Home ព័ត៌មានអន្តរជាតិ ប្រទះឃើញសត្វផេនឃ្វីនពណ៌លឿងដ៏កម្រនៅតំបន់អង់តាក់ទិក

ប្រទះឃើញសត្វផេនឃ្វីនពណ៌លឿងដ៏កម្រនៅតំបន់អង់តាក់ទិក

31
0

ជាទូទៅសត្វផេនឃ្វីនច្រើនតែមានពណ៌ខ្មៅលាយស ហើយតែងតែរកឃើញពួកវានៅតំបន់ទឹកកក ទោះជាយ៉ាងណាកាលពីអំឡុងឆ្នាំ ២០២១ គេបានប្រទះឃើញសត្វផេនឃ្វីនមួយក្បាលមានពណ៌លឿងខុសប្លែកពីគេ ជាសត្វដ៏កម្របំផុតនៅតំបន់អង់តាក់ទិក ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះបានទាក់ទាញការអារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ និងអ្នកស្រឡាញ់សត្វព្រៃជុំវិញពិភពលោក។ កាលពីឆ្នាំ ២០២១ អ្នកថតរូបសត្វព្រៃ Yves Adams ម្នាក់បានធ្វើដំណើរទៅកាន់រដ្ឋ Georgia ភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក មានឱកាសចាប់យកសត្វភេនឃ្វីនដ៏កម្រមួយក្បាលពណ៌លឿងភ្លឺ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNLmsWNuy0hiqg75liJ5Ip0Q7AnQqDPELxI1MwwF-HyqAm1sph-p2-rRsOIPOkIpiCCsaP5poZUOa1iQ9999ay67_ABIXD-Rl6bUmvCfScUCILPdYpxFOePG7C8iv6xR9kgzK-OashcV8h2TS-IpK1xJ9uXpULYZqXsmM6Fen0RxxqwgRPdLCArLzQIPf/s2400/image_2024-09-25_09-05-38.png

Adams បាននិយាយថា នៅពេលដែលសត្វភេនឃ្វីនចម្លែកហែលទៅជិតក្រុម មនុស្សគ្រប់គ្នានៅក្នុងបេសកកម្មនោះគឺមានការស្រឡាំងកាំងយ៉ាងខ្លាំង ហើយក៏បាននាំគ្នាចាប់ផ្តើមថតរូបភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ រូបរាងរបស់សត្វនេះមានរយៈពេលតិចជាងមួយនាទី មុនពេលវាបាត់ចូលទៅក្នុងហ្វូងសត្វភេនឃ្វីនរាប់ពាន់ក្បាលផ្សេងទៀត។ មូលហេតុចម្បងដែលសត្វភេនឃ្វីនមួយក្បាលនេះមានពណ៌លឿងខុសប្លែកពីសត្វភេនឃ្វីនដ៏ទៃ គឺដោយសារតែការផ្លាស់ប្តូរហ្សែនដ៏កម្រមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAvhlYEJadvOOpplrQTIPL5cLh0S0zpfiN00x_K5D-TRgysOcVx93H5b6cZMT4QTo8pMZ2BsP4YTH2V1Ts5PIYpV7WgijEZZKjLqeJDAfCK1P72kKsifw260O9gvxdwD2cqANTM1iZMqHvuSGD67g7yRP-ql_2MaGAGCAarRSJa8pEFM-6AJpe-RuvU8Fm/s1200/image_2024-09-25_09-05-40%20(2).png

