Home ព័ត៌មានអន្តរជាតិ ចម្លែកតែជាការពិត! មិនហូបបាយ ៣០ឆ្នាំ ផឹកតែទឹកប្រភេទនេះសោះ នៅតែមានសុខភាពល្អ

ចម្លែកតែជាការពិត! មិនហូបបាយ ៣០ឆ្នាំ ផឹកតែទឹកប្រភេទនេះសោះ នៅតែមានសុខភាពល្អ

84
0

វៀតណាម៖ លោក Phan Tan Loc អាយុ ៨០ ឆ្នាំរស់នៅក្នុងប្រទេសវៀតណាម បាននិយាយថា អស់រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ លោកមិនដែលហូបបាយទាល់តែសោះ ពោលគឺលោកផឹកតែទឹកប្រភេទនេះជារៀងរាល់ថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQzoAZgPJpa_fqmMxu1ObaRv8ng-Yx0fXoRPiYJ9zRrpMNlPFV_vCUggCZTZoXAF-lCxAirWW2PWsqeWRBNaqkbhLOC_d6u_2RqJSUzmLmXTryDmC1nLamHONv8J3EtOXEU3SK5iUKPN2nuGnrRUThBJ8bqcKbRhnQ_07X6xggo0mi2sxTqZLJNr4LDAlX/s1280/image_2024-10-10_08-50-45.png
យោងតាម Vnexpress លោកតាឡុកបច្ចុប្បន្ននៅតែមានសុខភាពល្អធម្មតា ដោយសារលោកតែងតែរក្សាទម្លាប់ផឹកតែផ្អែមពីរពែងជារៀងរាល់ថ្ងៃ ទោះបីមិនបរិភោគបាយក៏ដោយ។ ក្រៅពីផឹកតែផ្អែម លោកតាក៏មានទម្លាប់រស់នៅប្រកបដោយសុខភាពល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn8sJ2TwvPbVSPgx8d4S32whocaGKKVid5AWVwP1DIjKMEMRwZKKpIY3s6Pjz4xI951m-mXdEGSmysCcTKwi4dq0T7VpmJIx30RKdnmhIrmkmnIyyVuf2T8Fp5Ihm5_NJ6dTqP109Q507TVd6qpWhwNk6QPRmNhpCAkkdX6uTmdhNbpe5ubilY6h_SxD3S/s1280/image_2024-10-10_08-51-24.png

លោកតា Phan Tan Loc បានផ្តល់បទសម្ភាសនៅក្នុងកាសែតវៀតណាមថា ជារៀងរាល់ថ្ងៃ លោកតាចូលសម្រាកម៉ោង ៨ យប់ហើយម៉ោង ១ យប់គឺលោកក្រោកពីគេងស្តាប់ធម៌ រហូតដល់ព្រឹកម៉ោង ៦ លោកតាតែងតែដើរហាត់ប្រាណជុំវិញផ្ទះយឺតៗជាប្រចាំ។ បន្ទាប់មកនៅពេលថ្ងៃត្រង់ និងល្ងាចគឺលោកតាអង្គុយមើលទេសភាពនៅខាងក្រៅផ្ទះ ជួបជុំបងប្អូន ក៏ដូចជាមើលទូរទស្សន៍ជាដើម។ កាលពីមុនលោកតាឡុកបរិភោគបាយជាធម្មតានោះទេ ប៉ុន្តែនៅពេលដែលលោកចូលវ័យ ៥០ ឆ្នាំជាងស្រាប់តែលែងឃ្លានបាយ រាល់ពេលទទួលបាយម្តងៗ គាត់តែងតែក្អួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil2rwHQvZF046QBD3KzdTG8o3F5rdWdhliRnpc5bAhadiVU-Qz-HRReR8_HzhVknEhSurQ-fDfTlX0sel08hbEkT6hEs2D7KPghJA9WEO_60HVbb87T73rHIRLw8wp7GcB1jUlyfIv7HVUamQxxy7JNM1ZMV4jXm2fbWFc2MXmWETV4GJayx2p4W3D2Oxy/s960/photo_2024-10-08_15-28-31.jpg

ដូច្នេះលោកក៏ឈប់ហូបបាយអស់រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ ដោយប្តូរមកញ៉ាំចំណីផ្សេងៗដូចជា ដំឡូង ស្ករគ្រាប់ សណ្តែកដី តែផ្អែម សាច់ដូងស្ងួតជំនួសបាយទៅវិញ។ នេះមានន័យថាក្នុងរយៈពេលជិត ៣០ ឆ្នាំមកនេះលោកតាមិនហូបបាយទេ ប៉ុន្តែបរិភោគអាហារផ្សេងទៀតក្រៅពីបាយ។ ទោះជាយ៉ាងណានៅពេលលោកតាទៅពិនិត្យសុខភាពឃើញថា សម្ពាធឈាមរបស់គាត់មានស្ថេរភាពល្អ ហើយក្រពះ សួត បេះដូង ក៏ដូចជាសាចដុំនៃរាងកាយរបស់គាត់នៅតែមានសុខភាពល្អធម្មតា ដោយមិនមានផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីកើតឡើងលើលោកតានោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCc7KIj-xhyphenhyphen1cr0kRienIG-KdaKjWA_8oB028SyfS6VE4nMtvh8IeYN5kluw3i848TcSruuWREFPsw3vbK_dVIVE6NtLNliNzmdg9DABqEk6Z6QC-KAyYR6CY_OCiitmcYKcWBQqXxLa8dJFVbhZbGhq7gMKvfkI2ILoEAkf2ZI1GZ1DFWcn4zKX0KaqP6/s1280/photo_2024-10-08_15-29-41.jpg

គួរបញ្ជាក់ដែរថា លោកតា Phan Tan Loc បច្ចុប្បន្នមានអាយុ៨០ ឆ្នាំមានប្រពន្ធនិងកូនប្រុសស្រី ៥ នាក់ហើយពួកគេទទួលទានបាយធម្មតានោះទេ។ នេះបញ្ជាក់ថាទោះបីលោកតាមិនហូបបាយជិត ៣០ ឆ្នាំក៏ដោយ ក៏សុខភាពរាងកាយរបស់លោកនៅតែមានសុខភាពល្អធម្មតាដោយសារគុណភាពជីវិត៕