Home ព័ត៌មានអន្តរជាតិ ទីក្រុងក្រោមវាលខ្សាច់របស់អូស្ត្រាលីបានទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរផ្សងព្រេង

ទីក្រុងក្រោមវាលខ្សាច់របស់អូស្ត្រាលីបានទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរផ្សងព្រេង

50
0

ប្រទេសអូស្ត្រាលី ៖ មនុស្សភាគច្រើនពុំសូវបានឮឈ្មោះទីក្រុងនេះទេនៅប្រទេសអូស្ត្រាលី បើទោះជាទីក្រុងគ្របដណ្តប់ទៅដោយវាលខ្សាច់ និងមានអាកាសធាតុក្តៅខ្លាំងក្តី ប៉ុន្តែមានភ្ញៀវទេសចរបរទេសជាច្រើននាក់ចង់មកកម្សាន្តនៅទីនេះ ជាពិសេស អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង ។ តើអ្វីជាមន្តស្នេហ៍ទាក់ទាញរបស់ទីក្រុង? ហេតុអ្វីភ្ញៀវទេសចរចង់មកកម្សាន្តនៅតំបន់ក្តៅខ្លាំងបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQG_X9ErgAOb3shSddXWJUC_bHZ4G3fbXsKt6Q-EoasTnNG2_N3z5G0fIO7aqnZ0sWOTBz-3MZkHWp-aN4yKC-JLLRo3Hp74INRFmhFEG1nepWkbiRgiTnYHDvoaus-_EirMbYy5zjBsef7WMNVPqRnkandrSy2gs5CWQVxOup4o61kw5HyZcnHhqOAxQ2/s2200/image_2024-10-14_13-46-15.png
Coober Pedy គឺជាឈ្មោះទីក្រុងរ៉ែដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលស្ថិតនៅរដ្ឋ South Australia ប្រទេសអូស្ត្រាលី ។ ទីក្រុងនេះត្រូវបានមនុស្សជាច្រើនហៅថា «រាជធានី Opal របស់ពិភពលោក» ដោយសារវាជាកន្លែងជីករ៉ែ Opal ដ៏ធំបំផុតលើពិភពលោក សម្រាប់យកមកផលិតជាគ្រឿងអលង្ការ ។ ប៉ុន្តែចំណុចទាក់ទាញមួយទៀតរបស់ទីក្រុងនេះ គឺពលរដ្ឋភាគច្រើននិយមសាងសង់ផ្ទះ និងអគារផ្សេងៗនៅក្រោមដីខ្សាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6zYzGoxgC_rVcI0AByPC_cTMAE0ciNb4iJhhGCbZid1d8I-0xbUaxcSP99zJHzMtBeOkB2wRQWB4WBgWQKCwakT25YqQz2hyphenhyphen57w5e8zYhhntlUt9g5_TWwU7ENIRp-Yt5LYbCMecOnjl0dq6Z8Cm6r40r0uQBtxma9UbiHB1_ayDqorHaE_XDafVhKLjj/s862/image_2024-10-14_13-46-19.png

ទីក្រុង Coober Pedy មានទីតាំងស្ថិតនៅលើវាលខ្សាច់ដ៏ស្ងួតហួតហែង និងមានអាកាសធាតុក្តៅយ៉ាងខ្លាំង ។ ហេតុនេះ ទើបធ្វើឱ្យមនុស្សម្នាភាគច្រើនរស់នៅក្នុងទីក្រុងសម្រេចចិត្តសាងសង់ផ្ទះរបស់ខ្លួននៅក្រោមដីខ្សាច់ ឬហៅថា «Dugouts» ដើម្បីការពារកំដៅខ្លាំងនៅពេលថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZdbCOuyk5gJvefy5bBgyzcibSIR4cmgvSihbJtw-fGV0ttnnIyOJ0SccNARTy-_3VA1DbHWWt8VpNwhitceAz4GClbHWdCs4s8DsTR36eyDMk6oSlBHf9kE7EX-kYIleO45Ryhw0RQkUwZhJjvQNlRVKmTB8Wdz81MoQMJbdc1D8XXJ-UfPyIZERh6f7L/s1024/image_2024-10-14_13-46-19%20(2).png

ទីក្រុង Coober Pedy ត្រូវបានបង្កើតឡើងកាលពីដើមសតវត្សទី២០ ក្រោយពីការរកឃើញរ៉ែប្រភេទ Opal ក្នុងតំបន់នេះ កាលពីឆ្នាំ១៩១៥ ។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះក៏បានក្លាយជាមជ្ឈមណ្ឌលជីករ៉ែ Opal សម្រាប់ផលិតគ្រឿងអលង្ការ និងមានជនបរទេសមកពីជុំវិញពិភពលោក ផ្លាស់មកធ្វើការនៅទីនេះ និងស្វែងរករ៉ែ Opal ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWAuio5NTiohEhjwyX9qPD54VlW5lT2uK1TWVocGCblAcUQpKJuxpExm1ssXBSXoN0LAcnXJ8IlXp8-EKobfF-Atq4B4JMez7UUFtfCb4M6BGLxOudSo6YJitidXmG4G-Eb-xUPsXRlzVMzmbKFmmFbweNm2a97okB9EO9h3wRw4rZ-FpKvMwaqHXp7PpH/s1052/image_2024-10-14_13-46-17.png

ក្រៅពីការជីកយករ៉ែ ទីក្រុង Coober Pedy គឺជាតំបន់ទេសចរណ៍មួយកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ពីព្រោះពលរដ្ឋរស់នៅទីនេះមានការរស់នៅខុសប្លែកពីគេ ។ ភ្ញៀវទេសចរបរទេសអាចដើរមើលសំណង់ផ្សេងៗនៅក្រោមដីខ្សាច់ ដូចជា ៖ ផ្ទះ, ព្រះវិហារ, សារមន្ទីរបង្ហាញពីការជីករ៉ែ Opal និងទទួលបានបទពិសោធន៍ជីករ៉ែ Opal ដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip3U7nD29JaM3LOzGxj6fk5UCvSZc8mO4VEWq2_lh4evmELJnr2r3YjVVPZxyvGPVDbDwndd6tmN-bYjeBvmeF9GYfV6xqblkcI_z3yO9Xuaj4OqplMmfMX2sT6myBP_9WVEvjk4ld5ZPYj-exoSTrPgQA4_NLolBjJWzpQnEqbeWQ6cmDjmgIesEhSkNb/s2048/image_2024-10-14_13-46-17%20(2).png

ក្រៅពីនេះ វាលខ្សាច់យ៉ាងស្រស់ស្អាត និងពោរពេញទៅដោយភាពរាំងស្ងួត គឺជាការបង្កើតមន្តស្នេហ៍ថ្មីប្លែកសម្រាប់ទីក្រុង Coober Pedy ។ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរបរទេសជាច្រើននាក់ដែលចូលចិត្តការធ្វើដំណើរផ្សងព្រេងបានមកលេងទីក្រុងវាលខ្សាច់ និងដើរមើលសំណង់ផ្សេងៗនៅក្រោមដីខ្សាច់ ៕