មិនមែនជាការលេងសើចទេ ជំងឺឆ្កួ.តជ្រូកគឺពិតជាកាចសាហាវខ្លាំងណាស់ ត្រូវបានមនុស្សជាច្រើនតែងមើលរំលងពីអាការៈ និងរោគសញ្ញារបស់វា។ យោងតាមសារព័ត៌មានថៃ បច្ចុប្បន្នប្រជាជនថៃប្រមាណ ៦៥០,០០០ នាក់កំពុងទទួលរងនូវជំងឺឆ្កួ.តជ្រូក ហើយត្រូវបានគេចាត់ទុកថាជាជំងឺគ្រោះ.ថ្នាក់បែបស្ងប់ស្ងាត់ដែលអាចកើតមានចំពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDxh3VbDdtqscH2YWG0cFIXiObN5Oe07r_fFS2aqyKnlOLR03a3NaUTqR-q2mW-d80ej_lZYczIjqtDAUMPJHBoPwB8MOxF4Tz5Vj7p9Kehfjgmjkgp_P_2ZBpdgazh8ULO-o5PpjQGev1Au_hEFS6_h8qmJY70OxTFWuff_gIUDGKZAfo3jlBqt6-4d0/s1600/image_2024-09-26_14-48-46.png

ជំងឺឆ្កួ.តជ្រូក គឺជាជំងឺប្រព័ន្ធប្រសាទនៃខួរក្បាលដែលបណ្តាលឱ្យមានការប្រកាច់ជាញឹកញាប់។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺឆ្កួ.តជ្រូកប៉ះពាល់ដល់មនុស្ស ៥០ លាននាក់ជុំវិញពិភពលោក និងយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានឱ្យដឹងទៀតថា បច្ចុប្បន្នមនុស្សជិត ៣.៥ លាននាក់នៅក្នុងប្រទេសសហរដ្ឋអាមេរិកសុទ្ធតែទទួលរងនូវជំងឺឆ្កួ.តជ្រូកទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzLrQuvV_m438jmvb4qDFXV-jqQA-sx0iEzvCzOT-h-U-h93lyZLwKBvj0AOqmrTL43zjXclklif4wfMYCa2nKrG1JTn_cxjBgumr0IiokMd4TWJnPYxb32UnZuD9M-ZEK33OBgqPpTRNkn8EpzF8JEyyBCpOry37LOU8LL_cEd8WGDt4BdD2eacZmpnE0/s1000/image_2024-09-26_14-48-47%20(2).png

មូលហេតុដែលបណ្តាលឱ្យមានជំងឺឆ្កួ.តជ្រូកគឺដោយសារ ការសេពគ្រឿងស្រវឹងលើសកម្រិត ក៏ដូចជាការឆ្លងមេរោគខួរក្បាល ខួរក្បាលខ្វះអុកស៊ីហ្សែន ឬជួបគ្រោះថ្នាក់ណាមួយដែលបណ្តាលឱ្យមានស្លាកស្នាមក្នុងខួរក្បាល ឬអាចទាក់ទងទៅនឹងហ្សែន និងលក្ខខណ្ឌឆ្លងដូចជាមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺរលាកស្រោមខួរជាដើម។ ជំងឺឆ្កួតជ្រូកអាចវិវឌ្ឍនៅគ្រប់វ័យ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជាធម្មតាកើតឡើងក្នុងវ័យកុមារភាព ឬក្រោយអាយុ ៦០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf_SVpPrbG-BjOKQ0HSaCM868XYpGzcQpLUi4aXTXVB9Pgauu58sxtQrrYX82ax1pg-uJ06xwgi32CKcGndnH0eTNakP7Hl_VetrHyjAbdvzMmw4_PNRx_WqoX2UhxDXvgr2VcPpbdnY8dJUJ7vRJy5gopq1L8-V78FvfzkIKDn4eCr00-JOEWg2J4q7-5/s1000/image_2024-09-26_14-48-47.png

ដូច្នេះរោគសញ្ញានៃជំងឺឆ្កួតជ្រូកត្រូវបានចែកចេញជា ២ ប្រភេទគឺ៖ ទីមួយ ឧស្សាហ៍ប្រកាច់ ប្រកាច់ពេញរាងកាយទាំងមូលតែម្តងក្នុងរយៈពេលយូរ ហើយទីពីរគឺព្រិលភ្នែកញឹកញាប់ វង្វេងស្មារតី ភ្លេចភ្លាំង និងការមិនយល់ដឹងអ្វីទាំងអស់។ ហេតុនេះប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើទាំងស្រុង សូមកុំប្រងើយកន្តើយឱ្យសោះ ចូរអ្នកទៅរកគ្រូពេទ្យឱ្យបានឆាប់បំផុត បើមិនព្យាបាលទាន់ពេលនោះ វានឹងអាចបណ្តាលឱ្យលោកអ្នកមានជំងឺវិកលចរិត៕