ទស្សនិកជនពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងសេចក្តីរំភើបជាខ្លាំងបន្ទាប់ពីឃើញយុវតី លី មួយលាង ទទួលបានរង្វាន់ជាឡាន១គ្រឿងជាមួយនឹងទឹកប្រាក់បន្ថែម៥ម៉ឺនដុល្លារទៀតពីខាងស្ថាប័នអន្តរជាតិ។ អ្នកមួយចំនួនក៏បានលើកឡើងថាកាដូនេះពិតជាស័ក្តិសមសម្រាប់ មួយលាង ហើយក្រោយពីយកជ័យជម្នះជូនជាតិក្នុងការប្រកួត Miss Teen International 2024 នៅឥណ្ឌាកាលពីខែកក្កដា កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5nWGCh7NlWyR9p6AgfYtVBNLt_DoMDsCe4lzOPM5-tcg1jsitpFX9nBPavG0S2VmlXjjQK0iNM4ODajQww-rNHYTr4zdl5AxevUhkfysTwzIXLlypz8egYxPfPBJnGJ-KODbcJvngys02ccTeXoSANW4l2_TW1K2_pmGrOweddQLJ-C_ULPqXpVar2nGy/s1800/image_2024-09-25_11-53-52.png

នៅរាត្រីថ្ងៃទី២៤ ខែកញ្ញាតាមរយៈការផ្សាយផ្ទាល់នៅលើផេក Miss Preteen International Cambodia ដែលបង្ហាញពីការប្រកួតវគ្គបង្ហាញខ្លួនដំបូងពីការប្រកួតបវរកញ្ញាវ័យក្មេងចំនួន៣កម្មវិធីផ្សេងគ្នា បវរកញ្ញាវ័យក្មេង លី មួយលាង Miss Teen International Cambodia 2023 ទទួលបានការស៊ុបប្រាយយ៉ាងអស្ចារ្យពី CEO ធំរបស់ Miss Teen International ផ្ទាល់ជាមួយឡាន១គ្រឿង និងទឹកប្រាក់បន្ថែមទៀតចំនួន៥ម៉ឺនដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3gr77EFY6nnSuPU81E5jLQR_wTnewDLrAr6zEQWiThLjixT39Oz7ybndIfKtqANVEVo6J27Ic8OA_r__HK09GzTGUirE7KEsV_5j7QJAai7UvG-6AYoT8e5Jo-AOi6FtkIouzT9JbxIV2TK-3chZp4fBtBRLMNGkdsWw1vWOkrFq60IgQ4Vd8btPcFdr/s1796/image_2024-09-25_11-53-53.png

លី មួយលាង មានការរំភើបចិត្តយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកជាមួយនឹងរង្វាន់នេះ នៅទីបំផុតការខិតខំប្រឹងប្រែងរបស់នាងទទួលបានផលក្រោយពីការប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិ។ លោក អ៊ិន វិចិត្រ បានបញ្ជាក់ជូនទស្សនិកជនថារង្វាន់ដែល លី មួយលាង ទទួលបានឡានមួយគ្រឿងនិងទឹកប្រាក់៥ម៉ឺនដុល្លារ មិនមែនជាការពីលោកនោះទេគឺផ្តល់ជូនពីខាងស្ថាប័ន Miss Teen International នៅឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiheSxYDuAjlonKkkVVcbK53mM6dcOUjRQ_xCpcHYTspo0RR12easNb912bjxpA624wblfo3fnqtjcdj_U5zLSnRaxixf_H67BuhZeV9fZa0tfDm6q8BYyZm5Wuv8y8Cdjhqd48otJGzOflhWScwqPmggVDJciSZEtge5EnDHsfjbs6wxmKBaUZvjj2NC0/s1800/image_2024-09-25_11-53-45.png

គូសបញ្ជាក់ថា លី មួយលាង បានចេញទៅប្រកួតនៅឥណ្ឌាកាលពីចុងខែមិថុនា ឆ្នាំ២០២៤ ក្នុងការប្រកួត Miss Teen International 2024 នៅប្រទេសឥណ្ឌាដែលមានការចូលរួម២៨ ប្រទេសមកពីជុំវិញពិភពលោក និងបានទទួលជ័យជម្នះកាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីគ្រងមកុដអន្តរជាតិនៅឥណ្ឌារួចមក លី មួយលាង បានថតខ្សែភាពយន្តខ្នាតធំជាមួយបវរកញ្ញាវ័យក្មេងផ្សេងទៀតជាមួយនឹង ល្អហួស និង បវរកញ្ញាវ័យក្មេងនៅឥណ្ឌូនេស៊ី៕