Home ព័ត៌មានអន្តរជាតិ ប្រទេសផ្សេងៗផលិតឡានអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ តែស៊ុយអែត បែរជាផលិតសាឡាងដឹកមនុស្សបើកបរដោយស្វ័យប្រវត្តិទៅវិញ !

ប្រទេសផ្សេងៗផលិតឡានអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ តែស៊ុយអែត បែរជាផលិតសាឡាងដឹកមនុស្សបើកបរដោយស្វ័យប្រវត្តិទៅវិញ !

71
0

ប្រទេសស៊ុយអែត ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសស៊ុយអ៊ែតបានសាកល្បងប្រើប្រាស់សាឡាងអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ ឬអាចបញ្ជាការបើកបរពីលើគោក សម្រាប់ដឹកអ្នកដំណើរឆ្លងទន្លេនៅទីក្រុង Stockholm ។ នេះជាជម្រើសការធ្វើដំណើរដ៏ល្អមួយ ដែលអាចជួយកាត់បន្ថយការបំពុលបរិស្ថានមួយបានកម្រិតធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI-JWRbV2fzLKl4MSzjztX1urQyD_M0lKuXZ8a4CeEyzmwxN1gI7yg3NHXG2muqCS_wuOZSnOPJVEKEAR_B8TAr-T26bhysV2cfbZmSvJ3sIUZbDEfcG7pOZfnajvBx4P7CyKmz1NQ3RR3z8AFdcCujHtR8QKd897vFkX4xH4BV4HeYTUtVVtHqoM6d79P/s2500/image_2024-10-15_10-19-12.png

វាធ្វើឱ្យ Stockholm ក្លាយជាទីក្រុងដំបូងគេនៅលើពិភពលោក ដែលបានប្រើប្រាស់បច្ចេកវិទ្យាសាឡាងបើកបរដោយស្វ័យប្រវត្តិសម្រាប់ផ្តល់សេវាកម្មដល់ពលរដ្ឋ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានផលិតរថយន្តអគ្គិសនីប្រកួតប្រជែងគ្នានៅលើទីផ្សារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhwbT79rbVMcxYQa65yb5b9L0WMM-bgQRk9fzEzDZFRbFEfmTc0dH5tJS_v3ZuWlki_5cMn-JwwKp3J804uqT-fZtLfTG4lBhyphenhyphenRdFQ1CIkCBeAZiu7nhpXXlEohyphenhyphenChy0MhIgaQ3VuhYXs9DLkpJAWk3IbRRMWRJcyaUbR_QHEuJiAnfbUOYDYP1HyGY_kp/s1218/image_2024-10-15_10-19-14%20(2).png
សាឡាងអគ្គិសនីមានឈ្មោះថា «MF Estelle» មានថ្មទំហំ១៨៨គីឡូវ៉ាត់ម៉ោង ដែលអាចប្រើប្រាស់បានរយៈពេលយូរបំផុតចំនួន១៥ម៉ោងក្នុង១ថ្ងៃ និងបើកបរក្នុងល្បឿន១២គីឡូម៉ែត្រក្នុង១ម៉ោង ។ សាឡាងអគ្គិសនីមានប្រវែងសរុប១២ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរ ព្រមទាំងបុគ្គលិកសាឡាង ប្រមាណ២៥នាក់ ដោយសាឡាងពុំត្រូវការអ្នកបើកបរទេ ។ ប៉ុន្តែត្រូវមានភ្នាក់ងារមើលការខុសត្រូវ, រៀបចំសណ្តាប់ធ្នាប់ក្នុងសាឡាង និងគ្រប់គ្រងសាឡាងករណីកើតហេតុការណ៍អាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr5RSvFVQvkn3YOiVcxPcPxEgMgM0FKOSPGkOEClEPHmXdayX36ILIomeBO_icmPsIzfd7YJslPrgvYjbb192qRZTUb7ukVYas-oJh7iHKZK7n8anRO3gAwDAJHQokipGEJsIPwcm3HIhTZOIlB9syTYJPZeRgkI9rz97rjoTByxRqHnSkGM94LxQjCn2s/s750/image_2024-10-15_10-19-14.png

ការដឹកអ្នកដំណើរឆ្លងទន្លេ គឺស្ថិតនៅក្រោមការបញ្ជាប្រព័ន្ធបើកបរពីបន្ទប់គ្រប់គ្រងនៅលើគោក ដោយប្រើប្រាស់បច្ចេកវិទ្យាបើកបរសាឡាងដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនស៊ីប៉ាស់ ។ ក្រៅពីនេះ ក៏មានកាមេរ៉ាថតការបើកបរនៅជុំវិញសាឡាង ៣៦០ដឺក្រេ ដើម្បីឱ្យអ្នកបញ្ជាការបើកបរអាចត្រួតពិនិត្យសុវត្ថិភាពគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35ORgBMnbB5h8_FyMB9juLdMB-poQonICJxKgAgtHnVtRtyTMPuUxDLjwBT20PQbnW7i_V1iytj7rd3i2HQMvGgrfMuX_VgvwSri9Yu1qpO5vomy-MjxkLedVecaINmxESeREJdRppvzKWaHwz-pk9Pk_K8IspuxsPvMTnxZ8SropGLAnUsPh9GvoC-OR/s1000/image_2024-10-15_10-19-15%20(2).png

ក្រុមហ៊ុនស៊ីប៉ាស់បានសាកល្បងប្រើប្រាស់សាឡាងអគ្គិសនីដឹកអ្នកដំណើរជាក់ស្តែងរវាងតំបន់ខុមហូលម៉េន និងតំបន់សូលឌឺ បេឡាសត្រេន នៅទីក្រុង Stockholm ។ បច្ចុប្បន្ន មានប្រទេសជាច្រើនចាប់អារម្មណ៍ចង់ប្រើប្រាស់សាឡាងអគ្គិសនី ជាពិសេស ប្រទេសស្ថិតនៅជាប់មាត់ទន្លេ ដោយសារការប្រើប្រាស់ពុំប៉ះពាល់បរិស្ថាន និងចំណាយដើមទុនតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg99awO2NFhBxxYNhVgt2DhNOTR6JR24N7b3xbJVQKd2PV4rp1vZuAdeTQWNVY1mhoXD_qnMtRPWdC68q9y19reVymEW5bDwAMVGlwkxs2b6UlgGUUsBbbLGWbs-eVt4RAOGIE8_B5gdF51W1W8cioZFNExDfe6IuGb8cj_RZZMLXK1w6uU0ISIWW_qKYOb/s1000/image_2024-10-15_10-19-15.png

ចំណែកអ្នកជំនាញលើកឡើងថា សាឡាងអគ្គិសនីនឹងជួយឱ្យពលរដ្ឋស៊ុយអែតងាកមកធ្វើដំណើរតាមសាឡាងកាន់តែច្រើន ដោយសារវាពុំប៉ះពាល់បរិស្ថាន ។ ក្រុមហ៊ុនគួរតែបង្កើនចំនួនសាឡាងបន្ថែមទៀតដើម្បីផ្តល់សេវាកម្មដឹកអ្នកដំណើរនៅទីក្រុង Stockholm និងទីក្រុងផ្សេងៗនៅទូទាំងពិភពលោក នាថ្ងៃអនាគត ៕