Home ព័ត៌មានអន្តរជាតិ ជប៉ុនបង្ហាញក្តារចុចប្រភេទ Gboard Double-Sided ជាក្តារចុចពហុមុខងារ វាអាចវាយអក្សរបានទាំងសងខាង និងច្រើននាក់ក្នុងពេលតែមួយ

ជប៉ុនបង្ហាញក្តារចុចប្រភេទ Gboard Double-Sided ជាក្តារចុចពហុមុខងារ វាអាចវាយអក្សរបានទាំងសងខាង និងច្រើននាក់ក្នុងពេលតែមួយ

79
0

ប្រទេសជប៉ុន ៖ Google Japan បានបង្ហាញក្តារចុច (Keyboard) វាយកុំព្យូទ័រប្រភេទថ្មី ដែលមានរូបរាងប្លែកបំផុតលើពិភពលោក ដើម្បីដោះស្រាយបញ្ហាក្តារចុចនាពេលបច្ចុប្បន្ន ដែលអាចវាយអក្សរតែម្ខាង ។ ក្តារចុចប្រភេទនេះឈ្មោះ «Gboard Double-Sided» អាចឱ្យអ្នកប្រើប្រាស់វាយអក្សរបានទាំងសងខាង, វាយអក្សរច្រើននាក់ក្នុងពេលតែមួយ និងអាចបត់ចុះ-ឡើងបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKcRsMO3eenIGd0hsjzOY5X_rUCTs-GDXFJeJBz_Oq3cG8PO_q-UUyJocJQzTBg41LQen5sBfC4bkNIHIhdM6eRu8K_l3z8-S84QOf78-jGUH6415PeCnC1nE0IvA2JjP-vskZ-3Qcx2DDEFbyjlr_Ne4Bozc6mdg9ITR_svGQLOb-AIIktu3yGOKr7djb/s2560/image_2024-10-15_13-34-21.png

ក្តារចុចកុំព្យូទ័រប្រភេទ Gboard Double-Sided អាចប្រើប្រាស់បានជាច្រើនមុខងារ ហើយត្រូវបានគេចាត់ទុកថា វាជាក្តារចុចកុំព្យូទ័រប្រភេទ ៣៦០ដឺក្រេ ។ ប៊ូតុងនីមួយៗរបស់វាអាចប្រើប្រាស់បានជាច្រើនមុខងារ ដូចជា ៖ ប្រើប្រាស់ក្នុងការងារការិយាល័យ រហូតដល់ការងារផ្នែកលំហអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjirCcgRpwQfPmskR8USDsTv_CTod2ONNPKMuZ90Dot41gpHiIINyD0_3G1KIWUHhhRR5Ry_3LsLKmfe7p0oM-MHEMG6cDe_hsoczA9WoI-HI2u4DHopih1R2bxLYcu3z0QMJh-Mt1NyCIpdOzQorpQYN_C8O9ur5ZYNXN1LS3X5fEPvVnQBTlgxtghYGzA/s1200/image_2024-10-15_13-34-22.png

ក្តារចុចនេះមានប៊ូតុងចុចសរុបចំនួន២០៨ប៊ូតុង ហើយអ្នកប្រើប្រាស់អាចបត់វាចុះ-ឡើងបានដូចក្រដាស Mobius ដែរ ។ លើសពីនេះ ប៊ូតុងចុចទាំងអស់មានពន្លឺភ្លើងតភ្ជាប់គ្នា ហើយវាមានទម្ងន់ស្រាល ។ ប្រសិនបើក្តារចុចកុំព្យូទ័រប្រភេទ Gboard Double-Sided បានដាក់លក់ក្នុងទីផ្សារ នឹងមានអតិថិជនជាច្រើននាក់ចាប់អារម្មណ៍ចង់ប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfv3_hAdNI2lPJ1aJxACs_N5eW-km1kzbM68ZseL7C6SfoeHznqRB8FNVUG3x-DT63NB_rb10nNRBi75ptjK8aqR8J3hwGXBjxCaNqXp6lamv6mLQZ6SNyrG4lGiR_HkE4iyl-7bvdsmCJuHp4op7tsvNUeeICzSLWlEvk2eUSFyK3JD3ken1IM4Ap5hes/s1920/image_2024-10-15_13-34-23.png

វាសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ Front-end យ៉ាងខ្លាំង ដោយសារវាអាចបង្កើតប្រសិទ្ធភាពក្នុងការបង្កើត Spreadsheet ព្រមទាំងងាយស្រួលដាក់តាមខ្លួន ។ យើងអាចប្រើប្រាស់វាជាមួយមិត្តរួមការងារក្នុងក្រុមហ៊ុនបាន, អាចប្រើប្រាស់លើអវកាស, សម្រាប់តុបតែងលំនៅឋាន ហើយនៅថ្ងៃអនាគត វានឹងកាន់តែទំនើបជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-j1WfdHMymRaP8OZyFtrgxcIfcIn0NesF3KpmeVbWKpxvLXjiS4HE9IHcHef3Us-TWpCm_hn9kYIrghiayZW4Gk-HeI0yDrvcNZip86YUyiofXOkRCKdDFLGiEdVhWJuLiqD2mOrQWiwX_JtDVSBrP5mIBQS2dgLLpfRm3yNqWyqk3U5DWOqIGoCz7ET/s700/image_2024-10-15_13-34-24.png

ក្តារចុច Gboard Double-Sided អាចឱ្យមនុស្សប្រើប្រាស់បានច្រើននាក់ក្នុងពេលតែមួយ ហើយវាស័ក្តិសមសម្រាប់អ្នកធ្វើការងារជាក្រុម ពីព្រោះគេអាចប្រើប្រាស់បានគ្រប់ជ្រុងទាំងអស់ ។ ក្រៅពីវាមានតួនាទីសម្រាប់វាយអក្សរហើយ ក្រុមហ៊ុនផលិតបញ្ជាក់ថា គេអាចប្រើប្រាស់ក្តារចុចក្នុងផ្នែកផ្សេងៗ ដូចជា ៖ សម្រាប់តភ្ជាប់ជាមួយពិភពលោកនាថ្ងៃអនាគត និងយកទៅតុបតែងទ្វារក្នុងពិធីបុណ្យគ្រិស្តម៉ាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiC6bWvK3jive-gnohESGFdh-0jfAE-R3LjewF-FuifdPSJI_fxfpMs2M6Td7pEZtCGXgGCYI5rA8Jsh4zqs7_IkYUG2PDgAjydBpw0s_nkQF1nUsLnlrdrJQqorbgohvfDR1CAGjYM8P2KWofIq5FSwBFkl53cIpolWzofDDjUvpLv1ys9vSACNTJ2CVP/s2560/image_2024-10-15_13-35-51.png

ប៉ុន្តែក្តារចុចនេះពុំបានដាក់លក់ជាសាធារណៈទេ គឺវាគ្រាន់តែជាក្តារចុចប្លែកៗដែលក្រុមហ៊ុនជប៉ុនយកមកបង្ហាញអ្នកប្រើប្រាស់ជារៀងរាល់ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែបើអ្នកណាចាប់អារម្មណ៍ចង់សាកល្បងកែច្នៃវាដោយខ្លួនឯង Google បានបង្ហាញពីប្រភព Gboard Double-Sided Version នេះនៅលើ GitHub ដែលជាគេហទំព័រចែករំលែកព័ត៌មានរបស់អ្នកអភិវឌ្ឍន៍កម្មវិធី ៕