្បីល្បាញត្រូវបានបំផ្លាញ ។ នៅទីបំផុត ពេលទឹកទន្លេលែងស្អាតដូចមុន នឹងគ្មានភ្ញៀវទេសចរមកកម្សាន្តនៅទីនេះទៀតទេ ហើយធ្វើឱ្យអ្នកភូមិបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ ។

គួរបញ្ជាក់ថា ការដើរកម្សាន្ត និងការថតរូបភាពនៅទីនេះ គឺអាស្រ័យលើពន្លឺធម្មជាតិ ដោយសារអាកាសធាតុនៅរដ្ឋមេខាឡៃ មិនទៀងទាត់ ។ ហេតុនេះ ពេលវេលាល្អបំផុតសម្រាប់ការជិះទូកក្នុងទន្លេ គឺពេលមានពន្លឺថ្ងៃ និងគ្មានភ្លៀងធ្លាក់ ។ រីឯការធ្វើដំណើរទៅរដ្ឋមេខាឡៃ ភ្ញៀវទេសចរត្រូវជិះយន្តហោះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Guwahati រដ្ឋ Assam បន្ទាប់មក ជិះរថយន្តបន្តទៅរដ្ឋមេខាឡៃ ដោយចំណាយពេលចាប់ពី៦ម៉ោង ទៅ១០ម៉ោង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQyC26VYPEFopcoAKJixmMQHXdULDE5U4eMEyrJZhwQ1lDj7L3-ZVvSKN1SuWuFNGEB-kmwFN4UeUQb-a7hfQIDaxHPjK1TFvEs5_iOf58ZURQN4f7g2-Jn-46HNC6MyQMdghcoQPklXOrI8Ul7l3EGYZ_0DR7sRnoW-1lYh6ASAWnaUyHyGbnnNqHLIdE/s1350/image_2024-10-15_13-45-36.png