ការផ្លាស់ប្តូរនេះប៉ះពាល់ដល់ការផលិតសារធាតុ melanin ដែលបង្កើតជាពណ៌ខ្មៅ និងពណ៌សនៅក្នុងរោមបក្សី។ ទោះជាយ៉ាងណាការផ្លាស់ប្តូរនេះគឺកម្រមានណាស់ លុះត្រាឪពុកម្តាយទាំងពីរមានហ្សែន recessive ដូចគ្នា ហើយវាក៏មិនមែនជារឿងថ្មីទាំងស្រុងនៅក្នុងពិភពសត្វដែរ។ អ្នកវិទ្យាសាស្ត្រ Allison Schulz បាននិយាយថា បាតុភូតដែលសត្វភេនឃ្វីននេះជួបប្រទះគឺ vitiligo ដែលជាជំងឺម្យ៉ាងធ្វើឱ្យរាងកាយមិនអាចសំយោគសារធាតុពណ៌មេឡានីនបានពេញលេញ។ តាមរបៀបនេះ បក្សីត្រូវរក្សានូវសារធាតុពណ៌លឿងមួយចំនួននៅក្នុងរោមរបស់វា។ vitiligo ក៏អនុញ្ញាតឱ្យសារធាតុពណ៌មួយចំនួននៅដដែលផងដែរ នេះមានន័យថាសត្វភេនឃ្វីននៅតែរក្សារោមពណ៌សរបស់វាដូចធម្មតា ប៉ុន្តែមិនមានពណ៌សទាំងស្រុងនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj41x8k1NdJ17B1z10MQ9rnhO_LgmW8tQm8EHNLGXU319igmDEZoIdXA5r6y3d8Pz83IaPc7NPHZUfgaBtYgHJdFbQ1XpvsFieYf7JMKpMmzueA6-uFwpHTSgTC1Q9-OxJcuMFohLGA9Z4WpRxwC6NsTCauJcJsfdY8unuOSWrvwvy71fDB-O2LnIEc1JMx/s990/image_2024-09-25_09-05-40.png

ទោះជាយ៉ាងណាជំងឺនេះមិនរីករាលដាលដល់សត្វភេនឃ្វីនដទៃទៀតឡើយ។ ថ្វីត្បិតតែសត្វភេនឃ្វីនពណ៌លឿងនេះបង្កើតការចាប់អារម្មណ៍ និងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដោយ ការមានពណ៌រោមផ្សេងគ្នាប្រហែលជាមិនផ្តល់អត្ថប្រយោជន៍ដល់វានោះទេ។ ភាពខុសគ្នានៃពណ៌នេះអាចនាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដល់សត្វនីមួយៗ នៅក្នុងធម្មជាតិ ពណ៌របស់សត្វភេនឃ្វីនគឺជាកត្តាសំខាន់ដែលជួយពួកគេលាក់បាំងពីសត្រូវ។ រោមខ្មៅរបស់ពួកវាជួយឱ្យពួកវាលាយឡំជាមួយសមុទ្រនៅពេលមើលពីខាងលើ ខណៈក្បាលពោះពណ៌សជួយឱ្យពួកវាលាក់ខ្លួនពីសត្រូវដែលហែលទឹកនៅក្រោមទឹក។ ដូច្នេះហើយ ពណ៌លឿងដ៏ភ្លឺបែបនេះនឹងជួយឱ្យសត្រូវរកឃើញពួកវាបានយ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCS-1FrFua1Yp29dMgSWzf1HGiDc93838eCw6Q0d5Iw1pgttlfmahBTN2ptc3GTvPq_DsDl2KqXV_4KHGfr7vHLCc9FNyorA5gZs0kNRK9MkDjmLBMKixNoNC3fn_l0y98l8c-7S7g1JzKPpi7tJ_M31657HamDJJjEQ2CPv3v3VsQwdRy7cilBuHOHMAk/s1200/image_2024-09-25_09-05-41.png

លើសពីនេះ ការមានពណ៌រោមខុសៗគ្នា ក៏អាចបណ្តាលឱ្យសត្វភេនឃ្វីននេះ ត្រូវបានគ្នីគ្នាវាចៀសវាងផងដែរ។ សរុបសេចក្តីមក របកគំហើញនេះមិនត្រឹមតែគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកសំណួរជាច្រើនអំពីការអភិវឌ្ឍន៍ និងសារៈសំខាន់នៃការផ្លាស់ប្តូរហ្សែនជាក់លាក់នៅក្នុងពិភពសត្វផងដែរ។ ដូច្នេះការរកឃើញសត្វភេនឃ្វីនពណ៌លឿងនៅក្នុងទ្វីបអង់តាក់ទិក គឺជាបាតុភូតដ៏គួរឱ្យកត់សម្គាល់មួយ មានតែពេលវេលា និងការសិក្សាបន្ថែមទៀតទេដែលអាចផ្តល់ចម្លើយត្រឹមត្រូវអំពីការអភិវឌ្ឍន៍អនាគតរបស់សត្វភេនឃ្វីនមួយក្បាលនេះ៕