តើលោកអ្នកជ្រាបទេថា ការបរិភោគពងក្រួចផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់សុខភាពមិនចាញ់ពងមាន់ទេ ហើយថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង ។ អ្នកពុំចូលចិត្តពងមាន់ គឺអាចបរិភោគពងក្រួចជំនួសបាន ហើយគេអាចយកពងក្រួចទៅធ្វើជាអាហារជាច្រើនប្រភេទ ឬយកទៅស្ងោរបរិភោគក៏បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhooS-ttPqSd3I9H9J6b_m7wyCpg13iYihXiqEUj4OWvp_5r50i05QZF0fdrTWmREdn5a5QcEnWNA2GDRayChyqRkgXvWUTRQwhXIDuQzFxzISYSmY_h2l23WgNhwcah0-iFEFmWwU9ShhpwDbCnk4sWmsVvkBGPfNRJC9Qy3n_onVt-RxoLHBeidEXvyoC/s1280/image_2024-10-08_14-56-29%20(2).png

ការបរិភោគពងក្រួចបានផ្តល់ផលប្រយោជន៍ដល់សុខភាពបេះដូង និងសរសៃឈាម, ជួយដល់ការធ្វើការរបស់ខួរក្បាល ហើយវាជាជម្រើសល្អសម្រាប់អ្នកពុំចូលចិត្តបរិភោគពងមាន់ ។ លើសពីនេះ វាផ្តល់ផលប្រយោជន៍ច្រើនដល់ស្ត្រីមានផ្ទៃពោះ, កុមារ និងមនុស្សចាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEu4-D5Wa3j-ZCpnz6Tf7WMaWgvaMM0c_qhNMNBR5aIlKr_RMbgFvT-E2hFkzgG7KNl6ylqVpMk84wgyWcELrNCDhp0qHWj1EomVk7GFPZkFB3QX50HWIZT-GR5MC4u4-QS-2aQ89IN1U1LDrjk1PbVxF0jxqSFChlD_YlSt6VbFHdi7MZW-AijTrUoQiH/s960/image_2024-10-08_14-56-32.png
ខាងក្រោមនេះ គឺជាផលប្រយោជន៍ផ្នែកសុខភាពរបស់ពងក្រួច ៖

១-ជួយបង្កើនការចងចាំ ៖ ពងក្រួចផ្ទុកនូវសារធាតុកូលីនពាក់ព័ន្ធនឹងការបញ្ជាប្រព័ន្ធប្រសាទ ដែលអាចជួយបង្កើនការចងចាំបានល្អ ឬចងចាំរយៈពេលយូរ ជាពិសេស វាជួយបង្កើនការចងចាំសម្រាប់មនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWJ3Be32gZA7m5Pj3HOIQ5WjoUSwy0A6KR7R6-UScG0DXbjw4BJvN74NY88pB6Dg5S6RjtBBZuRswI9nyPGtZohfdxQdUESQ1jhroqwWHNe3DESSDdjKqZxLdNVNnqs1tiyWshyphenhyphenJCMg-U0mb4S7j5-hef14xPdqd5VFO1Kj7xWoCc1GVBNL4pCQ5DXB0JE/s1125/image_2024-10-08_14-56-29.png

២-មានកូឡេស្តេរ៉ូលល្អ ៖ ក្នុងពងក្រួចមានបរិមាណពងក្រហមខ្ពស់ជាងពងមាន់ និងមានសារធាតុ HDL ច្រើន ដែលសារធាតុនេះអាចជួយកាត់បន្ថយកម្រិត LDL និងធ្វើឱ្យកូឡេស្តេរ៉ូលល្អ ។

៣-ជួយដល់ការលូតលាស់សាច់ដុំ ៖ ពងក្រួចមានជាតិខ្លាញ់ និងប្រូតេអ៊ីន ដែលអាចជួយដល់ការធ្វើចលនាសាច់ដុំ និងការលូតលាស់ ។

