កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានបន្តមកដល់វគ្គ Live Show សប្ដាហ៍ទី ៣ ប៉ុន្តែហាក់ថមថយប្រជាប្រិយភាពបើប្រៀបធៀបជាមួយរដូវកាលទី៤។ ក្នុងសប្តាហ៍ទី៣នេះ បេក្ខជន ថៃ នរបណ្ឌិត បងប្រុសរបស់តារាស្រី ហ្វីយ៉ាតា ត្រូវបានជម្រុះចេញពីកម្មវិធី ខណៈលោកទ្រី សក្កដា ហៅ អាដា សក្កដា សំឡេងនិងសមត្ថភាពរបស់គេសមតែចូលដល់ TOP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifdxP9IaE_qNgmuTF1e9qcadVyguwp2ujZvNxTiBkawJyOUg37GrLIksZAH-yh_ZhKUD-dKUUYPrSKdricJJa3lEQWNfk9u86LCMYbZJDjXcAG5So_XccZW1nRzS159qDEdvvwX-RnYP6Q-2I3c7vn8_KZFo0qFeogbbt_wpp_dNt4wWkimaIfLdVco6Zw/s2048/image_2024-10-15_09-27-12.png

កាលពីថ្ងៃអាទិត្យ ក្នុងកម្មវិធី បេក្ខជន ថៃ នរបណ្ឌិត បានជ្រើសបទ ដាវី ដាវី មកប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងទៀត។ ទោះយ៉ាងណានៅពេលវគ្គប្រកាសលទ្ធផលបេក្ខជនរូបនេះមិនអាចបន្តទៅវគ្គ Live Show សប្តាហ៍ទី៥ ជាមួយនឹងបេក្ខភាព៩នាក់ទៀតនោះទេ។ ការធ្លាក់ពីកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៥ របស់ ថៃ នរបណ្ឌិត បានធ្វើឱ្យទស្សនិកជនជាច្រើនគិតថាបេក្ខជនរូបនេះមិនគួរធ្លាក់ត្រឹមវគ្គនេះនោះទេគួរតែដល់វគ្គជ្រៅជាងនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqcYKkMQUE2L5ITCPkZrApFlcEsVGHKRlgRowvi_8Cx4s2_TGOQKeZ3nHmUVn9e5jRpYUPhjEZF2kuP2bCIDTOutrqii_xETZbD9VQWHTlOLRduRiFCZ61EEARsdN8ppmSh89w16gPVdAksLpNrcRhG_CRRT4T8qYhppSRwRWv-p-t8hVYIOYZdtItSNZl/s960/image_2024-10-15_13-25-21.png

ថៃ នរបណ្ឌិត បានបញ្ចេញអារម្មណ៍របស់ខ្លួនបន្ទាប់ពីខ្ទាតចេញពីកម្មវិធីនៅលើបណ្តាញសង្គមថាការធ្លាក់នេះមិនបានធ្វើឱ្យលោកអន់ចិត្តអ្វីនោះទេ ហើយលោកក៏មិនបញ្ឈប់ត្រឹមនេះដូចគ្នា។ «អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានផ្ញើសារមកគាំទ្រខ្ញុំពីសប្តាហ៍ទី 1 រហូតដល់សប្តាហ៍ទី 3 នេះ។ ទោះបីខ្ញុំមិនបានឆ្លងកាត់ទៅវគ្គបន្ទាប់ទៀតក៏ខ្ញុំមិនមានអារម្មណ៍អន់ចិត្តអ្វីនោះឡើយខ្ញុំមានតែការរំភើបសប្បាយរីករាយនិងអរគុណមេរៀនថ្មីៗពីព្រោះថានៅក្នុងរយៈពេលជិតមួយឆ្នាំនេះជីវិតខ្ញុំបានផ្លាស់ប្ដូរសឹងតែ 100% ។
បរាជ័យលើកនេះមិនមែនជាទីបញ្ចប់ឬការកំណត់ជីវិតរបស់ខ្ញុំនោះទេ។
ត្រូវចាំថាដូចពាក្យខ្ញុំនិយាយមុននឹងអញ្ចឹង (ចុងបញ្ចប់នៃអ្វីម្យ៉ាងគឺជាការចាប់ផ្ដើមនៃអ្វីម្យ៉ាងទៀត) ហើយអ្វីម្យ៉ាងនោះអាចនឹងធំធេងជាងអ្វីដែលយើងបានបាត់បង់ទៅទៀត។
មួយរយៈខ្លីនេះខ្ញុំសូមអរគុណដល់កម្មវិធីនិងបងៗគណៈកម្មការដែលតែងតែផ្ដល់កម្លាំងចិត្តនិងផ្ដល់មេរៀនថ្មី។ ខ្ញុំមិនបានចាត់ទុកថានេះជាបរាជ័យនោះទេគឺវាជាមេរៀនដ៏សំខាន់សម្រាប់ជីវិតខ្ញុំគឺខ្ញុំបានឈ្នះខ្លួនឯង។នេះហើយគឺជាជ័យជំនះរបស់ខ្ញុំ។ Thank you my family, friends and fans. ខ្ញុំនឹងមានអ្វីដែលថ្មីៗសម្រាប់អ្នកទាំងអស់គ្នាទៀតមិនអាចបញ្ឈប់ត្រឹមនេះទេ»។ នេះជាការបញ្ជាក់របស់លោក ថៃ នរបណ្ឌិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSgLjgOx_O0Lx6I88tZMAqgTqENGA8Uc1Kq3DFIXz49vCGuMyVioLz340UdXkENmH3eujPMEKDGk09M2N_YXVpw3VrPaaqcGqJE_ro3veKAid5uOiWtcp2Z_w1s1OUA1WQl0RGWscoE12pWRKhj0LIuTzQvrZizNUOXLJX_PLNBlpfW23Cx7jQ9DNq08_2/s2048/image_2024-10-15_09-27-07.png

មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលសោកស្តាយចំពោះលទ្ធផលរបស់ ថៃ នរបណ្ឌិត ងាកទៅកាន់លោក ទ្រី សក្កដា វិញក៏មិនអស់ចិត្តចំពោះលទ្ធផលនេះដូចគ្នា។ ទ្រី សក្កដា ថា «សំឡេងនិងសមត្ថភាពបែប Unique សមតែចូល TOP»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tLFIeONWKit58OKAAMg_ii4wood0b7DaUvyERcORmqVYQV-S97eRol8SKzZQPy19_n8zn1wbHfDglhW_m_Pq-qq9R36bMasttASDFErOwdoKTUC8aG-sbZLp4N7X_Tj90IBu-6FENsc7q2DDoX1q6Y3SpBVtN55gyPYSCqCV3PugcZDyQBzzIi2Dx0cU/s2048/image_2024-10-15_09-27-09%20(2).png

គួរបញ្ជាក់ថា ថៃ នរបណ្ឌិត មានអាយុ៣១ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ។ ក្រៅពីការច្រៀងបេក្ខជនរូបនេះជាជាងគំនូរផងដែរ៕