មនុស្សជាច្រើនប្រហែលជាឆ្ងល់ ព្រោះមានអ្នកខ្លះថាខ្លាញ់ជ្រូកល្អជាង ហើយអ្នកខ្លះទៀតថាប្រេងឆាល្អជាង ដូច្នេះហើយតើយើងត្រូវជ្រើសរើសមួយណាទើបល្អសម្រាប់សុខភាព? នេះបើយោងតាមសាស្ត្រាចារ្យ Pr Philippe Legrand ដែលជាអ្នកឯកទេសផ្នែកពិសោធន៍អាហារូបត្ថម្ភ នៅវិទ្យាស្ថានស្រាវជ្រាវកសិឧស្សាហកម្មប្រទេសបារាំង បាននិយាយថា រវាងខ្លាញ់ជ្រូក និងប្រេងឆា គឺប្រេងឆាល្អជាងគេ។ មូលហេតុគឺដោយសារប្រេងឆាមានផ្ទុកសារធាតុអូមេហ្កា ៣ និងអូមេហ្កា ៦ ដែលល្អបំផុតសម្រាប់សុខភាពរាងកាយរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UKPoX581QQcsglrQohjmQJi6yEGfMUhFQyCrOZA37DWkWhMc48iz9tBqmtFuSkB-g6lhS6g4G_1P8meNbm8NzIbmBXDavpGFEqqHxGANrXeDxHHenWt8v1FzQUzGm0sIxGKeINXvIccgWwGSCvbOKbvKI86FPmou-NDvVDhmcGgZdyLBHi_HL0NS_jM1/s2560/image_2024-10-08_14-45-19.png

ប្រេងឆាជាពពួកខ្លាញ់មិនឆ្អែតចម្រាញ់ពីប្រេងបន្លែផ្សេងៗ រួមទាំងប្រេងដូង ប្រេងសណ្តែកសៀង ប្រេងល្ង ប្រេងអូលីវ ឬប្រេងធញ្ញជាតិផ្សេងទៀតដែលមានរសជាតិខុសៗគ្នា។ ដូច្នេះសារធាតុអូមេហ្កា ៣ និងអូមេហ្កា ៦ ដែលមាននៅក្នុងប្រេងឆាជួយសម្រួលសរសៃបេះដូងឱ្យដំណើរការល្អ ក៏ដូចជាជំនួយខួរក្បាល និងជំនួយការលូតលាស់ជាដើម។ រីឯខ្លាញ់ជ្រូកវិញគឺមិនល្អសម្រាប់ការចម្អិនអាហារនោះទេ ព្រោះវាជាខ្លាញ់ឆ្អែតចម្រាញ់ពីខ្លាញ់សត្វ ដែលមានមេរោគច្រើន ដូច្នេះវាមិនសក្តិសមក្នុងការទទួលទាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXV2pTl7QP10-p6g4T5EBa5eOLGLaRxn64dd_drYjzureVPJTVsACrfgDYrC-H9w8BqazaFnB5RZi7idrszPMcGHWu43eN1ALGRN3MnO6qFMiupYcB6w92AcY7IYD-AutfBZ43kqgHMgoaIPxRSIXr1hut8-OnXDZtuQVFrw5HntW0NkWmNaEUL6k4xArD/s795/image_2024-10-08_14-45-22.png

ខ្លាញ់ជ្រូកគឺមានសារធាតុកូលេស្តេរ៉ុលខ្ពស់មិនល្អសម្រាប់សុខភាពរាងកាយនោះទេ។ ទោះជាយ៉ាងណាមិនថាអ្នកប្រើប្រេងឆា ឬខ្លាញ់ជ្រូកនោះទេ ប្រសិនបើប្រើប្រាស់វាយូររហូតដល់ខ្មៅ ទោះប្រេងឆាល្អយ៉ាងណា ក៏អាចបង្កឱ្យមានជំងឺមហារីកផងដែរ។ ហេតុនេះសូមកុំបណ្តោយឱ្យប្រេងឆា ឬខ្លាញ់ជ្រូកខ្មៅឱ្យសោះ។ ដូច្នេះសរុបសេចក្តីមក រវាងខ្លាញ់ជ្រូក និងប្រេងឆា ច្បាស់ណាស់គឺប្រេងឆាល្អជាង៕