៤-ជួយសុខភាពស្ត្រីមានផ្ទៃពោះ ៖ ពងក្រួចផ្តល់នូវសារធាតុបំប៉នយ៉ាងពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ពីព្រោះនៅក្នុងពងក្រួចមានសារធាតុហ្វីលិក ដែលមានសារៈសំខាន់សម្រាប់សុខភាពខួរក្បាលរបស់ទារកក្នុងផ្ទៃ និងការអភិវឌ្ឍឆ្នឹងខ្នង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ7v6ENwIBNMbMHwtsrKP0BXx7zoZDHDP9hk-2BwTTBD2emWAiwfoq-4Ksee6TPlsyW6ZQj4UvLrH3Fh0qlF0TreD_jpTFKfNlU1edzkkNs9j3h-eIel5DND0Ok2Nv8PlCdHxnR7-R58AoiyADEyMQ8pLaJSUJhemgcDj9ARYXEqXkKDKTJbmUfp9ydjtt/s960/image_2024-10-08_14-56-30.png
៥-ជួយការពារជំងឺស្លេកស្លាំង ៖ ពងក្រួចមានបរិមាណជាតិដែកច្រើន ហើយបើរួមគ្នាជាមួយវីតាមីន B នោះ គឺវានឹងអាចការពារជំងឺស្លេកស្លាំង ដោយសារជំងឺស្លេកស្លាំងកើតឡើងដោយសារការខ្វះជាតិដែក ឬខ្វះវីតាមីន B ។

៦-ជួយសុខភាពស្បែក និងសរសៃសក់ ៖ ពងក្រួចផ្តល់នូវប្រូតេអ៊ីន, ខ្លាញ់, វីតាមីន និងខលឡាជេន ដើម្បីជួយដល់សុខភាពស្បែក និងសរសៃសក់ ។

៧-ជួយកាត់បន្ថយភាពតានតឹង ៖ ពងក្រួចអាចផលិតសារធាតុពាក់ព័ន្ធនឹងសរសៃប្រសាទ, សារធាតុសេរ៉ូណូលីន និងតូប៉ាមីន ដើម្បីកាត់បន្ថយភាពតានតឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtAKKjVeHiKcoXn0SkwYHzRe6LvxFOnDzKaguTHyQFWYDn1Lt3OSn9w6O-SfVLsE_EpWOgpdccAGBtkL6whtXZ1-k_XSz7XfgFFzyTspJAgfrxdDv-b4uFT7M6pNYW70wP0vzIn24IygXp5lLWtfbCj4_BbTu8ZrojYRcNw7_cyqL9-NizN1E6BWDRLJB5/s768/image_2024-10-08_14-56-31%20(2).png

៨-ជួយដល់ការមើលឃើញរបស់ភ្នែក ៖ ពងក្រួចមានវីតាមីន A ជួយថែទាំសុខភាពភ្នែក និងបង្កើនការមើលឃើញនៅពេលយប់ ។ លើសពីនេះ វាអាចជួយការពារកុំឱ្យខូចភ្នែកមុនអាយុផងដែរ ។

៩-ជួយការពារជំងឺមហារីក ៖ ការបរិភោគពងក្រួចអាចជួយការពារជំងឺមហារីក ដោយសារវាផ្ទុកនូវសារធាតុ Lysozyme ។

១០-ជួយសុខភាពមនុស្សចាស់ ៖ ការបរិភោគពងក្រួចអាចជួយពន្យារភាពចាស់របស់អ្នកអាយុច្រើន, កាត់បន្ថយការឈឺចាប់តាមសន្លាក់, ជួយឱ្យឆ្អឹងរឹងមាំ, ជួយឱ្យភ្នែកមើលឃើញកាន់តែច្បាស់ និងត្រចៀកស្តាប់ឮ ។

ការរៀបរាប់ពីផលប្រយោជន៍របស់ពងក្រួចខាងលើនេះ គ្រាន់តែជាការដកស្រង់មកខ្លះៗប៉ុណ្ណោះ ប៉ុន្តែពងក្រួចបានផ្តល់ផលប្រយោជន៍ដល់សុខភាពជាច្រើនទៀត បើទោះជាវាមានទំហំតូចជាងពងមាន់ក្តី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil7pVt8iRsVlsAHznVePsK6UpK39TmQoyrlpLn_7jicRtWgwHglbX_aGDNnsHc1Vl83zOlQT82eXtHWZmR6CN8mAwM0OIkXWxiDZklUu2Qz3Cf-AbVX6oKToP0qRQT7bZXn80h7cQQxGjVBOMaCwPjhj_R-Rri_ihhf1YSkUt-H1Vc3Fbk5qetti5E-3kk/s960/image_2024-10-08_14-56-31.png