Jisoo Blackpink ត្រូវបានគេចាត់ទុកថាជារាជនីសម្រស់ស្រស់ស្អាតបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់នាងថា ដើម្បីទទួលបានស្បែកភ្លឺថ្លាស្រស់ស្អាតដូចទេពធីតា ក៏ដូចជាមានរូបរាងល្អឥតខ្ចោះ នាងតែងតែមានទម្លាប់បែបនេះជាប្រចាំ។
១.ប្រើរបាំងក្រដាស៖ ប្រសិនបើអ្នកមានស្បែកមុខស្ងួតឬមានប្រហោងមុខធំៗ អ្នកអាចអនុវត្តតាម Jisoo បានដោយប្រើរបាំងក្រដាសបិទមុខដើម្បីធ្វើឱ្យស្បែកស ភ្លឺរលោង និងមានសំណើម ក៏ដូចជាជួយកម្ចាត់មុខដែលមានប្រហោងធំៗបានយ៉ាងមានប្រសិទ្ធភាព។ តាមរយៈ vlog នៅលើ Youtube Channel Jisoo តែងតែចែករំលែកទម្លាប់របស់នាងក្នុងការប្រើក្រដាស់បិទមុខ ដែលនាងតែងតែព្យាយាមប្រើរបាំងក្រដាសដើម្បីការពារស្បែករបស់នាងពីការខូចខាត ឬស្រអាប់ក្នុងអំឡុងពេលដំណើរទេសចរណ៍ដ៏មមាញឹក។.png)
២.លាបក្រែមបបូរមាត់ឱ្យបានទៀងទាត់៖ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា នាងតែងតែប្រើក្រែមលាបមាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាបបូរមាត់ឱ្យទន់ និងការពារពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់។ លើសពីនេះ Jisoo ក៏ប្រើ Vaseline ដើម្បីឱ្យបបូរមាត់របស់នាងរលោងកាត់បន្ថយការប្រេះមាត់ ជាមួយគ្នានេះនាងក៏ប្រើផលិតផល Lip Scrub ផងដែរ។
៣.ផ្តល់សំណើមដល់ស្បែកជាប្រចាំ៖ អាថ៌កំបាំងសម្រស់របស់ Jisoo គឺសាមញ្ញណាស់ ដោយជារៀងរាល់ថ្ងៃ នាងតែងសម្អាត និងផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា។ ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា ក៏ដូចជាបង្កើនភាពក្មេងជាងវ័យនៃស្បែក។ លើសនេះគន្លឹះសម្រស់ដ៏សំខាន់មួយទៀត គឺត្រូវព្យាយាមគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់។
៤.ប្រើផលិផល Lotion៖ ក្រៅពីផ្តល់សំណើមដល់ស្បែកជាប្រចាំ Jisoo ក៏រួមបញ្ចូលគ្នានូវផលិតផល Lotion ដើម្បីជួយឱ្យស្បែកស តឹងណែន និងការពារភាពចាស់ផងដែរ។ Lotion មានវាយនភាពក្រាស់ជាងមុន ពេលលាបស្បែកនឹងមានសំណើមកាន់តែជ្រៅ។ ដូច្នេះសម្រាប់អ្នកដែលមានស្បែកស្ងួត ការប្រើឡេ Lotion ជាប្រចាំអាចជួយឱ្យស្បែករបស់អ្នករក្សាតុល្យភាពសំណើមបានកាន់តែល្អ៕










