នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះ គេប្រទះឃើញមាន ការបង្ហោះជាច្រើន ពាក់ព័ន្ធនឹងប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។
ជុំវិញករណីនេះ ក្រសួងអប់រំ បានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គម។
ដោយឡែក ការបង្ហោះវិញ្ញាសាប្រឡងលើបណ្តាញសង្គម ជាអំពើហាមឃាត់ ម្ចាស់គណនីនៃបណ្តាញសង្គមនានា ដែលបានបង្ហោះវិញ្ញាសាប្រឡងទាំងអស់ ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់៕











