Home ព័ត៌មានអន្តរជាតិ អាថ៌កំបាំងនេះហើយ ដែលជួយឱ្យត្រីឆ្លាម Greenland អាចរស់នៅបានរហូតដល់ ៤០០ ឆ្នាំ

អាថ៌កំបាំងនេះហើយ ដែលជួយឱ្យត្រីឆ្លាម Greenland អាចរស់នៅបានរហូតដល់ ៤០០ ឆ្នាំ

117
0

ត្រីឆ្លាមហ្គ្រីនលែន ( Somniosus microcephalus ) គឺជាសត្វឆ្អឹងកងមួយដែលមានអាយុកាលប៉ាន់ស្មានប្រហែល ៤០០ ឆ្នាំ ត្រូវបានគេរកឃើញជាញឹកញាប់នៅតំបន់ទឹកជ្រៅនៃមហាសមុទ្រអាត្លង់ទិកខាងជើង និងអាកទិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOGjjp5CTE2rThJj5dDQ6RNP84_Uuntor0RB0pUzXvXYrah4BO65j2xxkMfL05fo6tFzDtFx9tjpm_hG0UlKdSvlXrco5NQNQXT-wWOLWtYippAE0Kttj-llH3UvKO9-rWOtluRQt10qeagAX65KX8alPfRXwtHB8Sc0sEJOikY1btb3lfqvwyd-yELGwf/s2560/image_2024-09-25_10-55-29.png
ត្រីឆ្លាមហ្គ្រីនលែននីមួយៗគឺមានអាយុច្រើនណាស់ ជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជាត្រីឆ្លាមមួយប្រភេទនេះមានអាយុវែងជាងគេ ខណៈត្រីឆ្លាមផ្សេងៗទៀតមានអាយុត្រឹមតែ ៧០ ទៅ ៨០ ឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYymrT9kviU6PsS1VZVF2qJmQkLHKyoijxEeJyn20FoJnQJ1DxaOzmV25v_SRuTspNlFlHx5ipjbZ6ehhAoOmLlAALmjWglOHAzeoUHnY8NiaOYH5Ui_FWf4ruewOvvy5cOYTogKtgK0Z8Fdv4DYwBxX0DrjqgMBkaFCQbywEnVQ70l2_Tf1Essiy_W-pf/s1600/image_2024-09-25_10-55-30.png

យោងតាមគេហទំព័របរទេស IFL Science បានឱ្យដឹងថា មូលហេតុដែលត្រីឆ្លាមហ្គ្រីនលែនអាចរស់នៅបានរហូតដល់ ៤០០ ឆ្នាំ គឺដោយសារពួកវាមានហ្សែនច្រើនជាងគេរហូតដល់ ៨១ រួមបញ្ចូលគ្នាដែលហ្សែននេះមានតួនាទីក្នុងការជួសជុល DNA របស់ពួកវាជាហេតុធ្វើឱ្យពួកវាមានអាយុវែងជាងគេ។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Leibniz និងវិទ្យាស្ថាន Fritz Lipmann រួមទាំងស្ថាប័នជាច្រើនផ្សេងទៀត បានឱ្យដឹងថា ពួកគេបានធ្វើការពិសោធន៍ទៅលើត្រីឆ្លាម Greenland ដោយរកឃើញថា ត្រីនេះមានហ្សែនរហូតដល់ ៨១ ដែលហ្សែនរបស់ពួកវាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹងអំពីយន្តការម៉ូលេគុលនៃភាពចាស់នៅក្នុងសត្វដែលមានអាយុវែងបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzt5oMNwRJurl56XhZoIm8nSgV1dddIjEOBLDdElX_bfwx5rSai0ws5jjJ9_kfDCGJWUjgyka3TVfvfqk-hMIC_8s3ZlbyEEEOPfAc1SZfTLtqwlZCzty3U1CliNkamRTk-IgYQQCx2FkUYDTDtbyG3EnskSQDzkEO7CgE40m8ibOuTK7Br4YRfGK9ZHTO/s1620/image_2024-09-25_10-55-32.png

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនឹងត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅ ដើម្បីបញ្ជាក់អំពីមូលហេតុថា ហេតុអ្វីបានជាត្រីឆ្លាមហ្គ្រីនលែន មានហ្សែនច្រើនបែបនេះរហូតដល់ ៨១ បញ្ចូលគ្នា ក៏ដូចជាត្រូវសិក្សាស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូររបស់ហ្សែនពួកវានីមួយៗ ដែលរួមចំណែកដល់សមត្ថភាពរបស់ត្រីឆ្លាម Greenland ក្នុងការរស់នៅបានយូរ។ គួរបញ្ជាក់ដែរថា ត្រីឆ្លាម Greenland គឺជាសត្វដែលមានអាយុច្រើនជាងគេបំផុតក្នុងលោក ក្រៅពីត្រីមួយប្រភេទនេះចំណាត់ថ្នាក់ទីគឺបានទៅលើត្រី Koi ដែលមានអាយុ ២២០ ឆ្នាំ និងអណ្តើកសមុទ្រក្រហម (Red Sea Urchin) ជាមួយអាយុ ២០០ ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrAVAelEu0Rq3KgCoLhOpZGQvzS5S4DuKmEewirMUGxU9kX-75Ww-SU1xQXTiYa2I-bqcOBPRlmAD4tLcnonADcqxoSFnXhaUXUOXuPBWuCj4iFwQYVUQSq8nGDJXIHC8EpTTUa8Yqu7GBpj43IzprtZrJVwgMlG6-H5TXPnciI7I3QphufK9ZExJsHU3E/s960/image_2024-09-25_10-55-34.png