Home ព័ត៌មានអន្តរជាតិ សត្វកម្របំផុតរបស់ពិភពលោក បាត់ខ្លួនអស់រយៈពេល ៨៧ ឆ្នាំស្រាប់តែលេចមុខជាថ្មីនៅទ្វីបអាហ្វ្រិក

សត្វកម្របំផុតរបស់ពិភពលោក បាត់ខ្លួនអស់រយៈពេល ៨៧ ឆ្នាំស្រាប់តែលេចមុខជាថ្មីនៅទ្វីបអាហ្វ្រិក

47
0

Dune-dwelling De Winton គឺជាសត្វម្យ៉ាងដែលគ្មានភ្នែក មានរូបរាងតូចច្រឡឹងស្រដៀងនឹងសត្វកណ្តុរ ពិបាកក្នុងការចូលទៅជិត ឬដាក់អន្ទាក់ណាស់ ព្រោះពួកវាកម្រចាកចេញពីផ្លូវរូងក្រោមដីរបស់ពួកវាណាស់។ សត្វនេះត្រូវបានគេចាត់ទុកថា ជាសត្វដ៏កម្របំផុតមួយរបស់ពិភពលោក ដោយសារវាមិនងាយបង្ហាញខ្លួនឱ្យមនុស្សបានឃើញឡើយ អស់រយៈពេល ៨៧ ឆ្នាំហើយ ស្រាប់តែថ្មីៗនេះពួកវាបានលេចមុខម្តងទៀតនៅទ្វីបអាហ្វ្រិក ធ្វើឱ្យក្រុមអ្នកស្រាវជ្រាវភ្ញាក់ផ្អើលយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1sZP_INCMsL2yob3zOzqi2BeqfFOakH7uP5vJ-xPo-qouydt9srVXMxFRe232TpwmzF1g4_6AitbAfh2GEkl33JHJuMgz33CWqXem3jJ0u2G9jlVnf0s73CiGVkfAhKZ3JTlCZGqDEgjXbtHzt02IFkCNP4rK0kh7DZQ90KxdE5qnQllY-GuGAJrSp5xc/s1200/image_2024-09-24_08-59-22%20(2).png
ដំបូងឡើយអ្នកស្រាវជ្រាវគិតថា ពួកវាបានផុតពូជបាត់ទៅហើយ ដោយសារសត្វនេះត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ ១៩៣៦ បន្ទាប់មកក៏បាត់ខ្លួនរហូតមកដល់ឆ្នាំ ២០២៣ ទើបពួកវាបានលេចមុខមកម្តងទៀត ដែលលក្ខណៈចម្លែកទាំងនេះធ្វើឱ្យពួកវាក្លាយជាសត្វដែលពិបាកយល់បំផុតនៅក្នុងពិភពលោក។ សត្វ De Winton ត្រូវបានគេរកឃើញនៅ Port Nolloth នៃឆ្នេរសមុទ្រភាគពាយព្យអាហ្វ្រិកខាងត្បូង និងនៅតាមបណ្តាប្រទេសផ្សេងៗក៏មានដែរ ប៉ុន្តែពួកវាមិនងាយបង្ហាញខ្លួនឱ្យមនុស្សបានឃើញនោះទេ ព្រោះពួកវាជាសត្វដែលរស់នៅក្រោមដី ដូច្នេះហើយទើបគេហៅវាថា ជាសត្វកម្របំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCy1SnLKskR9cRvX6IijBPzhYPZvSnnTmylYAmc3VVc53oP2OPtKxb9Wzd_PWSrO2EQiqbfa829BvCQFPwR0CytX0kbq4xzeIN8mO0-cl2vxGeTdPm_ZsZNcqDp1wknMymPeS28cIEs8IY8Er13C4q43XJX3xDnE5Srs_4vEavJlp4HUHT1vMUja_eExco/s1293/image_2024-09-24_08-59-22%20(3).png

ទោះបីជាសត្វនេះមិនមានភ្នែកក៏ដោយ ក៏សមត្ថភាពនៃការស្តាប់ដ៏អស្ចារ្យរបស់ពួកវា អាចទទួលសំឡេងបានយ៉ាងលឿនពីចលនាសត្វទាំងអស់នៅលើដី ជាហេតុធ្វើឱ្យពួកវាអាចលាក់ខ្លួនក្នុងដីដ៏ជ្រៅបានយ៉ាងល្អបំផុត។ លើសពីនេះនៅពេលរំកិលចុះក្រោមខ្សាច់ ពួកវាក៏មានភាពរហ័សរហួនខ្លាំងផងដែរ។ ការរកឃើញសត្វដ៏កម្រនេះ ត្រូវបានគេចាត់ទុកថាជាការរកឃើញដ៏អស្ចារ្យមួយ ដែលបញ្ជាក់ថា ពួកវាមិនទាន់ផុតពូជពីផែនដីនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEireX3lv_ncCZs0NEFCykV5CSLZe3Ivd5316IWhCY5j7XVmRXL1ZmJFnwtMcLY4URO7Zhsn8DcpKuop2jZ0efssx8aL85yu8lSuKVo4soflkDvyhppE5FTxRMpx65d9WZgnCYroKEgrKaZa6288a87Cl4uBNKjX34fEDF2sFi4UDXaqzDyQLLGwVuFMueAJ/s780/image_2024-09-24_08-59-22.png

ទោះជាយ៉ាងណាពួកវាក៏ស្ថិតក្នុងចំណោមសត្វដែលជិតផុតពូជផងដែរ ដោយសារពួកវាអាចនឹងបាត់ខ្លួនម្តងទៀតក្នុងពេលឆាប់ៗនេះ នៅពេលដែលការជីកយករ៉ែត្បូងពេជ្រទ្រង់ទ្រាយធំ និងការរំលោភលើការអភិវឌ្ឍន៍លំនៅដ្ឋាននៅលើទីជម្រករបស់ពួកវាបានបន្តគំរាមកំហែងដល់ជីវិតសត្វទាំងនេះ៕